ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UFC នឹង​ប្រើប្រាស់​កោះ​ដ៏​ប្រណិត​នៅ​អា​ប៊ូ​ដា​ប៊ី សម្រាប់​ការ​ប្រកួត​ខែ​ក្រោយ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធាន UFC លោក Dana White បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ការ​ប្រកួត​របស់​ស្ថាប័ន UFC…

សហរដ្ឋអាមេរិក ៖ ប្រធាន UFC លោក Dana White បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ការ​ប្រកួត​របស់​ស្ថាប័ន UFC នឹង​ត្រូវធ្វើ​ឡើង​លើ​កោះ Yas នៅ​អា​ប៊ូ​ដា​ប៊ី (Abu Dhabi) សម្រាប់​ព្រឹត្តិការណ៍​ចំនួន ៤ នៅ​ខែ​ក្រោយ​រួម​ទាំង UFC 251 ផង​ដែរ​។

លោក Dana White បាន​និយាយ​ថា កោះ Yas កំពុង​ត្រូវ​បាន​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ UFC 251 នៅ​ថ្ងៃ​ទី១១ ខែកក្កដា និង​ព្រឹត្តិការណ៍ Fight Night ចំនួន ៣ ទៀត​នៅ​ថ្ងៃ​ទី១៥, ១៨ និង ២៥ ខែកក្កដា ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់ នឹង​កន្លែង​ដែល​ត្រូវ​បាន​រៀបចំ គឺ​មាន​ចម្ងាយ​តិច​ជាង​មួយ​គីឡូម៉ែត្រ ពី​អាកាសយានដ្ឋាន​អន្តរជាតិ​របស់​អា​ប៊ូ​ដា​ប៊ី​។

បុរស​វ័យ ៥០​ឆ្នាំ​រូប​នេះ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​អ្វី​ៗ​នឹង​កើតឡើង​នៅ​លើ​កោះ Yas ។ ហើយ​គ្មាន​នរណា​ម្នាក់ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​កោះ​នេះ​ទេ​។ ពួក​គេ​នឹង​មាន​កន្លែង​ហ្វឹកហាត់​ផ្ទាល់ខ្លួន ដែល​គ្រប់​គ្នា​អាច​ធ្វើការ​ហ្វឹកហាត់​ដោយ​ខ្លួនឯង​បាន​»​។

ដោយសារ​វិបត្ដិ​បណ្តាល​មក​ពី​កូ​វី​ដ​-១៩ អាជ្ញាធរ​នឹង​បង្កើត​តំបន់​សុវត្ថិភាព​មួយ រួម​មាន​សណ្ឋាគារ កន្លែង​ហ្វឹកហាត់ និង​ភោជនីយដ្ឋាន​ដែល​នឹង​បើក​សម្រាប់​តែ​កីឡាករ គ្រូបង្វឹក និង​បុគ្គលិក UFC រួម​ទាំង​បុគ្គលិក​ព្រឹត្តិការណ៍​ផ្សេង​ៗ​ទៀត​តែ​ប៉ុណ្ណោះ​។

ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ទាំង ៣ ដ៏​ធំ​ក្នុង​កម្មវិធី UFC 251 នឹង​ត្រូវ​រៀបចំ​ឡើង​រវាង​កីឡាករ Gilbert Burns និង​ម្ចាស់​ជើងឯក Kamaru Usman ។

សូម​បញ្ជាក់​ជូន​ថា UFC បាន​ពន្យារពេល​ព្រឹត្តិការណ៍​ជា​ច្រើន ដែល​គ្រោង​ធ្វើ​នៅ​ចន្លោះ​ខែមីនា និង​ឧសភា ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​វីរ​សុ​កូ​វី​ដ​-១៩ ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​ជាង ១១៤,០០០ នាក់​នៅ​សហរដ្ឋអាមេរិក ៕ (ដកស្រង់​ចេញពី៖ BBC)