ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ថែម​លើ​កូ​វី​ដ​-១៩ គឺ​ជំងឺគ្រុនចាញ់​នា​រដូវវស្សា​នេះ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ទន្ទឹម​នឹង​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ មាន​ភាព​ស្ងប់ស្ងាត់​បន្តិច​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​ព្រួយបារម្ភ​អំពី​បញ្ហា​ជំងឺគ្រុនចាញ់​ដែល​បន្ត​កើត​មាន​នា​រដូវរ​ស្សា​នេះ ខណៈ​រយៈពេល​៥​ខែ ក្នុង​ឆ្នាំ​២០២០​នេះ…


ខេត្តមណ្ឌលគិរី ៖ ទន្ទឹម​នឹង​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ មាន​ភាព​ស្ងប់ស្ងាត់​បន្តិច​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​ព្រួយបារម្ភ​អំពី​បញ្ហា​ជំងឺគ្រុនចាញ់​ដែល​បន្ត​កើត​មាន​នា​រដូវរ​ស្សា​នេះ ខណៈ​រយៈពេល​៥​ខែ ក្នុង​ឆ្នាំ​២០២០​នេះ ជំងឺគ្រុនចាញ់​បាន​កើត​មាន​ចំនួន​ជាង​២​ពាន់​ករណី​ទូ​ទាំង ប្រទេស​។ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​ក្នុង​កិច្ចប្រជុំ នៅ​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី នា​ថ្ងៃ​ទី​០៨ មិថុនា ថា ជំងឺ​កូ​វី​ដ​-១៩ ជា​បញ្ហា​រួម​របស់​ពិភពលោក ដែល​គ្រប់​ប្រទេស​បាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទីកន្លែង ប៉ុន្តែ​បញ្ហា​ជំងឺគ្រុនចាញ់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​មិន​ត្រូវ​មើល​រំលង​នោះ​ទេ​។

កម្ពុជា​មាន​ផែនការ​យុទ្ធសាស្ត្រ​ថ្នាក់​ជាតិ សម្រាប់​លុប​បំបាត់​ជំងឺគ្រុនចាញ់ ប្រភេទ PF ត្រឹម​ឆ្នាំ​២០២០ និង​គ្រប់​ប្រភេទ​ទាំងអស់ PF, PV, MiX ត្រឹម​ឆ្នាំ​២០២៥​។ លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​ជំរុញ​ដល់​មន្ទីរ​សុខា​ភិ​បា​ខេត្តមណ្ឌលគិរី និង​អង្គការ​ដែល​ជា​ដៃគូ ត្រូវ​បង្កើន​សកម្មភាព តាម​ចំណុច​ប្រឈម​ខ្ពស់​។ បង្កើន​ចំនួន​អ្នក​ស្ម័គ្រចិត្ត​តាម​ភូមិ និង​ជួយ​ផ្គត់ផ្គង់​សម្ភារ​បច្ចេកទេស សម្រាប់​សម្រួលការ​ជួយ​សង្គ្រោះ​អ្នកជំងឺ​។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី ចំនួន​អ្នកជំងឺ​គ្រុនចាញ់​ទូ​ទាំង​ខេត្ត បាន​ធ្លាក់​ចុះ​បី​ឆ្នាំ​ជាប់​ៗ​គ្នា ដោយនៅ​ឆ្នាំ​២០១៨ ចំនួន​អ្នកជំងឺ​គ្រុនចាញ់ មាន​៦ ៤៤០​ករណី នៅ​ឆ្នាំ​២ ០១៩​ថយ​នៅ​ត្រឹម ៤ ១១៥ ករណី ចំណែក​ឆ្នាំ​២០២០ គិត​ត្រឹម​ខែឧសភា មាន​ចំនួន​៦៩៣​ករណី​ប៉ុណ្ណោះ​៕ ដោយ ៖ សាយ ករុណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ