ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញ៣​ចំណុច លើករណី​ដួល​សន្លប់​​៧២​នាក់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តស្វាយរៀង ៖ បន្ទាប់​ពី​មាន​កម្មករ​កម្មការិនី​ចំនួន​៧២​នាក់ ​បាន​ដួល​សន្លប់​នៅ​ក្នុង​រោងចក្រ​ធី​វ៉ា​យ​អេ​ឡិច​ទ្រី​ក ឯ​.​ក (​ផលិត​អំ​ពូ​ល​ភ្លើង​)​រួច​មក​អាជ្ញាធរ​បាន​បង្កើត​ក្រុមការងារ​ចុះ​ស្រាវជ្រាវ​ទប់ស្កាត់​ករណី​ដួល​សន្លប់​របស់​កម្មករនិយោជិត​និង​ដើម្បី​បង្ការ​គ្រោះថ្នាក់​ការងារ (​ទ​.​ស​.​ប​.​ក​)​បាន​រក​ឃើញ​ចំនួន​៣​ចំណុច​ដែល​បណ្តាល​ឲ្យ​កម្មករ​សន្លប់​នោះ​។ ​ទាក់ទិន​ករណី​នេះ​ លោក តូច…

ខេត្តស្វាយរៀង ៖ បន្ទាប់​ពី​មាន​កម្មករ​កម្មការិនី​ចំនួន​៧២​នាក់ ​បាន​ដួល​សន្លប់​នៅ​ក្នុង​រោងចក្រ​ធី​វ៉ា​យ​អេ​ឡិច​ទ្រី​ក ឯ​.​ក (​ផលិត​អំ​ពូ​ល​ភ្លើង​)​រួច​មក​អាជ្ញាធរ​បាន​បង្កើត​ក្រុមការងារ​ចុះ​ស្រាវជ្រាវ​ទប់ស្កាត់​ករណី​ដួល​សន្លប់​របស់​កម្មករនិយោជិត​និង​ដើម្បី​បង្ការ​គ្រោះថ្នាក់​ការងារ (​ទ​.​ស​.​ប​.​ក​)​បាន​រក​ឃើញ​ចំនួន​៣​ចំណុច​ដែល​បណ្តាល​ឲ្យ​កម្មករ​សន្លប់​នោះ​។

​ទាក់ទិន​ករណី​នេះ​ លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង​បាន​ប្រាប់​អ្នក​សា​ព័​ត័​មាននៅ​រសៀល​ថ្ងៃ​ទី​៩​​ មិថុនា​​ ថា ក្រុមការងារ​បាន​ចុះ​ស្រាវជ្រាវ​ករណី​កម្ម​ការ​នី​ដួល​សន្លប់​នៅ​ក្នុង​រោងចក្រ​ផលិត​អំ​ពូ​ល​ភ្លើង​ស្ថិត​នៅ​ភូមិ ដើម​ពោធិ៍ ឃុំ​កណ្តៀង​រាយ​ស្រុក​ស្វាយ​ទាប​ខេត្តស្វាយរៀង​ហើយដោយ​បាន​ធ្វើការ​ត្រួតពិនិត្យ​វាស់​ស្ទង់​ទាំង​ក្នុង​និង​ខាងក្រៅ​រោងចក្រ​។​ប្រភព​បន្ត​ទៀត​ថា​ក្រោយ​ពេល​ចុះ​ពិនិត្យ​រួច​មក ក្រុមការងារ ទ​.​ស​.​ប​.​ក យើង​សង្កេត​ឃើញ​ថា ករណី​សន្លប់​ខាងលើ​នេះ​ បណ្តាល​មក​ពី​កត្តា​៣ ។

​រួម​មាន​៖​ទី​១-មាន​សភាព​ហប់​ខ្វះ​ខ្យល់​អុក​ស៊ី​ស៊ែ​ន​នៅ​ក្នុង​អគារ​ផលិតកម្ម​( កម្ម​ការ​នី​ធ្វើការ​)​ ទី​២-បញ្ហា​សុខភាព​ផ្ទាល់ខ្លួន​របស់​កម្មករនិយោជិត និង​ទី​៣-​មក​ពី​មានអារម្មណ៍​ភិតភ័យ​តក់ស្លុត​ត​ៗគ្នា​របស់​កម្ម​ករ​និយោជិត​។ លោក​បាន​បន្ត​ទៀត​ថា ចំណែក​វិធានការ​ចំពោះ​សហគ្រាស គ្រឹះស្ថាន​នោះ​ក្រុមការងារ​ឲ្យ​លោកនាយក​រោងចក្រ ត្រូវធ្វើ​កែ​លម្អ​ត្រូវ​បើក​បង្អួច​ទាំងអស់ ។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ