ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស សុខ​សោភា ប្រកាស​ចាកចេញ​ពី​ផលិតកម្ម​ថោ​ន​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារាចម្រៀង​នាង មាស សុខ​សោភា បាន​ប្រកាស​ដើរ​ចេញពី​ផលិតកម្ម​ថោ​ន​ជា​ផ្លូវការ​ហើយ បន្ទាប់​ពី​តារាចម្រៀង​រូប​នេះ​ហាក់​មិន​មាន​ចេញ​បទ​ថ្មី​ៗ​នៅ​ក្នុង​ផលិត​មួយ​នេះ ស្រប​ពេល​កន្លង​មក នាង​ក៏​ធ្លាប់​បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​ពី​ការ​ចាកចេញ​នេះ​ផង​ដែរ​។ មាស…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារាចម្រៀង​នាង មាស សុខ​សោភា បាន​ប្រកាស​ដើរ​ចេញពី​ផលិតកម្ម​ថោ​ន​ជា​ផ្លូវការ​ហើយ បន្ទាប់​ពី​តារាចម្រៀង​រូប​នេះ​ហាក់​មិន​មាន​ចេញ​បទ​ថ្មី​ៗ​នៅ​ក្នុង​ផលិត​មួយ​នេះ ស្រប​ពេល​កន្លង​មក នាង​ក៏​ធ្លាប់​បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​ពី​ការ​ចាកចេញ​នេះ​ផង​ដែរ​។

មាស សុខ​សោភា បាន​ប្រកាស​ពី​ការ​ចាកចេញ​នេះ​ជា​សាធារណៈ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​នាង កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០ ខណៈ​ពេល​ដែល​ដំណឹង​ពី​ការ​ចាក​ចេញពី​កំពូល​តារាចម្រៀង​មួយ​នេះ បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​បាន​ក្លាយជា​វេទិកា​ដេញ​ដោល​គ្នា​ពី​ប្រិ​យ​មិត្ត​គាំទ្រ​ជា​ច្រើន​របស់​នាង​។

តារា​រូប​នេះ​បាន​បង្ហោះ​សារ​ថា ថ្ងៃ នេះ​គឺជា​ថ្ងៃ​ដ៏​តានតឹង​មួយ​របស់​នាង​ខ្ញុំ ដែល​នាង​ខ្ញុំ​ត្រូវ​ចាក​ចេញពី​ផលិតកម្ម Town​។ អរគុណ​ដល់​បងប្រុស បងស្រី ដែល​បាន​មើលថែ​ប្អូន​រយៈពេល​៩​ឆ្នាំ​នេះ អនុ​ស្សារី​យ៍ និង​អំពើ​ល្អរ​បស់បង​ទាំង​ពីរ​នៅ​តែ​ស្ថិត​ក្នុង​បេះដូង​របស់​ប្អូន​ជា​និច្ច​។

ឆ្លៀត​ក្នុង​ឱកាស​នេះ នាង​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​បណ្តា​ផលិតកម្ម​ទាំងអស់ ដែល​បាន​ផ្តល់​ឱកាស​ដល់​នាង​ខ្ញុំ​នា​ពេល​កន្លង​មក ទន្ទឹម​នឹង​នេះ នាង​ខ្ញុំ​ក៏​សូម​ស្វាគមន៍​ជា​ថ្មី​សម្រាប់​ការ​សហការ​ផលិត​បទ​ចម្រៀង ពី​បណ្តា​ផលិតកម្ម​ទាំងអស់​ដូច​គ្នា​។ អរគុណ​ដល់​បងប្អូន​ទាំងអស់​ដែល​តែងតែ​គាំទ្រ​នាង​ខ្ញុំ ហើយ​ដរាបណា​បងប្អូន​នៅ​តែ​គាំទ្រ និង​ស្រលាញ់​នាង​ខ្ញុំ នោះ នាង​ខ្ញុំ​ក៏​តែ​បន្ត​ខិតខំ​ប្រឹង​ប្រែង​ផលិត​នូវ​បទ​ចម្រៀង​ថ្មី​ៗ ដើម្បី​បងប្អូន​ទាំងអស់​គ្នា​ជា​និច្ច​។

ជា​ការ​កត់សម្គាល់ ក្នុង​ពេល​ដែល មាស សុខ​សោភា បាន​ប្រកាស​ចាកចេញ​ពី​ផលិតកម្ម​ថោ​ន​នា​ពេល​នេះ​ក៏​ពិតមែន ប៉ុន្តែ​តារាចម្រៀង​រូប​នេះ នៅ​មិន​ទាន់​បញ្ជាក់​ទេ​ថា ខ្លួន​អាច​នឹង​ទៅ​ជ្រកកោន​នៅ​ក្នុង​ផលិត​ថ្មី​មួយ​ណា​នោះ ខណៈ​ពេល​ដែល​នាង​ក៏​មាន​បើក​ផលិតកម្ម​មួយ​ខ្លួនឯង​ផង​ដែរ​។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ បងប្រុស​របស់ មាស សុខ​សោភា គឺ​លោក មាស សុខ​រតនៈ បាន​អះ​អាង​ប្រាប់​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២០​ថា រហូត​មក​ដល់​ពេល​នេះ មាស សុខ​សោភា នៅ​មិន​ទាន់​គិត​រឿង​ចូល​កន្លែង​ណាមួយ​នៅឡើយ​ទេ​។

លោក​បញ្ជាក់​ថា បើ​ទោះបីជា​មិន​ទាន់​បាន​ចូល​ផលិតកម្ម​ណាមួយ​ពិតប្រាកដ​នោះ​ក៏​ដោយ ប៉ុន្តែ​បច្ចុប្បន្ន មាស សុខ​សោភា ក៏​មាន​ផលិតកម្ម​មួយ​ផ្ទាល់ខ្លួន​ផង​ដែរ គឺ​ផលិតកម្ម CamTrax Music ដែល​នាង​បាន​ចេញ​បទ​ចម្រៀង​ថ្មី​ៗ​ជា​បន្តបន្ទាប់​ផង​ដែរ​។

ដោយឡែក​ពាក់ព័ន្ធ​ករណី​ថា មាស សុខ​សោភា អាច​នឹង​ចូល​ផលិតកម្ម​ហង្ស​មាស​ឬ​យ៉ាងណា​នោះ? លោក មាស សុខ​រតនៈ បាន​លើក​ឡើង​ថា ជា​ធម្មតា​យើង​ជា​តារាចម្រៀង​មួយ​រូប នៅ​ពេល​​ដែល​ចាក​ចេញពី​ផលិតកម្ម​មួយ គឺ​តែងតែ​ចង់រក​ផលិតកម្ម​ថ្មី​ណាមួយ​ទៀត​ជា​ធម្មតា​។
លោក​បញ្ជាក់​ថា ការ​ចូល​ផលិតកម្ម​ហង្ស​មាស​ពី មាស សុខ​សោភា ឬ​យ៉ាងណា​នោះ?​ លោក​មិន​អាច​និយាយ​បាន​មុន​ឡើយ ប៉ុន្តែ​លោក​ហ៊ាន​ធានា​អះអាង​ថា ការ​ចាក​ចេញពី​ផលិត​ថោ​ន​របស់​ប្អូនស្រី​លោក គឺ​មិនមែន​ដោយសារ​ទំនាស់​ណាមួយ​ឡើយ ប៉ុន្តែ​គឺជា​ការ​ចាកចេញ​ដោយ​សន្តិវិធី​ជា​ធម្មតា​មិន​មានរឿង​អ្វី​ផ្សេង​ឡើយ​។

បើ​តាម​លោក មាស សុខ​រតនៈ ថា ការ​ចាក​ចេញពី​ថោ​ន​របស់ មាស សុខ​សោភា នា​ពេល​នេះ គឺ​គ្រាន់តែ​ជា​ការ​ផ្លាស់​ប្តូរ​នូវ​បទ​ពិសោធន៍​ថ្មី​បន្ថែម​ទៀត ព្រោះ​ប្អូនស្រី​របស់​លោក​បាន​ច្រៀង​នៅ​ផលិតកម្ម​ថោ​ន​នេះ​ជា​យូរ​ឆ្នាំ​មក​ហើយ នោះ​ជា​ហេតុ​ដែល​យើង​ត្រូវ​ស្វែងរក​អ្វី​ដែល​ថ្មី កុំ​ឲ្យ​ការ​ងារ​នៅ​តែ​ដដែល​។

យ៉ាងណា​មានការ​លើក​ឡើង​ថា ប្រសិនបើ មាស សុខ​សោភា ពិតជា​បាន​ចូល​ផលិតកម្ម​ហង្ស​មាស តាម​ការ​គ្រោងទុក​មែន​នោះ ប្រាកដ​ណាស់​តារាចម្រៀង​រូប​នេះ​អាច​នឹង​ទទួល​បាន​តំណែង​នៅ​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​ណាមួយ​ជា​មិន​ខាន ដោយ​មិន​ខុស​ពី​កំពូល​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត នោះ​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ