កូវីដ-១៩ ៖ ការស្រាវជ្រាវបានបង្ហាញថាកូវីដ-១៩ អាចឆ្លងតាមរយៈការនិយាយស្តី ខណៈដែលនឹងអាចមានបញ្ចេញតំណក់ទឹកតូចៗដែលមានមេរោគកូវីដ-១៩។ ដូច្នេះ ការអង្គុយជិតមនុស្សដែលនិយាយ អាចនឹងប្រឈមមុខខ្ពស់ នឹងការឆ្លងងមេរោគកូវីដ-១៩ ដែលជាកង្វល់របស់ពិភពលោក។
លទ្ធភាពបែបនេះបង្ហាញពីលទ្ធភាពដែលអ្នកផ្ទុកមេរោគកូវីដ-១៩ ដែលមិនមានរោគសញ្ញាអាចនឹងមានលទ្ធភាពចម្លងមេរោគកូវីដ-១៩ ទៅកាន់អ្នកដទៃទៀតតាមរយៈ ការនិយាយស្តី។ ជាទូទៅជំងឺកូវីដ-១៩ ច្រើនឆ្លងតាមរយៈការក្អក ឬកណ្តាស់ ចេញពីមនុស្សដែលមានផ្ទុក មេរោគកូវីដ-១៩។
កូវីដ-១៩ បច្ចុប្បន្នបានចម្លងដល់មនុស្សជាង៧លាននាក់ និងបានសម្លាប់មនុស្សជាង ៤សែននាក់។ អ្នកវិទ្យាសាស្ត្រកំពុងប្រឹងប្រែងរកវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ឲ្យបាននៅត្រឹមចុងឆ្នាំនេះ ឬក៏ដើមឆ្នាំ២០២១៕ ដោយ ៖ សហការី
ចែករំលែកព័តមាននេះ