ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រាថ្នាំ​​​​បាន​ផ្តាច់ជីវិតមនុស្ស​៦​នាក់ និង​កំពុង​​សង្គ្រោះ​បន្ត​​៥នាក់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ ​មាន​ប្រជាពលរដ្ឋ​ច​ំនួន​៦​នាក់បានបាត់បង់ជីវិតជា​បន្តបន្ទាប់​ ដោយ​សារ​​ពុល​ស្រាថ្នាំចិនសែ ដែល​មាន​យីហោ «តាំង​គួ​យ» ។​ ហេតុការណ៍​នេះ ​កើតឡើង​​កាលពី​វេលា​យប់​ថ្ងៃ​ទី​០៩​​…

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ ​មាន​ប្រជាពលរដ្ឋ​ច​ំនួន​៦​នាក់បានបាត់បង់ជីវិតជា​បន្តបន្ទាប់​ ដោយ​សារ​​ពុល​ស្រាថ្នាំចិនសែ ដែល​មាន​យីហោ «តាំង​គួ​យ» ។​ ហេតុការណ៍​នេះ ​កើតឡើង​​កាលពី​វេលា​យប់​ថ្ងៃ​ទី​០៩​​ មិថុនា​ ស្ថិតនៅ​ស្រុក​ម៉ា​ឡៃ និង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

តាម​របាយការណ៍​បឋម​របស់​សមត្ថកិច្ច​និង​អាជ្ញាធរ​ នៅ​ពាក់​អធ្រា​ត្រ​ចូល​ថ្ងៃ​ទី​៩​ មិថុនា​​ថា នៅ​០២​ស្រុក ក្រុង ក្នុង​បន្ទាយ​មាន​ជ័យ មាន​ករណី​ពលរដ្ឋ​ពុល​ស្រាថ្នាំ​ដាក់​យីហោ​ថា «​សម្រួល​ស​សៃនិង​ក្រពះ» ​និង«ស្រា​​ថ្នាំចិនសែ»បណ្តាល​អោយ​ពលរដ្ឋ​៦​នាក់​បាន​ស្លាប់ និង​៥​នាក់​ទៀត​ពុល​ដែរ តែ​កំពុង​សង្គ្រោះ​បន្សាប​​ព្យាបាល ។

ជាមួយនឹង​ករណី​ប្រជាពលរដ្ឋ​ពុល​ស្រា​នេះ លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​​​បានឱ្យដឹ​ងដែរ​ថា​៖ សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​ថា ពលរដ្ឋ​៣​នាក់​បាន​ស្លាប់​នៅ​០២​ក្នុងស្រុក​ម៉ា​ឡៃ​ និង​ពលរដ្ឋ​ម្នាក់​ទៀត ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ក៏​បាន​ស្លាប់​ដែរ ។ លោកអភិបាលខេត្ត​បន្ត​ថា​​ ពលរដ្ឋ​រង​គ្រោះ​បាន​ពុល​ស្រាថ្នាំ​ដូច​ខាងលើ ដែល​ច្រក​ក្នុង​ដ​ន​ទឹក​សុទ្ធ​រាង​អង្គា​ញ់​ៗ​ចំណុះ​១/៣​នៃ​លី​ត្រ ។ ​

លោក​រ័​ត្ន ដា​ស៊ី​ណ​ង់​ អភិបាលស្រុក​មង្គល​បូ​រី​អោយ​ដឹង​ថា ៖ មក​ទល់​ម៉ោង​១១​យប់​ថ្ងៃ​ទី​៩​ខែ មិថុនា ដោយសារ​ផឹកស្រា​ប្រភេទ​នេះ​ដែរ ពលរដ្ឋ​២​នាក់​បាន​ស្លាប់ ​គឺ​នៅ​ឃុំ​ចំណោម​ម្នាក់ និង​ឃុំ​បន្ទាយ​នាង ម្នាក់ ។ ក្នុង​នោះ​គ្រូពេទ្យ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូ​រី​បាន​នឹង​កំពុង​សង្គ្រោះ ៥​នាក់ ក្នុង​នោះ​ឃុំ​ចំណោម ៣​នាក់ និង​ឃុំ​បន្ទាយ​នាង២​នាក់ ។​ ពួក​គេ​បាន​ពិសា​ស្រាថ្នាំ​ដូច​ខាងលើ កាលពី​ល្ងាច​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០ ។​ជា​បន្ត​គ្រូពេទ្យ​បាន​នឹង​កំពុង​បន្ត​សង្គ្រោះ​ពលរដ្ឋ​៥​នាក់​នោះ ។

លោក​អ៊ុំ រាត្រី បន្ត​ថា ៖ ចំពោះ​មុខ រដ្ឋបាល​ខេត្ត​បាន​បញ្ជូន​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទៅ​រំលែក​ទុក្ខ​គ្រួសារ​នៃ​សព ហើយ​ក៏​កិច្ច​បន្ត ខេត្ត​បានអោយ​លោក​វេជ្ជ​ប​បណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខា​ភិ បាល​ខេត្ត​និង​មន្ត្រី​ពាក់​ព័​ន្ធំ​ចុះ​ស្រាវ​ជ្រា​រក​មូលហេតុ​នៃ​ការ​ពុល​នេះ​ហើយ ។

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​នៅ​ស្រុក​ម៉ា​ឡៃ​ឈ្មោះ ១/​ឈ្មោះ ឆ​ន ឈឿ​ន ហៅ សឿ​ន​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ជា​ប្រការ​ពារ​នៅ​ភូមិ​អូរ​សំព​រ័​ឃុំ​អូរ​សំព​រ័​ស្រុក​ម៉ា​ឡៃ​ខេត្តបន្ទាយមានជ័យ​, ០២/-​ឈ្មោះ ឃ្លាំង ចិ​ត្ត្រា​ភេទ​ប្រុស អាយុ 27 ឆ្នាំ នៅ​ភូមិ​ចំណោម កើត ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី បាន​(​ស្លាប់​)​នៅ​ភូមិ​អូរ​ស្អំ ស្រុក​ម៉ា​ឡៃ​,០០៣​ឈ្មោះ ម៉ា​ន នេ​ត ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​រូង ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ស្លាប់ ។​ជន​រង​គ្រោះ​កំពុង​សង្គ្រោះ​០៣/ ឈ្មោះ ថា នៅ​ភូមិ​អូរ​ស្អំ (​ស្រាល​),០៤/-​ឈ្មោះ ជា តួ នៅ​ភូមិ​ចំណោម​កើត (​ស្រាល​),០៥​ឈ្មោះ ហាក់ នៅ​ភូមិ​អូរ​ស្អំ (​ស្រាល​)​ទាំង​បី​នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ម៉ា​ឡែ ។​

សូម​បញ្ជាក់​៖ ​នេះ​ជា​ព័ត៌មាន​បឋម ព័ត៌មាន​លំអិត​នឹង​ផ្តល់​ជូន​តាម​ក្រោយ​បន្ត​ទៀត​ ។


អត្ថបទសរសេរ ដោយ