ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​២​នាក់​នាំ​ចិន​៤​នាក់​​ឆ្លង​​ដែន​ចូល​មក​កម្ពុជា​ត្រូវ​កម្លាំងយោធា​ឃាត់ខ្លួន​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ បុរសជា​ជនជាតិ​ថៃ​២​នាក់​បាន​នាំ​​បុរសជា​ជនជាតិ​ចិន​​ចំនួន​៤​នាក់​ឆ្លងដែន​ពី​ថៃ​ចូល​មក​កម្ពុជា​តាម​ច្រករបៀង​ព្រំដែន​ចម្ការ​គរ ស្ថិត​ក្នុងភូមិ​ចំការ​គ ឃុំ ស្វាយចេក ស្រុក​ស្វាយចេក ត្រូវ​បាន​កម្លាំង​កងការពារ​ព្រំដែន​លេខ​៥០៣​របស់​កម្ពុជា​ឃាត់ខ្លួន​ទាំង​មនុស្ស​ និង​រឹបអូស​ម​ធ្យោ​បាល​រថយន្ត​២​គ្រឿង ។…

​ខេត្តបន្ទាយមានជ័យ ៖ បុរសជា​ជនជាតិ​ថៃ​២​នាក់​បាន​នាំ​​បុរសជា​ជនជាតិ​ចិន​​ចំនួន​៤​នាក់​ឆ្លងដែន​ពី​ថៃ​ចូល​មក​កម្ពុជា​តាម​ច្រករបៀង​ព្រំដែន​ចម្ការ​គរ ស្ថិត​ក្នុងភូមិ​ចំការ​គ ឃុំ ស្វាយចេក ស្រុក​ស្វាយចេក ត្រូវ​បាន​កម្លាំង​កងការពារ​ព្រំដែន​លេខ​៥០៣​របស់​កម្ពុជា​ឃាត់ខ្លួន​ទាំង​មនុស្ស​ និង​រឹបអូស​ម​ធ្យោ​បាល​រថយន្ត​២​គ្រឿង ។

តាម​ប្រភព​ព័ត៌មាន​ពី​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ចម្ការ​គរ កាលពី​ថ្ងៃ​ទី​៧ ​ខែមិថុនា​ ឆ្នាំ​២០២០​ ​បាន​ឱ្យ​ដឹង​ថា ៖ ​ករណី​នាំ​ជនបរទេស​ឆ្លង​ដែន​ក្នុង​អំឡុង​ប្រទេស​ថៃ ក៏​ដូច​កម្ពុជា​បាន​បិទ​ប្រទេស​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​​១៩​នេះ ​នៅថ្ងៃដដែលនេះ​ដែរ​ មាន​​បុរសជា​ជនជាតិ​ថៃ​២​នាក់​​មិនស្គាល់អត្តសញ្ញាណ​បាន​បើក​រថយន្ត​១​គ្រឿង​នាំ​បុរស​​ជនជាតិ​ចិន​​ដីគោក​​ចំនួន​៤​នាក់មិនស្គាល់​អត្ត​សញ្ញាណ​​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា​ ដោយ​ឆ្លងកាត់​ច្រករបៀង​ក្នុងស្រុក​គោក​ធ្យូង ​ខេត្ត​ត្ត​ស្រះ​កែវ ដែល​ខាង​កម្ពុជា​គឺ​ច្រករបៀង​ចម្ការ​គ​ ភូមិ​ចម្ការ​គ​ ឃុំ​ស្វាយចេក ​ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ ។ ពេល​ពួកគេ​ចូល​មក​ដល់​នៅ​ព្រំដែន​កម្ពុជា​ (​ភូមិសាស្ត្រ​ខាងលើ ហើយ​ឈរជើង​អោយ​កង​ល្បាត​ទី​១ នៃ​កងការពារ​ព្រំដែន​លេខ​៥០៣ ) មាន​ជនជាតិ​ខ្មែរ​២​នាក់​​ចាំ​យក​រថយន្ត​១​គ្រឿងទៀត​មក​​ទទួល​ដឹក​បន្ត ។

តាម​ប្រភព​មន្ត្រី​យោធា​ខាងលើ​​បាន​អោយ​ដឹង​បន្ត​ថា បុរសជា​ជនបរទេស​ទាំង​៦​នាក់​ (​ថៃ​២​នាក់ ចិន​៤​នាក់​) ​និង​ជនជាតិ​ខ្មែរ​២​នាក់​ ត្រូវ​បាន​ឃាត់ខ្លួន ហើយ​ប្រគល់​អោយ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ចាត់ការ​បន្ត​ ។

យោងតាម​​មន្ត្រី​យោធា​ដដែល​បាន​​ឱ្យ​ដឹង​បន្ត​​ថា ការ​ឃាត់ខ្លួន​ជនជាតិ​ថៃ ជនជាតិ​ចិន និង​ជនជាតិ​ខ្មែរ​សរុប​ចំនួន​៨​នាក់​​ខាងលើ​ គឺ​ដោយសារ​ឆ្លង​ព្រំដែន​ខុសច្បាប់ ហើយ​បំពាន​បម្រាម​ឆ្លងកាត់​ព្រំដែន​ក្នុង​អំឡុង​ពេល​បិទ​ប្រទេស​ ដើម្បី​​ទប់ស្កាត់ការ​ឆ្លងរីករាល​ដាល​នៃ​ជំងឺ​​កូ​វី១៩ ។

ក្នុង​នោះ​កងទ័ព​នៅ​ព្រំដែន​ចំណុះ​យោធភូមិ​ភាគ​៥ បាន​ដកហូត​វត្ថុ​តាង​រួម​មាន​ ​រថយន្ត​២​គ្រឿង ទូរស័ព្ទ​៨​គ្រឿង ប្រាក់​១.៦៦០​បាត និង​ប្រាក់​ដុល្លា​៨០ដុល្លារ​ ។

​ក្រោយ​ពី​យោធភូមិ​ភាគ​៥ ទទួល​ទិស​ទី​១​បន្ទាយ​មាន​ជ័យ ធ្វើការ​សាកសួរ​ និង​ធ្វើ​កំណត់ហេតុ​រួច ជនជាតិ​ថៃ ជនជាតិ​ចិន និង​ជនជាតិ​ខ្មែរ សរុប​​ទាំង​៨​នាក់​ និង​រថយន្ត​២​គ្រឿង ​ត្រូវ​បាន​យោធា​ប្រគល់​ឲ្យ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ