ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ផ្តើម​យក​ថ្លៃ​លើ​ការ​ពិនិត្យ ព្យាបាល​ជំងឺ​កូ​វី​ដ​១៩​លើ​ជន​បទេស​រួម​ទាំង​ថ្លៃ​អាហារ ​និង​ស្នាក់​នៅ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កម្ពុជា​បាន​ផ្តើម​យក​ថ្លៃ​លើ​ការ​ពិនិត្យ ព្យាបាល និង​សេវា​នានា​ពី​ជនបរទេស​លើ​ជំងឺ​កូ​វី​ដ​១៩​។ ការ​យក​ថ្លៃ​សេវា ក្នុង​ករណី​អ្នកដំណើរ​ត្រូវធ្វើ​ច​ក្តា​ឡី​ស័ក និង​បើ​មាន​ករណី​វិជ្ជា​មាន​កូ​វី​ដ​១៩ នឹង​ត្រូវ​ចេញថ្លៃ​សេវា​នានា​ដែល​កម្ពុជា​ផ្តល់​ឲ្យ​។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ…

រាជធានី​ភ្នំពេញ​៖ កម្ពុជា​បាន​ផ្តើម​យក​ថ្លៃ​លើ​ការ​ពិនិត្យ ព្យាបាល និង​សេវា​នានា​ពី​ជនបរទេស​លើ​ជំងឺ​កូ​វី​ដ​១៩​។ ការ​យក​ថ្លៃ​សេវា ក្នុង​ករណី​អ្នកដំណើរ​ត្រូវធ្វើ​ច​ក្តា​ឡី​ស័ក និង​បើ​មាន​ករណី​វិជ្ជា​មាន​កូ​វី​ដ​១៩ នឹង​ត្រូវ​ចេញថ្លៃ​សេវា​នានា​ដែល​កម្ពុជា​ផ្តល់​ឲ្យ​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រកាស​ថា​ការ​យក​ថ្លៃ​សេវា​លើ​ជនបរទេស​នេះ គឺ​រាប់​ចាប់ពី​ការ​ដឹក​ជ​ញ្ជួ​ន​ពី​ព្រ​លាន​យន្តហោះ ការ​ស្នាក់​នៅ​កន្លែង​សំចត​រង​ចាំ​លទ្ធផល​ធ្វើតេស្ត ការ​ស្នាក់​នៅ​ក្នុង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ថ្លៃ​អាហារ ថ្លៃ​ធ្វើតេស្ត ថ្លៃ​ស្នាក់​នៅ​សណ្ឋាគារ​ពេល​ព្យាបាល​ជំងឺ​ជាដើម​។

ក្រសួង​បាន​ជូនដំណឹង​យ៉ាង​លម្អិត​ពី​តម្លៃ​លើ​សេវា​នីមួយ​ៗ ដែល​ក្នុង​នោះ​មាន​ដូច​ជា ថ្លៃ​ដឹក​ជញ្ជូន​ពី​ព្រ​លាន​យន្តហោះ ទៅ​មណ្ឌល​សំចត​រង់ចាំ​ធ្វើតេស្ត ​និង​ទទួលលទ្ធផល​តេស្ត ថ្លៃ​៥​ដុល្លារ​ក្នុង​មួយ​នាក់​និង​ក្នុង​មួយ​ជើង​។ តម្លៃ​យក​សំណាក និង​ដឹក​ជ​ញ្ជួ​ន​សំណាក​ទៅ​មន្ទីរពិសោធន៍ ដើម្បី​ធ្វើតេស្ត និង​ចេញ​លទ្ធផល ១០០​ដុល្លារ​ក្នុង​១​ដង សម្រាប់​សមនុស្ស​ម្នាក់​។ ចំពោះ​ការ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ ឬ​មណ្ឌល​សំចត ក្នុង​មួយ​ថ្ងៃ​៣០​ដុល្លារ​សម្រាប់​មនុស្ស​ម្នាក់ ចំណែក​អាហារ​វិញ គឺ​៣០​ដុល្លារ​ក្នុង​១​ថ្ងៃ​បី​ពេល សម្រាប់​មនុស្ស​។

ចំណែក​ការ​ចេញ​វិ​ញ្ញា​ប័ណ្ណ​ប​ត្រ​បញ្ជាក់​សុខភាព មាន​តម្លៃ​៣០​ដុល្លារ​ក្នុង​១​ដង​និង​សម្រាប់​មនុស្ស​ម្នាក់​។ ថ្លៃ​ចេញ​វិ​ញ្ញា​ប័ណ្ណ​ប​ត្រ​បញ្ជាក់​សុខភាព​នេះ មិន​រាប់​ចូល​ការ​ចំណាយ​លើ​តម្លៃ​ធ្វើតេស្ត​១០០​ដុល្លារ​នោះ​ឡើយ​។

កម្ពុជា​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ចំនួន​១២៦​នាក់​ក្នុង​នោះ​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​១២៥​នាក់ គឺ​នៅ​សល់​អ្នកជំងឺ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ តែ​ម្នាក់​ប៉ុណ្ណោះ​។ កន្លង​ការ​ព្យាបាល​អ្នកជំងឺ​បរទេស​កម្ពុជា​មិន​យក​ប្រាក់​នោះ​ឡើយ​។

ការ​យក​ថ្លៃ​សេវា​ព្យាបាល​លើ​ជ​បរទេស​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​ជនបរទេស​មក​ពី​ប្រទេស​អ៊ី​រ៉​ង អ៊ី​តា​លី អា​លឺ​ម្ល៉​ង់ អេ​ស្បា​ញ បារាំង និង​អា​មេ​រិ​ក អាច​ចូល​កម្ពុជា​វិញ កាលពី​ថ្ងៃ​ទី​២០ ខែឧសភា​កន្លង​មកនេះ​។ មន្ត្រី​សុខាភិបាល​បាន​បញ្ជាក់​ថា​វត្តមាន​ជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា​គឺ​បាន​នាំ​ចូល​ពី​បរទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ