ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ចិន សម្រេចលុប​សត្វ​ពង្រូល ចេញពី​បញ្ជី​ឱសថ​បុរាណ ជា​ផ្លូវការ

3 ឆ្នាំ មុន

ប្រទេស​ចិន បាន​លុបឈ្មោះ​សត្វ​ពង្រូល​ចេញពី​បញ្ជី​ឱសថ ជា​ផ្លូវការ នៃ​ការ​ព្យាបាល​តាម​បែប​បុរាណ​ចិន ហើយ​សង្ឃឹមថា សត្វ​ពង្រូល នឹង​កើនឡើង នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់សារព័ត៌មាន BBC ។…

ប្រទេស​ចិន បាន​លុបឈ្មោះ​សត្វ​ពង្រូល​ចេញពី​បញ្ជី​ឱសថ ជា​ផ្លូវការ នៃ​ការ​ព្យាបាល​តាម​បែប​បុរាណ​ចិន ហើយ​សង្ឃឹមថា សត្វ​ពង្រូល នឹង​កើនឡើង នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់សារព័ត៌មាន BBC ។

ការ​ផ្លាស់​ប្តូរ​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​កាសែត​សុខភាព​របស់​ចិន បន្ទាប់​ពី​ប្រទេស​ចិន​បាន​បង្កើន​ការ​ការពារ​សត្វ​ដល់​កម្រិត​ខ្ពស់​បំផុត កាលពី​ស​ប្តា​ហ៍​មុន ។

ពពួក​ប្រភេទ​ថនិកសត្វ​មាន​ស្រកា ប្រឈម​នឹង​ការ​ផុត​ពូជ មាន​៨​ប្រភេទ រង​នូវ​ការ​គំរាមកំហែង​ដោយ​ការ​បរបាញ់​ខុសច្បាប់ សម្រាប់​យក​ស្រកា និង​សាច់​របស់​ពួក​វា ។

អ្នក​អភិរក្ស​សត្វព្រៃ បាន​ស្វាគមន៍ និង​ឲ្យ​មានការ​ការពារ​កាន់តែ​ខ្លាំង​ឡើង ។ លោក Paul Thomson ប្រធាន​អង្គការ Save Pangolins បាន​និយាយ​ថា វា​គឺជា​ពេលវេលា​ដ៏​លេចធ្លោ​មួយ​សម្រាប់​សត្វ​ពង្រូល ។

លោក​បាន​មាន​ប្រសាសន៍​ថា “​ការ​ផ្លាស់​ប្តូរ​របស់​ប្រទេស​ចិន ក្នុង​ការ​បញ្ឈប់​យក​ស្រកាពង្រូល ធ្វើ​ជា​ឱសថ​បុរាណ​នេះ គឺជា​ការ​ផ្លាស់​ប្តូរ​មួយ ដែល​យើង​កំពុង​រង់ចាំ​” ។ យើង​សង្ឃឹមថា វិធានការ​បន្ទាប់​របស់​ប្រទេស​ចិន គឺ​អនុ​វត្តបទ​ប្បញ្ញត្តិ ចំពោះ​អ្នក​បរបាញ់ និង​អ្នក​ប្រើប្រាស់ ។

ចំណែកឯ​លោកស្រី Katheryn Wise ក្រុម​ការពារ​សត្វ​ពិភពលោក បាន​និយាយ​ថា វា​ជា​ដំណឹង​ដ៏​អស្ចារ្យ​មួយ ដែល​ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សត្វ​ពង្រូល ហើយ​បាន​លុ​ច​វា​ចេញពី​ឱសថ​បុរាណ​ចិន ។

ហើយ​លោកស្រី​បាន​អំពាវនាវ​ឲ្យ​ពង្រីក​ដល់​សត្វព្រៃ​ទាំងអស់​ផង​ដែរ “​ដូច​ជា​សត្វ​ពង្រូល ត្រូវ​បាន​គេ​ប្រមាញ់​ពី​ព្រៃ ហើយ​ជា​ញឹកញាប់ ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​ទ្រុង ដែល​មិន​ស្អាត​និង​ចង្អៀត ដែល​បង្កើត​ឲ្យ​មាន​ជំងឺ​រាតត្បាត​” ។

សត្វ​ពង្រូល Pangolins គ្របដណ្ដប់​ដោយ​ស្រទាប់​ស្រកា ដែល​ធម្មជាតិ​បង្កើត​ឡើង ដើម្បី​ការពារ​ខ្លួន​ពួក​វា ប្រឆាំង​នឹង​សត្វ​ដែល​ស៊ីសាច់​ជា​អាហារ ។ ស្រកាពង្រូល​ត្រូវ​បាន​អ្នកជំនាញ​ខាង​ឱសថ​បុរាណ​ចិន​ពេញចិត្ត​យ៉ាង​ខ្លាំង​យក​វា​មក​ធ្វើ​ថ្នាំ​ចិន ខណៈ​ពេល​ដែល​សាច់​ពង្រូល ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ម្ហូប​ដ៏​ឆ្ងាញ់ ។

ប្រទេស​ចិន បាន​ហាមឃាត់​ការ​ប្រើប្រាស់​សត្វព្រៃ​រស់រាន​មានជីវិត​សម្រាប់​ជា​ចំណីអាហារ បន្ទាប់​ពី​មានការ​ផ្ទុះ​ឡើង​នៃ​ជំងឺឆ្លង ប៉ុន្តែ​មាន​ករណី​លើកលែង​មួយ​ចំនួន​ផង​ដែរ ។

Pangolins កំពុង​ស្ថិត​នៅ​ក្នុង​ការ​យកចិត្តទុកដាក់ នៅ​ពេល​ដែល​ពួក​វា ត្រូវ​បាន​គេ​រក​ឃើញ​ថា ផ្ទុក​វីរុស​ដែល​មាន​ហ្សែ​ន​ស្រ​ដៀង​នឹង Covid-19 ។ អ្នក​វិទ្យាសាស្ត្រ​កំពុង​ស៊ើបអង្កេត​ថា តើ​សត្វ​ពង្រូល ដែល​ត្រូវ​បាន​គេ​ជួញដូរ អាច​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​ចម្លង​វីរុស​ពី​សត្វ​ទៅ​មនុស្ស​ដែរ​ឫ​ទេ ? ប៉ុន្តែ​មិន​មាន​ភស្តុ​តាង​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ