ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ស្វែង​យល់​សហគមន៍​ចិញ្ចឹម​ឃ្មុំ​​ និង​លក្ខណៈ​បច្ចេកទេស

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សហគមន៍​ត្រពាំង​ពិការ​ចិញ្ចឹម​ឃ្មុំ​ធម្មជាតិ តាម​បែប​បច្ចេកទេស​នៅ​ព្រៃ​ធម្មជាតិ​ទទួល ផល​បាន​ល្អ​ប្រសើរ និង​ចង់បាន​ដើមទុន​ពង្រីក​ធុង​ចិញ្ចឹម​ឃ្មុំ​បែប​ធម្មជាតិ​នេះ​ឲ្យ​បាន​ច្រើន ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​និង​សហគមន៍ ។ ទីតាំង​ចិញ្ចឹម​ឃ្មុំ​ធម្មជាតិ តាម​បែប​បច្ចេកទេស​នេះ…

ខេត្តស្វាយរៀង ៖ សហគមន៍​ត្រពាំង​ពិការ​ចិញ្ចឹម​ឃ្មុំ​ធម្មជាតិ តាម​បែប​បច្ចេកទេស​នៅ​ព្រៃ​ធម្មជាតិ​ទទួល ផល​បាន​ល្អ​ប្រសើរ និង​ចង់បាន​ដើមទុន​ពង្រីក​ធុង​ចិញ្ចឹម​ឃ្មុំ​បែប​ធម្មជាតិ​នេះ​ឲ្យ​បាន​ច្រើន ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​និង​សហគមន៍ ។ ទីតាំង​ចិញ្ចឹម​ឃ្មុំ​ធម្មជាតិ តាម​បែប​បច្ចេកទេស​នេះ ស្ថិត​នៅ​ភូមិ​ត្រពាំង​ពិការ ឃុំ​
អំពិល ស្រុក​រមាស​ហែក ។

លោក ទូច ស្រី អាយុ​៤០​ឆ្នាំ ជា​ប្រធាន​សហគមន៍​ចិញ្ចឹម​ឃ្មុំ​ព្រៃ​ធម្មជាតិ​ត្រពាំង​ពិការ​បាន​ឲ្យ​ដឹង​ថា ការ​ចិញ្ចឹម​ឃ្មុំ​នេះ គឺ​ចាប់ផ្តើម​ពី​ខែធ្នូ ឆ្នាំ​២០១៩ មក​ដល់​ខែឧសភា ២០២០​នេះ គឺ​៦​ខែ​ហើយ ។ ពូជ​ឃ្មុំ​នេះ​គឺជា​ពូជ​ឃ្មុំ​អុ​ី​តា​លី ដែល​មានការ​គាំទ្រ និង​ផ្តល់​ពូជ​ពី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ក្នុង​គម្រោង​កម្មវិធី​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ផ្តល់​ពូជ​ឃ្មុំ​ចំនួន​២៣​ធុង ក្នុង​១​ធុង​មាន​ឃ្មុំ​ចំនួន​១​ម៉ឺន​ក្បាល គិត​ជា​ទឹកប្រាក់​សរុប​ជាង​៧.០០០​ដុល្លារ ។

លោក ទូច ស្រី បន្ត​ទៀត​ថា ការ​ចិញ្ចឹម​ឃ្មុំ​ធម្មជាតិ រយៈពេល​១៥​ថ្ងៃ ប្រមូល​ផល​ម្តង​២៣​ធុង​យក​ទឹកឃ្មុំ​បាន​៤៥​លី​ត្រ ។ លោក​ថា​ក្នុង​១​ខែ​យក​ទឹកឃ្មុំ​បាន​៩០​លី​ត្រ ហើយ​ទឹកឃ្មុំ​១​លី​ត្រ តម្លៃ​៨​ម៉ឺន​រៀល ឬ​១​ដប​កន្លះ​លី​ត្រ តម្លៃ​៤​ម៉ឺន​រៀល ។ ប្រាក់​ដែល​បាន​មក​ពី​ការ​លក់​ទឹកឃ្មុំ​នេះ គឺ​សម្រាប់​ឧបត្ថម្ភ​គណៈកម្មការ​ដើរ​ល្បាត​ថែរក្សា​ព្រៃឈើ ។ គណៈកម្មការ​ព្រៃឈើ មាន​ចំនួន​៩​នាក់ ស្រី​ម្នាក់​ជា​គណនេយ្យ ហើយ​សហគមន៍​ពុំ​ទាន់​មាន​ប្រាក់​គាំទ្រ ឬ​ឧបត្ថម្ភ​ទេ គឺ​ធ្វើការ​ដោយ​ស្ម័គ្រចិត្ត ។ ប្រភព​បន្ត​ទៀត​ថា ព្រៃឈើ​ធម្មជាតិ មាន​ដើមឈើ​ចម្រុះ​លើ​ផ្ទៃដី​សរុប​៤៤៤​ហិ​កតា មាន​វល្លិ និង​រុក្ខជាតិ​ចម្រុះ​ផ្កា​ផ្លែ ប្តូរ​គ្នា​តាម​រដូវ​ខួបប្រាំង​ខួបវស្សា ។

លោក គង់ សុខ ជំទប់​ទី​១ ឃុំ​អំ​ពឹ​ល បាន​ឲ្យ​ដឹង​ថា សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ គឺ​បម្រើ​ផលប្រយោជន៍​ឲ្យ​ប្រជាពលរដ្ឋ​ភូមិ​ត្រពាំង​ពិការ ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​៣៨៥​គ្រួសារ មនុស្ស​សរុប​១.៤៦៤​នាក់ (​ស្រី្ត​៧៤៨​នាក់​) ។

សូម​មហាជន​មក​ដឹង​អំពី​ដំណើរ​នៃ​ជីវិត​សត្វ​ឃ្មុំ ទាំងអស់​គ្នាបើ​តាម​លោក ទូច ស្រី បាន​ឲ្យ​ដឹង​ថា ឃ្មុំ​ជា​សត្វ​មួយ​ប្រភេទ​រស់នៅ​ជា​សហគមន៍ គ្រប់គ្រង​ដោយ​ស្តេច​ឃ្មុំញី​តែ​មួយ​គត់ ក្នុង​មួយ​សម្បុកមាន​អា​ម៉ាត​យាម​សម្បុក​ចំនួន​៥​ក្បាល មាន​ឃ្មុំ​កម្មករ​តិច​ច្រើន​ទៅ​តាម​សម្បុក​ឬ​តាម​ពូជ​ឃ្មុំ​តូច​ធំ ។ ចំណែក​ឃ្មុំ​ពូជ​អុ​ី​តា​លី ដែល​អ្នកជំនាញ​បាន​ចាប់​យក​មក​ដាក់​ធុង​ចិញ្ចឹម​បែប​បច្ចេកទេស​នេះ ក្នុង​មួយ​ធុង​មាន​ស្តេច​ឃ្មុំ​ញី​មួយ មាន​ឃ្មុំ​អា​ម៉ាត​អ្នកយាម​សម្បុក​៥​ក្បាល មាន​ឃ្មុំ​កម្មករ​១​ម៉ឺន​ក្បាល ។ ក្នុង​១​ធុង​មាន​ស្តេច​ឃ្មុំ​ញី​មួយ​គត់ ។

ស្តេច​ឃ្មុំ​ញី​មាន​តួនាទី​ពង​បង្កើតកូន (​ឃ្មុំ​ស្តេច​ញី​មួយ ពង​បាន​រាប់​ម៉ឺន​ក្បាល​) និង​បញ្ជា​ឲ្យ​អា​ម៉ាត​យាម​សម្បុក មើល​ការ​ខុស​ត្រូវ​មិន​ឲ្យ​ឃ្មុំ​សហគមន៍​ផ្សេង ឬ​សម្បុក​ផ្សេង​ចូល​មក​ក្នុង​ធុង ឬ​សម្បុក ។ មើល​ខ្លាច​ឃ្មុំ​កម្មករ​នាំ​លម្អងផ្កា ដែល​មាន​ជាតិពុល​ចូល​មក​ក្នុង​សហគមន៍ (​ក្នុង​ធុង​) ឬ​ក្នុង​សម្បុក បើ​មាន​ឃ្មុំ​កម្មករ​ណា​នាំ​លម្អងផ្កា​ដែល​មាន​ជាតិពុល មក​ដល់​ខាង​មុខ​ធុង​ឬ​នៅ​មុខ​សម្បុក​គឺ​ខាំ​សម្លាប់​ចោល​ភ្លាម ។ ហើយ​ឃ្មុំ​មក​ពី​សហគមន៍​ផ្សេង ឬ​មក​ពី​សម្បុក​ផ្សេង​ចូល​មក ក៏​ខាំ​សម្លាប់​ចោល​ភ្លាម​ដែរ ។ ឃ្មុំ​អា​ម៉ាត​មាន​មាឌធំ​ជាង​ឃ្មុំ​កម្មករ ហើយ​ស្គាល់​ឃ្មុំ​កម្មករ​សម្បុក​ខ្លួន​ទាំងអស់ និង​ដឹង​ក្លិន​ផ្កា​ដែល​មាន​ជាតិពុល​ទៀត​ផង ។
សម្បុក​មួយ​ៗ​មាន​តួនាទី ឋានៈ​ឃ្មុំ​អ្វីខ្លះ ?

ស្តេច​ឃ្មុំ​ញី បញ្ជា​ឃ្មុំ​កម្មករ​ឲ្យ​រក​ចំណី​ចិញ្ចឹម​ស្តេច​ឃ្មុំ​ញី ចិញ្ចឹម​អា​ម៉ាត និង​កូន​ៗ​ឃ្មុំ​កម្មករ ដោយ​រក​ទឹក និង​លម្អងផ្កា​មក​ផលិត​ទឹកឃ្មុំ ។ ឃ្មុំ​មាន​តែ​ស្តេច​ឃ្មុំ​ញី​មួយ​គត់ គ្មាន​ស្តេច​ឃ្មុំ​ឈ្មោល​ទេ ហើយ​ស្តេច​ឃ្មុំ​ញី មាន​អាយុ​យ៉ាងតិច​២​ឆ្នាំ គឺ​ស្លាប់ ។ មុន​នឹង​ស្លាប់​គេ​បង្កើតកូន បាន​មួយ​សំបុក​ឬ​មួយ​ធុង ។ បើ​មានកូន​ឃ្មុំ​ឈ្មោល​ច្រើន គឺ​ត្រូវ​ខាំ​សម្លាប់​ចោល​ទុក​តែ​៣០​ក្បាល សម្រាប់​បន្ត​បង្កើត​ពូជ​ស្តេច​ឃ្មុំ​ញី ។ ក្រោយ​ពី​ឃ្មុំ​ឈ្មោល​បង្កាត់​ពូជ​បង្កើត​បាន​ពូជ​ស្តេច​ញី​ហើយ ស្តេច​ឃ្មុំ​ញី​សម្លាប់​ឃ្មុំ​ឈ្មោល​ចោល​ទាំងអស់​ភ្លាម គឺ​នៅ​ក្នុង​សហគមន៍​ឃ្មុំ មាន​ស្តេច​ឃ្មុំ​ញី​មួយ ឃ្មុំ​អា​ម៉ាត​៥ គឺ​ញី​ទាំងអស់ ។

តួនាទី​ឃ្មុំ​អាមាត្យ​និង​ឃ្មុំ​កម្មករមេ​ឃ្មុំ​កម្មករ​និង​ឃ្មុំ​កម្មករ​គឺ​ញី​ទាំងអស់ ហើយ​ឃ្មុំ​កម្មករ​មិន​អាច​បង្កើត​ពង​កូន​បាន​ទេ មាន​តួនាទី​តែ​ដើរ​រក​ចំណី​និង​ទឹក​លម្អងផ្កា​ប៉ុណ្ណោះ ។ ស្តេច​ឃ្មុំ​ញី មួយ​ធុង​ឬ​១​សម្បុកមាន​តែ​មួយ​ទេ បើ​មាន​២ គឺ​មួយ​ដែល​កើត​ក្រោយ​ត្រូវ​ហើរ​ចេញ​ចោល​សំបុក​ទៅ​បង្កើត​សម្បុក​ថ្មី​នាំ​កូនចៅ មាន​ឃ្មុំ​អា​ម្រា​ត​និង​ឃ្មុំ​កម្មករ​ទៅ​ជាមួយ បង្កើត​សហគមន៍​ថ្មី ។ ស្តេច​ឃ្មុំ​ញី មាន​មាឌធំ​វែង មាន​ស្លាប​តែពាក់កណ្តាល​ខ្លួន​ទេ ហើយ​មាន​អាយុ​យ៉ាងតិច​២​ឆ្នាំ​ងាប់ ។

ឃ្មុំ​អាមាត្យ មាឌធំ​ស្លាប​វែង​ធម្មតា កាច​ណាស់​ជា​អ្នក​ការពារ​សម្បុក បើ​ដឹង​ថា មិនមែន​ជា​ឃ្មុំ​កម្មករ​សំបុក​ខ្លួន ឬ​សហគមន៍​ខ្លួន​ទេ គឺ​ខាំ​សម្លាប់​ចោល​ភ្លាម ហើយ​បើ​សត្វ ឬ​មនុស្ស​ដែល​ចូល​ទៅ​យាយី​មិន​ស្គាល់ គឺ​វាយប្រហារ​ដោយ​កន្ទុយ​អុច ។ បើ​ឃ្មុំផ្លិត ឬ​ឃ្មុំចង្អេរ បើ​មេហ្វូង​អុច​ហើយ​ធំក្លិន ឃ្មុំ​កម្មករ​ព្រួត​គ្នា​អុច​រហូត​រាប់រយ​មេ​អាច​ងាប់​បាន ។ ឃ្មុំ​អាមាត្យ​និង​ឃ្មុំ​កម្មករ​មាន​អាយុ​ត្រឹមតែ​៣​ខែ​ទេ​ងាប់​ហើយ ។

ទឹកឃ្មុំ​ផ្អែម ឃ្មុំ​ក្រេប​លម្អងផ្កា ហើយ​មិន​សម្លាប់​ផ្កា​ទេ ក៏​ប៉ុន្តែ​ច្បាប់ធម្មជាតិ​របស់​ស្តេច​ឃ្មុំ​ញី​វិញ​គឺ​មិនធម្មតា រួមមេត្រី​បង្កើត​ពង​កូន​ហើយ​ខាំ​សម្លាប់​ចោល​ភ្លាម ទុក​តែ​ឃ្មុំ​ញី​ទេ ។ ឃ្មុំ​ញី​ទាំង​អាមាត្យ និង​ឃ្មុំ​កម្មករ​គឺ​មិន​អាច​មាន​ពង​កូន​ទេ ។សហគមន៍​ចិញ្ចឹម​ឃ្មុំ​ព្រៃ​ធម្មជាតិ​ត្រពាំង​ពិការ អំពាវនាវ​សូម​ឲ្យ​មហាជន​ជួយ​គាំទ្រ ជួយ​​ទិញ​ទឹកឃ្មុំ ព្រៃ​ធម្មជាតិ​ត្រពាំង​ពិការ​ផង និង​សូម​ឲ្យ​មន្ទីរ​ក្រសួង​ពាក់ព័ន្ធ​ជួយ​រក​ទីផ្សារ​ទឹកឃ្មុំ​នេះ​ផង ៕ ​

អត្ថបទសរសេរ ដោយ