ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​សម្ភារៈប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ជូន​ដល់​កងទ័ព​នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ មេបញ្ជាការ​រង​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​កងពលតូច​លេខ​៧០ បាន​ប្រគល់​ម៉ា​សុ​ី​ន​បាញ់​សម្លាប់​មេរោគ​ជូន…

រាជធានី​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ មេបញ្ជាការ​រង​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​កងពលតូច​លេខ​៧០ បាន​ប្រគល់​ម៉ា​សុ​ី​ន​បាញ់​សម្លាប់​មេរោគ​ជូន លោក​វរ​សេនី​ឯក ជូ​ស៊ែ​ល ជេ ហ្សូ​នី​ហ្គា (JOSELJ ZUNIGA ) អនុព័ន្ធយោធា​ហ្វី​លី​ពី​ន ប្រចាំ​កម្ពុជា​ដែល​ទើបតែ​បញ្ចប់ អណ​ត្តិ នៅ​បញ្ជាការដ្ឋាន​កងពលតូច​លេខ​៧០​។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ទំនាក់ទំនង​ល្អ​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ហ្វី​លី​ពី​ន និយាយ​ជា​រួម គឺ​បង្កើន​ចំណង​សាមគ្គីភាព​ជាមួយ​កងពលតូច​លេខ​៧០​។

ថ្លែង​ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ ក៏​បាន​ជម្រាប​ជូន លោក​វរ​សេនី​ឯក ជូ​ស៊ែ​ល ជេ ហ្សូ​នី​ហ្គា (JOSELJ ZUNIGA )​ថា កម្ពុជា​មាន​សន្តិភាព មានការ​អភិវឌ្ឍ ក្នុង​កង​យោធពលខេមរភូមិន្ទ​ក៏​មានការ​រីក​ចម្រើន​ជា​លំដាប់​ទាំង​សម្ភារៈ​ប្រើប្រាស់ និង​មាន​ជំនាញ​ច្បាស់លាស់ ។

ជាង​នេះ​ទៅ​ទៀត លោក​ឧត្តមសេនីយ៍ឯក បាន​ចូលរួម​មរណទុក្ខ និង​សោកស្ដាយ​បំផុត​ចំពោះ​ការ​បាត់បង់​អាយុជីវិត​របស់​ប្រជាជន​ហ្វី​លី​ពី​ន​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩​។

ជា​ចុងបញ្ចប់ លោក​ឧត្តមសេនីយ៍ឯក ក៏​បាន​ជូនពរ​អោយ​ការ​ធ្វើ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក​វរសេនីយ៍ឯក ប្រកបដោយ​សុវត្ថិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ