ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួម​សហការ​គ្នា​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ និង​កម្មករ កម្ម​ការ​រិ​នី​ដែល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ ១៩

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បន្ទាប់​ពី​ពិភពលោក​រួម និង​ប្រទេស​កម្ពុជា​បាន​ផ្ទុះ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ ជា​ពិសេស​ប៉ះពាល់​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ កម្មករ​ក​ម្មា​ការិនី​កាត់ដេ​សំលៀក​បំពាក់ ក្រុមហ៊ុន​មួយ​បាន​សហការ​ជាមួយ​អាជ្ញាធ​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា…

ខេត្តតាកែវ ៖ បន្ទាប់​ពី​ពិភពលោក​រួម និង​ប្រទេស​កម្ពុជា​បាន​ផ្ទុះ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ ជា​ពិសេស​ប៉ះពាល់​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ កម្មករ​ក​ម្មា​ការិនី​កាត់ដេ​សំលៀក​បំពាក់ ក្រុមហ៊ុន​មួយ​បាន​សហការ​ជាមួយ​អាជ្ញាធ​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០​នេះ​បាន​ចុះ​ចែក​អំណោយ​ដល់​បងប្អូន​កម្មករ ក​ម្មា​ការិនី​មួយ​ចំនួន នៅ​ក្នុង​ខេត្តតាកែវ ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ​១៩ ដែល​កម្មវិធី​នេះ​រៀបចំ​ធ្វើ​ឡើង​នៅ​សាលាក្រុង​ដូន​កែវ ខេត្តតាកែវ ។

លោក ប៉ុន សុភា អ្នកសម្របសម្រួល​សាធារណៈ និង​សហគមន៍​របស់​ក្រុមហ៊ុន​បាន​មាន​មតិ​សំ​ណោះ​សំ​ណា​ល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​អំណោយ​ដោយ​លើក​ឡើង​ថា ការ​ចុះ​ចែក​អំណោយ​ជា​ស្បៀងអាហារ និង​របស់​ប្រើប្រាស់​មួយ​ចំនួន​ដល់​បងប្អូន​កម្មករ ក​ម្មា​ការិនី​នៅ​ពេល​នេះ​វា​ជា​អំពើ​មនុស្សធម៌​ហើយ​វា​ក៏​ជា​ការ​រួមចំណែក​ក្នុង​ការ​កាត់​បន្ថយ​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទី​ទ័​រ​ក្រ និង​ក្រុម​គ្រួសារ​បងប្អូន​កម្មករ ក​ម្មា​ការិនី​កាត់ដេ​សំលៀក​បំពាក់​នៅ​ក្នុង​ខេត្តតាកែវ ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ​១៩ ដោយសារ​ការ​ព្យួរការងារ​មួយ​រយៈ ។

អ្នកសម្របសម្រួល​សាធារណៈ និង​សហគមន៍​របស់​ក្រុមហ៊ុន​ខាងលើ​បាន​បន្ត​ទៀត​ថា កន្លង​មក​ក្រុម​លោក​បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​ជា​ច្រើន ក្នុង​ការ​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដាល​ខេត្ត​មួយ​ចំនួន​ដូច​ជា​ចុះ​ចែក​ស្បៀងអាហារ ចុះ​ចែក​សាប៊ូ​លាងដៃ​ការពារ​មេរោគ ចែក​ម៉ាស់ និង​បាន​ចែក​ខិតប័ណ្ណ ប៉ាស្ទ័រ និង​បា​ដា​ជាង​១​ម៉ឺន​ច្បាប់​ពី​វិធី​បង្កា ការពារ​ជំងឺ​កូ​វី​ដ​១៩ ។

សកម្មភាព​នេះ គឺជា​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន​លោក ជា​ពិសេស​វា​ជា​ចូលរួម​ចំណែក​ជាមួយ​រាជរ​ដ្ឋា​ភិ​បា​កម្ពុជា ក្នុង​ការ​ជួយ​កាត់​បន្ថយ​ទុក​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​បងប្អូន​កម្មករ ក​ម្មា​ការិនី​ដែល​បំរើ​ការ​នៅ​តាម​បណ្ដាល​រោងចក្រ​មួយ​ចំនួន​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​នេះ ។

លោក កង អាណា​ន់ អភិបាលក្រុង​ដូន​កែវ​បាន​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន ដែល​បាន​ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌​តាម​រយៈ​ការ​ចុះ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ទី​ទ័​រ​ក្រ និង​បងប្អូន​កម្មករ ក​ម្មា​ការិនី​ដែល​ប៉ះពាល់​ជីវភាព​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ក្រុង​ដូន​កែវ ដែល​សកម្មភាព​នេះ​គឺជា​ការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល អាជ្ញាធ​មូលដ្ឋាន ក្នុង​ការ​កាត់​បន្ថយ​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​បងប្អូន​កម្មករ ក​ម្មា​ការ​រិ​នី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ