ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ នៅ​គំរាម​គំ​ហែង​កម្ពុជា​ជាប់​ជា​និច្ច​ត្រូវ​បន្ត​គម្លាត​សុវត្ថិភាព​នៅ​ពិធី​អាពាហ៍ពិពាហ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​នៅ​ព្រឺ​ក​ថ្ងៃ​ទី​១០ ខែមិថុនា​នេះ​បាន​បញ្ជាក់​ថា ​អ្នកជំងឺ​កូ​វី​ដ​១៩ ម្នាក់​ទៀត​ហើយ​បានជា​សះស្បើយ ហើយ​ក៏​មិន​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩​ថ្មី​ទេ (​គិត​ត្រឹម​ថ្ងៃ​ទី​៩ ខែមិថុនា​)​ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​នៅ​ព្រឺ​ក​ថ្ងៃ​ទី​១០ ខែមិថុនា​នេះ​បាន​បញ្ជាក់​ថា ​អ្នកជំងឺ​កូ​វី​ដ​១៩ ម្នាក់​ទៀត​ហើយ​បានជា​សះស្បើយ ហើយ​ក៏​មិន​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩​ថ្មី​ទេ (​គិត​ត្រឹម​ថ្ងៃ​ទី​៩ ខែមិថុនា​)​ ។

យ៉ាងណាមិញ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​បងប្អូន​ត្រូវ​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់ កុំ​មានការ​ធ្វេសប្រហែស​ឲ្យ​សោះ ព្រោះ​កូ​វី​ដ​១៩ នៅ​គំរាម​គំ​ហែង​កម្ពុជា​នៅឡើយ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​រម្លឹក​ពលរដ្ឋ​ថា «​ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្តគម្រាមកំហែង​យើង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់ ព្រោះ​ប្រទេស​ជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ​» ។

ប្រភព​ដដែល​បាន​ណែនាំ​ថា «​យើង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្ត​ទៀត ដូច​ជា​ពន្យា​ការ​រៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការ​ចាក់​ធុងបាស​រាំ ។ ល​។ យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្ត​ទៀត ដូច​ជា​អង្គុយ​គម្លាត​ពី​គ្នា ឈរ​រង​ចាំ​គម្លាត​ពី​គ្នា ឈរ​ជជែក​គ្នា​គម្លាត​ពី​គ្នា ។ ល​។ យើង​ត្រូវ​បន្ត​ពាក់​ម៉ាស់​នៅ​ពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល »​។ សូម​បញ្ជាក់​ថា ប្រទេស​កម្ពុជា​បាន​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃ​ទី ២៧ មក​រា ២០២០ ។

សូម​រម្លឹក​ផង​ដែរ​ថា ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា «​បុរស​ជាន​ជាតិ​ស​ខ្មែរ​-​បារាំង​ធ​អាយុ ៣០​ឆ្នាំ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​បារាំង​តាម​ជើងហោះហើរ ពី​សាធារណរដ្ឋ​កូរ៉េ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២០ ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវ​បានជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ចំនួន​២​ដង និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​»​។

ក្រសួង​បាន​បន្ត​ថា​នៅ​ទូ​ទាំង​ប្រទេស​គិត​ត្រឹម​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា​នេះ ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​ទូ​ទាំង​ប្រទេស មាន​ចំនួន​១២៥ នាក់ (​ស្មើរ​នឹង​៩៩,២១ ភាគរយ ធៀប​នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វី​ដ​១៩​ទាំងអស់​) នៅ​ក្នុង​ចំនួន​នេះ​មាន​ស្រី ៣៩​នាក់ និង​បុរស​៨៦​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ