ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាលដាស់តឿន​ឲ្យ​ប្រយ័ត្ន​ចំពោះ​​កូ​វី​ដ​១៩ ខណៈ​មានអ្នកស្លា.ប់​ជាង​៤០ម៉ឺននាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ជា​នី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ផ្ញើ​សារ​ដាស់តឿន​ក្រើន​រំ​ឮ​ក​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ខណៈ​ប្រទេស​២១៦ បាន​ឆ្លង​ជំងឺ​ជាង​៧​លាន​នាក់ នីងមានអ្នកស្លាប់ជាង៤០ម៉ឺននាក់ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម…

រាជ​ជា​នី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ផ្ញើ​សារ​ដាស់តឿន​ក្រើន​រំ​ឮ​ក​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ខណៈ​ប្រទេស​២១៦ បាន​ឆ្លង​ជំងឺ​ជាង​៧​លាន​នាក់ នីងមានអ្នកស្លាប់ជាង៤០ម៉ឺននាក់ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១០ មិថុនា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា ៖ ជា​រៀងរាល់ថ្ងៃ សូម​បងប្អូន​ជនរួមជាតិ​មានការ​ប្រុង​ប្រយ័ត្ន​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​ចូលរួម​ទប់ស្កាត់​កុំអោយ​ឆ្លង​រោគ​កូ​វី​ដ​១៩ ទាំង​ពី​យើង​ទៅ​គេ និង​ពី​គេ​មក​យើង ។

ជំងឺឆ្លង​រលាក​ផ្លូវដង្ហើម​កូ​វី​ដ​១៩​នេះ គឺ​ឆ្លង​រាតត្បាត​លឿន​សាហាវ​ខ្លាំង​ណាស់ ។ ដូច​បងប្អូន​បានឃើញ​ស្រាប់​ហើយ មាន​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​កំពុង​បិទ​ប្រទេស បិទ​ព្រ​លាន​យន្តហោះ បិទ​សាលារៀន​រួម​ទាំង​នៅ​កម្ពុជា​យើង​ផង​ដែរ ។

សម្តេច​បញ្ជាក់​ថា​៖« ទោះបី​កម្ពុជា​យើង​ចំនួន​អ្នក​បាន​ព្យាបាល​ជា​មាន​ចំនួន​ច្រើន ហើយ​អត្រា​ឆ្លង​រោគ​ក៏​មិន​បាន​កើនឡើង​ខ្លាំង​ក៏​ពិតមែន ប៉ុន្តែ​មិន​ត្រូវ​ធ្វេសប្រហែស​មើល​ស្រាល បណ្តែតបណ្តោយ​ខ្លួន​អោយ​ងាយ​រងគ្រោះថ្នាក់​ដែរ​» ។ សម្តេច​លើក​ឡើង​ទៀត​ថា មក​ទល់​ពេល​នេះ​ជំងឺឆ្លង​កូ​វី​ដ​១៩ គ្មាន​ថ្មាំ​ព្យាបាល​ទេ ។ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ជាក់​ថា​នៅ​លើ 216 ប្រទេស គឺ​មាន​អ្នក​ឆ្លង​រោគ​បាន​កើនឡើង​ប្រមាណ 7,039,918 នាក់​ហើយ ហើយ​ចំនួន​អ្នក​ស្លាប់​ក៏​បាន​កើនឡើង​ប្រមាណ 404,399 នាក់​ដែរ ។

ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​យ៉ាង​ដូច្នេះ​ថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩ សូម​បងប្អូន​ជនរួមជាតិ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែ​ល ឬ​ទឹក​អាល់កុល ហើយ​ពាក់​ម៉ាស​ការពារ​ដោយ​មិន​ត្រូវ​ខ្មាស់​អៀន ឬ​ស្មាន​ៗ​គិត​ថា មិន​មាន​អ្វី​ឆ្លង​ទេ ឬ​គិត​ថា ស្រុក​យើង​សីតុណ្ហភាព​ក្តៅ​ខ្លាំង​អាច​សម្លាប់​មេរោគ​កូ​វី​ដ​នេះ​បាន គឺ​គិត​បែប​នេះ​មិន​ត្រឹមត្រូវ​ទេ គឺ​កំពុង​ប្រថុយ​ខ្លួន​នឹង​ជំងឺឆ្លង​រាតត្បាត​នេះ​ហើយ ។

សំខាន់​ពេល​នេះ​ត្រូវ​ថែរក្សា​សុខភាព​ខ្លួនឯង កូនចៅ និង​សមាជិក​ក្នុង​គ្រួសារ​កុំអោយ​ឆ្លង​រោគ​កូ​វី​ដ​នេះ ទោះបី​រស់នៅ​ទីក្រុង ឬ​រស់នៅ​តាម​ជនបទ​ស្រុកស្រែ​ចម្ការ គឺ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​ជាប់​ជា​និច្ច ។ សម្តេច​ក៏​ស្នើ​ដល់​ប្រជាពលរដ្ឋ សូម​ស្តាប់​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ហើយ​ប្រសិនបើ​មាន​ច​ម្ង​ល់ ឬ​ការ​សង្ស័យ​អ្វីមួយ​អំពី​ជំងឺឆ្លង​កូ​វី​ដ​១៩ សូម​ខ​ល​ទាក់ទង​ទៅ​លេខ ១១៥ ជា​បន្ទាន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ