ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! ចិន​ព្រមាន​និស្សិត​ខ្លួន​ជុំវិញ​ហានិភ័យ​ទៅ​សិក្សា​នៅអូស្ត្រាលី

3 ឆ្នាំ មុន

ប៉េ​កាំ​ង​៖ ប្រទេស​ចិន​បាន​ព្រមាន​និស្សិត​របស់​ខ្លួន​ឱ្យ​ពិចារណា​លើ​ហានិភ័យ​នៃ​ការ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ដែល​ការ​ព្រមាន​នេះ​វា​ហាក់​កាន់តែ​ធ្វើ​ឱ្យ​មាន​តានតឹង​ខាង​ជម្លោះ​នយោបាយ​រវាង​ប្រទេស​ទាំង​ពីរ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC ថ្ងៃ​ទី​១០ ខែមិថុនា ។ ក្រសួង​អប់រំ​ចិន​កាលពី​ថ្ងៃ​អង្គារ…

ប៉េ​កាំ​ង​៖ ប្រទេស​ចិន​បាន​ព្រមាន​និស្សិត​របស់​ខ្លួន​ឱ្យ​ពិចារណា​លើ​ហានិភ័យ​នៃ​ការ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ដែល​ការ​ព្រមាន​នេះ​វា​ហាក់​កាន់តែ​ធ្វើ​ឱ្យ​មាន​តានតឹង​ខាង​ជម្លោះ​នយោបាយ​រវាង​ប្រទេស​ទាំង​ពីរ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC ថ្ងៃ​ទី​១០ ខែមិថុនា ។

ក្រសួង​អប់រំ​ចិន​កាលពី​ថ្ងៃ​អង្គារ ទី ៩ មិថុនា​កន្លង​ទៅ​នេះ បាន​ចេញ​សេចក្តីណែនាំ​ដល់​និស្សិត​មុន​ពេល​សាកលវិទ្យាល័យ​អូស្ត្រាលី​បើក​ដំណើរការ​ឡើង​វិញ​នៅ​ខែកក្កដា​ខាង​មុខ​នេះ ។ ក្រសួង​អប់រំ​ចិន​បាន​លើក​ឡើង​ពី​ការ​គំរាមកំហែង​របស់ Covid-19 និង​ការ​រើសអើង​ប្រឆាំង​នឹង​ជនជាតិ​អាស៊ី​ដែល​ជា​ហានិភ័យ​ដែល​អាច​កើត​មាន​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​បាន​និយាយ​ថា «​និស្សិត​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ជ្រើសរើស​ទៅ ឬ​ត្រឡប់​ទៅ​អូស្ត្រាលី​វិញ​» ។ ក្រសួង​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​បន្ថែម​ទៀត​ថា «​ការ​រីក​រាលដាល​នៃ​ជំងឺ Covid-19 ទូ​ទាំង​ពិភពលោក​មិន​ទាន់​ត្រូវ​បាន​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​ទេ ហើយ​វា​មាន​ហានិភ័យ​ក្នុង​ការ​ធ្វើ​ដំណើរ​អន្តរជាតិ និង​ការ​បើកទ្វារ​ឡើង​វិញ​នៃ​សាលារៀន​មួយ​ចំនួន » ។

យ៉ាងណាមិញ ការ​ព្រមាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ហេតុការណ៍​មិនល្អ​មួយ​ចំនួន​បាន​កើតឡើង​ក្នុងអំឡុងពេល​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ ដូច​ជា​មាន​ឧប្បត្តិហេតុ​រើសអើង​ជា​ច្រើន​ប្រឆាំង​នឹង​ជនជាតិ​អាស៊ី​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ។ការ​ណែនាំ​ប្រឹក្សា​របស់​ចិន​ចំពោះ​ជនជាតិ​ចិន​ដែល​ចង់​វិល​ត្រឡប់​ទៅ​សិក្សា​នៅ​អូស្ត្រាលី​នេះ​ធ្វើ​ឲ្យ​មាន​ន​នូវ​ការ​កត់សម្គាល់​ពី​ការ​កើនឡើង​ចុង​ក្រោយ​នៃ​ភាព​តានតឹង​រវាង​ប្រទេស​ចិន​និង​អូស្ត្រាលី ដែល​រដ្ឋាភិបាល​របស់​ពួក​គេ​បាន​បង្កប់​ក្នុង​ជម្លោះ​ការទូត​ជា​ច្រើន​ក្នុង​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ។

ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រីក្រសួង​អប់រំ​អូស្ត្រាលី​លោក Dan Tehan មាន​ប្រសាសន៍​ថា « អូស្ត្រាលី​គឺជា​ទិស​ដៅ​ពេញ​និយម​សម្រាប់​និស្សិត​អន្តរជាតិ ពីព្រោះ​យើង​ជា​សង្គម​ពហុ​វប្បធម៌​ដែល​ទទួល​បាន​ជោគជ័យ​ដែល​ស្វាគមន៍​និស្សិត​អន្តរជាតិ​និង​ផ្តល់​ការ​អប់រំ​កម្រិត​ពិភពលោក​» ។ លោក​បាន​បន្ត​ថា ភាព​ជោគជ័យ​របស់​យើង​ក្នុង​ការ​បង្វែរ​ខ្សែកោង​មេរោគ​មាន​ន័យ​ថា​យើង​គឺជា​ប្រទេស​មួយ​ដែល​មាន​សុវត្ថិភាព​បំផុត​នៅ​លើ​ពិភពលោក​សម្រាប់​និស្សិត​អន្តរជាតិ​ដែល​ចង់​បោះ​មូលដ្ឋាន​សិក្សា​នៅ​ពេល​នេះ​» ។

ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើត​មាន​ភាព​តានតឹង​ជាង​មុន​ចាប់តាំងពី​ប្រទេស​អូស្ត្រាលី​បាន​អំពាវនាវ​ឱ្យ​មានការ​សាកសួរ​ឯករាជ្យ​អំពី​ប្រភព​ដើម​នៃ​វីរុស​កូ​វី​ដ​១៩ នេះ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​ថា​វា​បាន​ផ្ទុះ​នូវ​ជំងឺឆ្លង​មួយ​នេះ​នៅ​ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ