ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រើប្រាស់​ដ្រូ​ន​គួរ​ដឹង​! កម្ពុជា​កំពុង​ព្រាង​អនុក្រឹត្យ​គ្រប់គ្រង​យន្តហោះ​គ្មាន​មនុស្ស​បើក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បាន​កំពុង​ពិនិត្យ​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ ស្តី​ពី​ការ​គ្រប់គ្រង​អាកាសយាន​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​) ។ ក្រសួង​បាន​បញ្ជាក់​ថា​អនុក្រឹត្យ​គ្រប់គ្រង​ដ្រូ​ន​នេះ ធ្វើ​ឡើង​ដើម្បី​កំណត់​អំពី​ការ​ចុះបញ្ជី​ការ ការ​អនុញ្ញាត​ផលិត ការ​កែ​ច្នៃ…

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បាន​កំពុង​ពិនិត្យ​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ ស្តី​ពី​ការ​គ្រប់គ្រង​អាកាសយាន​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​) ។ ក្រសួង​បាន​បញ្ជាក់​ថា​អនុក្រឹត្យ​គ្រប់គ្រង​ដ្រូ​ន​នេះ ធ្វើ​ឡើង​ដើម្បី​កំណត់​អំពី​ការ​ចុះបញ្ជី​ការ ការ​អនុញ្ញាត​ផលិត ការ​កែ​ច្នៃ ការ​ប្រើប្រាស់ រួម​ទាំង​ការ​កំណត់ ពី​តំបន់ហាមឃាត់​មិន​ឲ្យ​មានការ​ប្រើប្រាស់​ដ្រូ​ន ផង​ដែរ​។

ក្រសួង​បាន​បន្ថែម​ថា «​អនុក្រឹត្យ​នោះ មាន​វិសាលភាព អនុវត្ត​ចំពោះ​អាកាសយាន​គ្មាន​មនុស្ស​បើក​(​ដ្រូ​ន​) គ្រប់​ប្រភេទ​នៅ កម្ពុជា លើកលែងតែ​ការ​ផលិត ការ​កែ​ច្នៃ និង​ការ​ប្រើប្រាស់​ដែល​បម្រើ​ឱ្យ​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​ដែល​មានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​»​។

លោក ប៊ុ​ន ហុ​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដែល​ដឹកនាំ​ក្រុមការងារ​ពិនិត្យ​អនុ​ក្រិ​ត្យ​នេះ ថា​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​អាកាសយាន​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​) នឹង​អាច​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​។ ក្រោយ​ពិនិត្យ​ចប់​ក្រសួងមហាផ្ទៃ​នឹង​មាន​រៀបចំ​កិច្ចប្រជុំ​ជា អន្តរក្រសួង​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ មុន​នឹង​ដាក់​សេចក្តី​ព្រាង​អនុ​ក្រិ​ត្យ​នោះ ទៅ​រាជរដ្ឋាភិបាល​សម្រេច​។

មក​ដល់​ថ្ងៃ​ទី​៩ ខែមិថុនា​នេះ ក្រសួងមហាផ្ទៃ​បាន​ផ្តើម​ពិនិត្យ ពិភាក្សា​ដល់​ជំពូក​ទី​៣ នៃ សេចក្តី​ព្រាង​អនុក្រឹត្យ ដែល​មាន​៩​ជំពូក​នោះ​ហើយ​។

ទាំង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ និង​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល មិន​អាច​ទាក់​សូម​ការ​បញ្ជាក់​បន្ថែម​បាន​ទេ​។ ប៉ុន្តែ​កន្លង​មក​ទោះបីជា​ពុំ​ទាន់​មាន​អនុក្រឹត្យ​គ្រប់គ្រង​ដ្រូ​ន​នេះ​ក្តី ក៏​ស្ថាប័ន​សាធារណៈ​និង​ឯកជន​ខ្លះ មិន​អនុញ្ញាត​ឲ្យ​មានការ​បង្ហោះ​ដ្រូ​ន​លើ​អគារ​របស់​គេ​ទេ រួម​ទាំង​ស្ថានទូត និង​ស្ថាប័នរដ្ឋ​ផង​ដែរ ។ នៅ​រាជធានី​ភ្នំពេញ​ការ​ថត​ពីលើ​អាកាស​ដោយ​ដ្រូ​ន​នៅ​តំបន់​ខ្លះ ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​សមត្ថកិច្ច​ជា​មុន​។

ចំពោះ​ការ​ផលិត​ដ្រូ​ន​នេះ​វិញ កន្លង​មក មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ Facebook ថា មាន​ពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រៃវែង អាច​ចេះ​ច្នៃ​ផលិត​យន្តហោះ​ដែល​គ្មាន​មនុស្ស​បើក​នេះ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ