ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានៅសល់តែម្នាក់ដែលកំពុងព្យាបាលកូវីដ១៩ ខណៈព្រឹកនេះជាម្នាក់ទៀតហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្ងៃនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសថា បានព្យាបាលជាសះស្បើយម្នាក់ទៀតហើយ នេះបើយោងតាមក្រសួងចេញផ្សាយថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នេះ។ ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០​ខែមិថុនា​ឆ្នាំ​២០២០​ថា​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ដដែល​នេះ​ក្រុម​គ្រូពេទ្យ​បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ជនជាតិ​ខ្មែរ​-​បារាំង​អាយុ​៣០​ឆ្នាំ​មក​ពី​ប្រទេស​បារាំង​តាម​ជើងហោះហើរ​ពី​សាធារណរដ្ឋ​កូរ៉េ​ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ…

រាជធានីភ្នំពេញ ៖ ថ្ងៃនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសថា បានព្យាបាលជាសះស្បើយម្នាក់ទៀតហើយ នេះបើយោងតាមក្រសួងចេញផ្សាយថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នេះ។

ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០​ខែមិថុនា​ឆ្នាំ​២០២០​ថា​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ដដែល​នេះ​ក្រុម​គ្រូពេទ្យ​បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ជនជាតិ​ខ្មែរ​-​បារាំង​អាយុ​៣០​ឆ្នាំ​មក​ពី​ប្រទេស​បារាំង​តាម​ជើងហោះហើរ​ពី​សាធារណរដ្ឋ​កូរ៉េ​ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ជា​សះស្បើយ ហើយ​អនុញ្ញាត​ឲ្យ​ចេញពីមន្ទីរ​ពេទ្យ​បន្ទាប់​ពី​ធ្វើតេស្ត​សាកល្បង​មិនឃើញ​ជំងឺ​នេះ​។

ក្រសួង​បន្ត​ថា​គិត​មក​ត្រឹម​ថ្ងៃ​ទី​១០​មិថុនា​នេះ​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​មាន​ចំនួន​១២៥​នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង​នៅ​ទូ​ទាំង​ប្រទេស​១២៦​នាក់ គឺ​នៅ​សល់​១​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​។ អ្នក​ឆ្លង​ជំ​ងឹ​នេះ​ហើយ​កំពុង​សម្រាក​ព្យាបាល​នោះ​មក​ពី​ប្រទេស​ហ្វី​លី​ពី​ន​។

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ