ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យកូវីដរាតត្បាត មានតែអ្នកបូម​ខ្សាច់​លុប​ព្រែក

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មាន​ករណី​បូម​ខ្សាច់​រំលោភ​ចូល​ក្នុង​ទឹក​ព្រែក​នៃ​ដៃ​ព្រែក​កំពត ​នៅ​ចំណុច​ក្រោយ​វត្ត​ទឹក​វិល ស្ថិត​ក្នុងភូមិ​កំពង់​គ្រែង ឃុំ​ពង់​គ្រែង ស្រុក​ទឹកឈូ ខេត្តកំពត មួយ​ករណី ដែល​បង្ក​ឡើង​ដោយ​ម្ចាស់​ដី​ដែល​មាន​ដី​កម្ម​សិ​ទ្ធិរបស់​ខ្លួន​នៅ​ជាប់…

ខេត្តកំពត ៖ មាន​ករណី​បូម​ខ្សាច់​រំលោភ​ចូល​ក្នុង​ទឹក​ព្រែក​នៃ​ដៃ​ព្រែក​កំពត ​នៅ​ចំណុច​ក្រោយ​វត្ត​ទឹក​វិល ស្ថិត​ក្នុងភូមិ​កំពង់​គ្រែង ឃុំ​ពង់​គ្រែង ស្រុក​ទឹកឈូ ខេត្តកំពត មួយ​ករណី ដែល​បង្ក​ឡើង​ដោយ​ម្ចាស់​ដី​ដែល​មាន​ដី​កម្ម​សិ​ទ្ធិរបស់​ខ្លួន​នៅ​ជាប់ ​និង​ចំណុច​ដែល​បាន​បូម​ខ្សាច់​រំលោភ​លុប​ទឹក​ព្រែក​នោះ ។ ហេតុការណ៍​ដែល​ធ្វើ​សកម្មភាព​បូម​ខ្សាច់​រំលោភ​លុប​ព្រែក​ខាងលើ បាន​លេច​ព្ញព័​ត៌​មាន​នេះ​ដល់​អាជ្ញា​ធរ​ស្រុក​ទឹកឈូ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ ២០២០​នេះ ក្រុមការងារ​របស់​ស្រុក​ទឹកឈូ ដឹកនាំ​ដោយ លោក​ជា សា​រឹត អភិបាលរង​ស្រុក និង​មានការ​ចូលរួម​ពី​សំណាក់​អាជ្ញាធរ​ភូមិ​កំពង់​គ្រែង ឃុំ​កំពង់​គ្រែង ដើម្បី​ពិនិត្យ​លើ​ការ​បូម​ខ្សាច់​ចាក់​រំលោភ​ចុះ​ទៅ​ក្នុង​ទឹក​ព្រែក​នៅ​ចំណុច​ខាងលើ​។

ជុំវិញ​ករណី​ខាងលើ បន្ទាប់​ពី​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ដល់ទី​តាង​ជាក់ស្តែង​ស្ថិត​ក្នុង​ចំណុច​ភូមិ​កំពង់​គ្រែង
​(​ក្រោយ​វត្ត​ទឹក​វិល​) នេះ​ឃើញ​ថា​ ពិតជា​មាន​សកម្មភាព​បូម​ខ្សាច់​រំលោភ​ចាក់​លុប​ព្រែ​កកោះ​ទឹក​វិល​ពិត​ប្រាកដ​មែន ។ នៅ​ក្នុង​កំណត់ហេតុ​ចុះ​ត្រួតពិនិត្យ​របស់​ក្រុមការងារ​ស្រុក ​ក៏​បាន​បង្ហាញ​ឈ្មោះ​ម្ចាស់​ដី​ដែល​បូម​ខ្សាច់​រំលោភ​យក​ដី​ព្រែក​នេះ​ផង​ដែរ​គឺ​ឈ្មោះ លឹ​ម ដា​រ៉ា បាន​អះអាង​ថា​ខ្លួន​បាន​ជួល​សា​ឡង់​មក​បូ​ប​ខ្សាច់​លុប​លើ​ដី​របស់​ខ្លួន​ទេ​។

ជាមួយ​គ្នា​នេះ​ដែរ​ឈ្មោះ​សំរិត មាន តំណាង​ឲ្យ​ម្ចាស់​ដី​បាន​ឆ្លើយ​បំភ្លឺ​ដល់​ក្រុមការងារ​ថា ខ្លួន​បាន​ឲ្យ​សា​ឡង់​បូម​ខ្សាច់​ចាក់​តែ​លើ​ដី​របស់​ខ្លួន​ទេ ប៉ុន្តែ​ខាង​សា​ឡង់​បូម​មិន​បាន​ដល់​លើ​ដី​របស់​ខ្លួន​ទេ​បែរជា​បូម​ខ្សាច់​លុប​ព្រែក​ទៅ​វិញ ។ នេះ​គ្រាន់តែ​ជា​សំដី​ដោះសារ​របស់​ម្ចាស់​ដី​ដែល​បាន​បំភ្លឺ​ជូន​ក្រុមការងារ​តែ​ប៉ុណ្ណោះ ។

ប្រភព​​ខ្លឹមសារ​នៅ​ក្នុង​កំណត់ហេតុ​របស់​ក្រុមការងារ​បាន​ឲ្យ​ដឹង​ទៀត​ថា​: ទោះបី​ម្ចាស់​ដី​បំភ្លឺ​ការ​ធ្វើ​សកម្ម​ភាព​បូម​ខ្សាច់​រំលោភ​លី​ប​ព្រែក​ខាងលើ​ដោយ​ចោទប្រកាន់​និង​ទំលាក់​កំហុស​ទៅ​ឲ្យ​ខុស​ខាង​សា​ឡង់​​​​ដោយ​ក៏​ក្រុមការងារ​តម្រូវ​ឲ្យ​ម្ចាស់​ដី​ខាងលើ ត្រូវ​ផ្អាក​សកម្មភាព​បូ​ប​ខ្សាច់​រំលោភ​ក្នុង​ព្រែក​នេះ​ជា​បណ្តោះ​អាសន្ន​ពីព្រោះ​ម្ចាស់​ដី​ខាងលើ​បាន​បូម​ខ្សាច់​មិន​ត្រឹមត្រូវ​ឡើយ​គឺ​រំលោភ​យក​ទឹក​ព្រែក​ទាំងស្រុង​តែ​ម្តង​។ ប៉ុន្តែ​នៅ​ក្នុង​ខ្លឹមសារ​ចូ​ង​ក្រោយ​នៃ​កំណត់ហេតុ​របស់​ក្រុមការងារ ក្នុង​នោះ​តំណាង​ឲ្យ​ម្ចាស់​ដី​ខាងលើ​ក៏​បាន ចុះ​កិច្ច​សន្យា​អះអាង​នៅ​ចំពោះ​មុខ​ក្រុមការងារ​ថា​ខ្លួន​និង​កាយ​ខ្សាច់​ដែល​បាន​បូម​លុប​ព្រែក​នេះ​ចេញ​វិញ​ឲ្យ​អស់​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

ព័ត៌មាន​បន្ថែមមានផ្សាយជូននៅកាសែតកោះសន្តិភាព​ ។

អត្ថបទសរសេរ ដោយ