ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​តាម​ទូរស័ព្ទ​ប្រមុខ​ការទូត​កម្ពុជា​ប្រាប់​អូស្ត្រាលី​កុំ​បារម្ភ​បញ្ហា​មូលដ្ឋាន​យោធា​បរទេស​នៅ​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​លោក ប្រាក់ សុ​ខុន បាន​ប្រាប់​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី កុំ​ឲ្យ​បារម្ភ​ពី​មូលដ្ឋានទ័ព​បរទេស​នៅ​កម្ពុជា​។ ក្នុង​ជំនួប​តាម​ទូរស័ព្ទ​ជាមួយ​លោកស្រី ម៉ា​រី​ស ផេ​ន…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​លោក ប្រាក់ សុ​ខុន បាន​ប្រាប់​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី កុំ​ឲ្យ​បារម្ភ​ពី​មូលដ្ឋានទ័ព​បរទេស​នៅ​កម្ពុជា​។ ក្នុង​ជំនួប​តាម​ទូរស័ព្ទ​ជាមួយ​លោកស្រី ម៉ា​រី​ស ផេ​ន រដ្ឋមន្ត្រី​ការ​បរទេស​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃ​ទី​៩​មិ​ថនា ប្រមុខ​ការទូត​កម្ពុជា​លើក​ឡើង​ថា «​រដ្ឋធម្មនុញ្ញ​កម្ពុជា​មិន​អនុ​ញ្ញ​ឲ្យ​កម្ពុជា​មាន​វត្តមាន​មូលដ្ឋាន​យោ​ធាន​បរទេស​នៅ​លើ​ទឹកដី​ខ្លួន​ឡើយ​»​។


មានការ​សង្ស័យ​ថា​កម្ពុជា​បាន​ផ្តល់​ឆ្នេរសមុទ្រ​ខ្លួន​ទៅ​ឲ្យ​ប្រទេស​ចិន​ក្នុង​ការ​កសាង​មូលដ្ឋាន​យោធា​។​ការ​សង្ស័យ​នេះ​ត្រូវ​បាន​កម្ពុជា​បកស្រាយ​ជា​ច្រើន​លើក​រួច​មក​ហើយ​ថា​មិន​មាន​នោះ​ឡើយ​។ កាលពី​ប៉ុន្មាន​ខែ​មុន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ក៏​បាន​អញ្ជើញ​អ្នក​សារព័ត៌មាន​ចុះ​ទៅ​ដល់​កន្លែង​សង្ស័យ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នោះ​ដែរ​។

សូម​រម្លឹក​ថា​កាលពីដើម​ខែមិថុនា​នេះ​ក្នុង​ដំណើរ​អញ្ជើញ​ទៅ​ពិនិត្យ​វឌ្ឍនភាព របស់​ខេត្ត​ព្រះ​សី​ហុ​នសម្តេច​តេ​ជោ ហ៊ុន បាន​បញ្ជាក់​ច្បាស់​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​គឺ​មិន​អនុញ្ញាត​ឲ្យ​កម្ពុជា​មាន​វត្តមាន​យោ​ធាន​បរទេស​ក្នុង​ប្រទេស​ខ្លួន​ទេ​។ កម្ពុជា​ស្វាគមន៍​ជំនួយ​ពី​គ្រប់​ប្រទេស​ទាំងអស់ មិន​ថា​ចិន អា​មេ​រិ​ក ឬ​ប្រទេស​ណា​នោះ​ទេ​។

នៅ​ក្នុង​កិច្ច​សន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី លោក​ប្រាក់ សុ​ខុន ក៍បាន​លើក​ពី​អះអាង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​នោះ ជម្រាប​ដៃគូ​សន្ទនា​របស់​លោក​ដែរ​។
រដ្ឋធម្មនុញ្ញ​មាត្រា​៥៣​ថ្មី ក្នុង​ឃ្លា​មួយ​បាន​សរសេរ​ថា​«​ព្រះរាជាណាចក្រ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន ហើយក៏មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​បរទេស​ដែរ លើកលែងតែ​ក្នុង​ក្របខ័ណ្ឌ​នៃ​សំណូមពរ​របស់​អង្គការសហប្រជាជាតិ​»​។

នៅ​ក្នុង​ការ​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ប្រមុខ​ការទូត​កម្ពុជា និង​អូ​ស្រា្ត​លី ក៍បាន​លើក​ឡើង​ពី​សារៈសំខាន់​នៅ​ក្នុង​កសាង​ពហុ​និយម បង្កើន​សាមគ្គីភាព នៅ​ក្នុង​ពេល​សកលលោក​កំពុង​មាន​វិបត្តិ​កូ​វី​ដ​១៩​នេះ​។ ភាគី​ទាំង​ពីរ បាន​ថ្លែងអំណរគុណ​គ្នា​ទៅ​វិញ​ទៅ​មក ចំពោះ​ការ​ជួយ​យកអាសារ​គ្នា​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ពេល​លំបាក​នេះ​។​កម្ពុជា​បាន​អរគុណ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​បាន​ផ្តល់​ជំនួយ​ជួយ​វិស័យ​សុខាភិបាល​ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​ផ្ទុះ​ឡើង​ជំងឺ​កូ​វី​ដ​១៩​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ