ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដហាក់ស្ងប់ តែគ្រុនចាញ់ហាក់កំរើកឡើង​វិញ​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ទន្ទឹម​នឹង​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩​មាន​ភាព​ស្ងប់ស្ងាត់​បន្តិច​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​ព្រួយបារម្ភ​អំពី​បញ្ហា​ជំងឺគ្រុនចាញ់​ដែល​បន្ត​កើត​មាន​នា​រដូវរ​ស្សា​នេះ ខណៈ​រយៈពេល​៥​ខែ ក្នុង​ឆ្នាំ​២០២០​នេះ​ ជំងឺគ្រុនចាញ់​បាន​កើត​មាន​ចំនួន​ជាង២​ពាន់​ករណី​ទូ​ទាំង​ប្រទេស​។…

ខេត្តមណ្ឌលគិរី ៖ ទន្ទឹម​នឹង​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩​មាន​ភាព​ស្ងប់ស្ងាត់​បន្តិច​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​ព្រួយបារម្ភ​អំពី​បញ្ហា​ជំងឺគ្រុនចាញ់​ដែល​បន្ត​កើត​មាន​នា​រដូវរ​ស្សា​នេះ ខណៈ​រយៈពេល​៥​ខែ ក្នុង​ឆ្នាំ​២០២០​នេះ​ ជំងឺគ្រុនចាញ់​បាន​កើត​មាន​ចំនួន​ជាង២​ពាន់​ករណី​ទូ​ទាំង​ប្រទេស​។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​ក្នុង​កិច្ចប្រជុំ​នៅ​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី នា​ថ្ងៃ​ទី​៨ មិថុនា ថា ជំងឺ​កូ​វី​ដ​១៩​ជា​បញ្ហា​រួម​របស់​ពិភពលោក ដែល​គ្រប់​ប្រទេស​បាន​ចូលរួម​ប្រ​យុ​ទ្ឋ​ប្រឆាំង​គ្រប់​ទីកន្លែង ប៉ុន្តែ​បញ្ហា​ជំងឺគ្រុនចាញ់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​មិន​ត្រូវ​មើល​រំលង​នោះ​ទេ​។​កម្ពុជា​មាន​ផែនការ​យុ​ទ្ឋ​សាស្ត្រ​ថ្នាក់​ជាតិ​សម្រាប់​លុប​បំបាត់​ជំងឺគ្រុនចាញ់​ប្រភេទ PF ត្រឹម​ឆ្នាំ​២០២០ និង​គ្រប់​ប្រភេទ​ទាំងអស់ PF, PV, MiX ត្រឹម​ឆ្នាំ​២០២០​។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​ជម្រុញ​ដល់​មន្ទីរ​សុខា​ភិ​បា​ខេត្តមណ្ឌលគិរី និង​អង្គការ​ដែល​ជា​ដៃគូរ ត្រូវ​បង្កើន​សកម្មភាព​តាម​ចំនុច​ប្រឈម​ខ្ពស់​។​បង្កើន​ចំនួន​អ្នក​ស្ម័គ្រចិត្ត​តាម​ភូមិ និង​ជួយ​ផ្គត់ផ្គង់​សម្ភារៈ​បច្ចេកទេស សម្រាប់​សម្រួលការ​ជួយ​សង្គ្រោះ​អ្នកជំងឺ​។

យោង​តាម​របាយ​ការ​ណ៏​របស់​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី ចំនួន​អ្នកជំងឺ​គ្រុនចាញ់​ទូ​ទាំង​ខេត្ត បាន​ធ្លាក់​ចុះ​បី​ឆ្នាំ​ជាប់​ៗ​គ្នា ដោយនៅ​ឆ្នាំ​២០១៨ ចំនួន​អ្នកជំងឺ​គ្រុនចាញ់​មាន ៦ ៤៤០​ករណី នៅ​ឆ្នាំ​២០១៩​ថយ​នៅ​ត្រឹម ៤ ១១៥ ករណី ចំណែក​ឆ្នាំ​២០២០​ គិត​ត្រឹម​ខែឧសភា មាន​ចំនួន​៦៩៣​ករណី​​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ