ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ឈប់​យក​សត្វ​ពង្រូល​ធ្វើ​ជា​ថ្នាំ​ចិន​ទៀត​ហើយ

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​ចិន​បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គា​រ៍​នេះ​ថា ប្រទេស​ចិន បាន​លុប​សត្វ​ពង្រូល​ចេញពី​បញ្ជី​ឱសថ​បុរាណ​ផ្លូវការ​របស់​ខ្លួន បន្ទាប់​ពី​ការ​បង្កើន​ការ​ការពារ​ស្របច្បាប់​លើ​សត្វ​ដែល​ជិត​ផុត​ពូជ​។ សត្វ​ពង្រូល…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​ចិន​បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គា​រ៍​នេះ​ថា ប្រទេស​ចិន បាន​លុប​សត្វ​ពង្រូល​ចេញពី​បញ្ជី​ឱសថ​បុរាណ​ផ្លូវការ​របស់​ខ្លួន បន្ទាប់​ពី​ការ​បង្កើន​ការ​ការពារ​ស្របច្បាប់​លើ​សត្វ​ដែល​ជិត​ផុត​ពូជ​។

សត្វ​ពង្រូល ត្រូវ​បាន​គេ​ឈប់​យក​វា​ធ្វើ​ជា​ឱសថ​បុរាណ​ហើយ​ចាប់ពី​ឆ្នាំ​នេះ រួម​ជាមួយនឹង​ការ​ដក​ចេញ​នូវ​ការ​ប្រើប្រាស់​ថ្នាំ​ធ្វើ​ពី​លាមក​ប្រជៀវ​វ​ផង​ដែរ​។ សត្វ​ពង្រូល ដែល​ជា​ថនិកសត្វ ត្រូវ​បាន​គេ​ជួញដូរ​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ហើយ​វា​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​គិត​ថា អាច​ជា​ប្រភព​ចម្លងជំងឺ​កូ​វី​ដ​១៩ ដែល​លេច​ចេញ​នៅ​ផ្សារ​មួយ​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន កាលពី​ឆ្នាំ​មុន​។

វា​មាន​តម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ​ងងឹត ដោយសារ​វា​ត្រូវ​បាន​គេ​ប្រើ​ជា​ទូទៅ​នៅ​ក្នុង​ឱសថ​បុរាណ​ចិន ទោះបីជា​អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ពួក​គេ​មិន​មាន​តម្លៃ​ព្យាបាល​ក៏​ដោយ​។ អាជ្ញាធរ​ព្រៃឈើ​របស់​​ប្រទេស​ចិន កាលពី​ថ្ងៃ​សុក្រ បាន​ផ្តល់​ឱ្យ​សត្វ​ពង្រូល​នូវ​ការ​ការពារ​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស ដោយសារ​តែ​ស្ថានភាព​គំរាមកំហែង​ជិត​ផុត​ពូជ​របស់​វា​។

នៅ​ក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ប្រទេស​ចិន បាន​ហាមឃាត់​ការ​លក់​សត្វព្រៃ​សម្រាប់​ម្ហូបអាហារ ដោយ​លើក​ឡើង​ពី​ហានិភ័យ​នៃ​ជំងឺ​ដែល​រាលដាល​ដល់​មនុស្ស ប៉ុន្តែ​នៅ​តែ​ស្របច្បាប់​សម្រាប់​ការ​ស្រាវ ជ្រាវ​និង​ឱសថ​បុរាណ​។

មូលនិធិ​ពិភពលោក​សម្រាប់​ធម្មជាតិ​កាលពី​ថ្ងៃ​សៅរ៍ បាន​និយាយ​ថា ខ្លួន​បាន​ស្វាគមន៍​យ៉ាង​ខ្លាំង ចំពោះ​វិធានការ​របស់​ចិន​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ការពារ​សត្វ​ពង្រូល ដោយ​ហៅ​វា​ថា​ជា​ការ​ទប់ស្កាត់​ការ​ជួញដូរ​សត្វ​ពង្រូល​ខុសច្បាប់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ