ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​មុខហើយ អ្នក​​និពន្ធ​បទ«​កណ្តៀវ​អូន​ស្រួយ​»​​គន្លាស់​ពាក្យ​បង្កប់ន័យ​អាសគ្រាម​​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដូច​ប្រិ​យ​មិត្ត​ដឹង​ស្រាប់​ហើយ កាលពី​ម្សិលមិញ មាន​ចម្រៀង​១​បទ មាន​ចំណងជើង «​កណ្តៀវ​អូន​ស្រួយ​» ដែល​​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​យូ​ធូប និង​ហ្វេ​ស​ប៊ុ​ក ដែល​មាន​អត្ថន័យ​គន្លាស់​ពាក្យ​មក…

រាជធានី​ភ្នំពេញ ៖ ដូច​ប្រិ​យ​មិត្ត​ដឹង​ស្រាប់​ហើយ កាលពី​ម្សិលមិញ មាន​ចម្រៀង​១​បទ មាន​ចំណងជើង «​កណ្តៀវ​អូន​ស្រួយ​» ដែល​​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​យូ​ធូប និង​ហ្វេ​ស​ប៊ុ​ក ដែល​មាន​អត្ថន័យ​គន្លាស់​ពាក្យ​មក គឺ​អាសអាភាស មិន​សមរម្យ ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ការ​រិះគន់​យ៉ាង​កងរំពង មិន​អាច​ទទួលយក​បាន​ឡើយ រហូត​នាំ​គ្នា​ថ្កោលទោស​អ្នកនិពន្ធ និង​នារី​ជា​ច្រៀង​បទ​នោះ ពេញ​ផ្ទៃ​ប្រទេស ផងដែរ ។

ទោះជាយ៉ាងណា បន្ទាប់​ពី​ផ្ទុះ​ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់ រួច​មក អ្នកនិពន្ធ​បទ​ចម្រៀង​បទ«​កណ្តៀវ​អូន​ស្រួយ​»​នេះ ត្រូវ​បាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ ​កោះហៅ​យក​ទៅ​អប់រំ​ណែនាំ និង​បាន​ធ្វើ​កិច្ចសន្យា​បញ្ចប់​សកម្មភាព​មួយ​នេះ និង​ត្រូវ​លុប​បទ​ចម្រៀង​ខាងលើ​នេះ​ចេញ​តាម​រយៈ Chanel YouTube ជា​បន្ទាន់​ ។

ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ប៉ុក បូ​រក្ស បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២០​នេះ​អោយ​ដឹង​ថា បន្ទាប់​ពី​មានការ​រិះគន់​ពី​មហាជន​ទៅ​លើ​បទ​ចម្រៀង​ខាងលើ​នេះ​រួច​មក ក្រសួង​ក៏​បាន​ចាត់វិធានការ​ភ្លាម​ៗ​ផង​ដែរ ទៅ​លើ​អ្នកនិពន្ធ​ឈ្មោះ អ៊ិ​ច ច​ន្ថា ដែល​និពន្ធ​បទ​ចម្រៀង «​កណ្តៀវ​អូន​ស្រួយ​» និង​បទ «​ស្រណោះ​អង្រែ​» ច្រៀង​ដោយ​កញ្ញា ប​រ៉ា​ម៉ី ។

អ្នកនិពន្ធ​ឈ្មោះ អ៊ិ​ច ច​ន្ថា ក៏​បាន​ទទួលស្គាល់​កំហុស ដែល​មាន​អត្ត​ន័យ​ប៉ះពាល់​ដល់​សីលធម៌​សង្គម និង​យល់ព្រម​កែប្រែ ការ​តែង​និពន្ធ​បែប​អវិជ្ជមាន ទៅ​ជា​វិជ្ជមាន នា​ពេល​ខាង​មុខ ។ ហើយ​អ្នកនិពន្ធ​រូប​នេះ ក៏​បាន​លប់​វី​ដេ​អូ​នោះ​តាំងពី​ម្សិលមិញ នៅ​លើ Chanel YouTube រួច​ហើយ​ដែរ ។

សូម​រម្លឹក​ថា ក្រោយ​ការ​រិះគន់​បទ «​កណ្តៀវ​អូន​ស្រួយ​» ក្រសួង​វប្បធម៌​ចាត់វិធានការ​ភ្លាម​ៗ​លើ​អ្នកនិពន្ធ

នេះ​ជា​កិច្ចសន្យា​របស់​លោក អ៊ិ​ច ច​ន្ថា និង​គោលការណ៍​ចំនួន​៥​យ៉ាង និង​លក្ខខណ្ឌ​៧​ចំណុច របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មាន​ដូច​ខាង​ក្តោ​ម​នេះ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ