ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ៖ “​នា​ពេល​ខាង​មុខ​នេះ នឹង​មាន​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ក្នុង​ខេត្តក្រចេះ​”

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ នៅ​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​ខេត្តក្រចេះ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល មាន​ប្រសាសន៍​ថា…

ខេត្តក្រចេះ ៖ នៅ​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​ខេត្តក្រចេះ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល មាន​ប្រសាសន៍​ថា នា​ពេល​ខាង​មុខ​នេះ នឹង​មាន​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ក្នុងភូមិ​សាស្ត្រ​ខេត្តក្រចេះ ។

លោក​ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​ពិធី​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​មន្ត្រីរាជការ បុគ្គលិក និង​កម្មករ និង​បំពាក់​គ្រឿងឥស្សរយស​ជូន​មន្ត្រីរាជការ​នៅ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តក្រចេះ ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម​អភិបាល នៃ​គណៈ​អភិបាលខេត្ត មន្ត្រីរាជការ បុគ្គលិក និង​កម្មករ ជុំវិញ​ខេត្តក្រចេះ​យ៉ាងច្រើន​កុះករ​ផង​ដែរ ។

ថ្លែង​ក្នុង​ពិធី​នេះ លោក​ទេស​រដ្ឋមន្ត្រី បានអោយ​ដឹង​ថា គម្រោង​នេះ​នឹង​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់ និង​ប្រទេស តាម​រយ​: សម្រួលការ​ដឹក​ជញ្ជូន​ទំនិញ និង​កសិផល ជា​ពិសេស​ផ្សារ​ភា្ជ​ប់​ទំនាក់ទំនង​រវាង​បងប្អូន​ប្រពល​រដ្ឋ​ពី​ត្រើយ ទៅ​ត្រើយម្ខាង​ទៀត ភាព​រហ័ស ចំនេញ​ពេលវេលា និង​ចំនេញ​ថ​រិ​កា ។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​កត្តា​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ ក្រោម​ការ​ដឹក នាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​កត្តា​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ពី​បរទេស​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ ទាក់ទាញ​អ្នក​ទេ​ចរណ៍ ស្វែងរក​ទីផ្សារ​លក់​កសិផល រួមចំណែក​ដល់​ការ​រីក​ចម្រើន​សេដ្ឋកិច្ចជាតិ និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​ផង​ដែរ ។

សូម​ជម្រាប​ដែរ​ថា អំឡុង​ខែកក្កដា ឆ្នាំ​២០១៩ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អះអាង​ថា កម្ពុជា​នឹង​ស្នើ​ប្រាក់​កម្ចីសម្បទាន​ពី​រដ្ឋាភិបាល​ចិន ដើម្បី​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​មួយទៀត នៅ​ខេត្តក្រចេះ ដែល​មាន​ប្រវែង​សរុប​ប្រមាណ ១,៧៦១​ម៉ែត្រ ។

លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ បាន​បញ្ជាក់​ថា បន្ទាប់​ពី​ពិនិត្យ​រួច លោក​នឹង​រៀបចំ​គម្រោង​សំណើ​នៅ​ឆ្នាំ​២០២០ ហើយ​ការ​សាង់សង់​អាច​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០២១ ។ ស្ពាន​នេះ នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់ ប្រជា​ពល​ដ្ឋ ក្នុង​ការ​ធ្វើ​ដំណើរ​ពី​ស្ទឹង​ត្រែង ទៅ​កាន់​ខេត្តកំពង់ធំ ដែល​ចំណេញ​ពេលវេលា និង​ថវិកា​ច្រើន​ជាង​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ