ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​ជួញដូរ​មនុស្ស​នឹង​ប្រើ​ប្រឆាំង​អ្នក​ប្រើ​បណ្តាញ​សង្គមធ្វើ​រឿង​ទាំង​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​បាន​ព្រមាន​ធ្ងន់​ៗ​ថា ក្រសួង​និង​សហ​ការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​អនុវត្ត​ច្បាប់ ប្តឹង​ដល់​បុគ្គល ឬ​ក្រុម​ប្រើប្រាស់​បណ្តាញ​សង្គម​ណា​ដែល​នៅ​តែ​បន្ត​ផ្សព្វ​ផ្សាយ សារ​គ្រប់​ទម្រង់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វប្បធម៌ ទំនៀប​ទម្លាប់…

រាជធានី​ភ្នំពេញ ​៖ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​បាន​ព្រមាន​ធ្ងន់​ៗ​ថា ក្រសួង​និង​សហ​ការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​អនុវត្ត​ច្បាប់ ប្តឹង​ដល់​បុគ្គល ឬ​ក្រុម​ប្រើប្រាស់​បណ្តាញ​សង្គម​ណា​ដែល​នៅ​តែ​បន្ត​ផ្សព្វ​ផ្សាយ សារ​គ្រប់​ទម្រង់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វប្បធម៌ ទំនៀប​ទម្លាប់ ប្រពៃណី អត្តសញ្ញាណ និង​កិត្យានុភាព​ជាតិ​។ ​ក្នុង​ការ​ប្តឹង​នេះ ក្រសួង​ថា ​នឹង​ប្រើ​ប្រាស់​ច្បាប់​ស្តី​ពី​ការ​ការ​បង្ក្រាប​អំពើ​ជូ​ញ​ដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។

ក្នុង​សេចក្តីណែនាំ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៨ ខែមិថុនា នេះ លោកស្រី ភឿ​ង ស​កុ​ណា រដ្ឋ​មន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្នុង​នាម​ប្រធាន​ក្រុមប្រឹក្សា​ពិន័យ​និង​លើក​សរសើរ «​ឲ្យ​បញ្ឈប់​​​ជា​បន្ទាន់​រាល់​សកម្មភាព​ផ្សព្វផ្សាយ គ្រប់​រូបភាព​ជា​អក្សរ សំឡេង និង​វី​ដេ​អូ ណា​ដែល​មាន​​ច​រិ​ក​លក្ខណៈ​អាកាស ស្រើបស្រាល អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ដែល​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​វប្បធម៌ ទ​មនៀប​ទម្លាប់ ប្រពៃណី ជំនឿ សាសនា សេចក្តី​ថ្លៃថ្នូរ និង​កិត្យានុភាព​របស់​សង្គម​ជាតិ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នោះ​» ។

ក្រសួង​វប្បធម៌​ និង​វិចិត្រ បាន​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​មាន​គេហទំព័រ និង​បណ្តាញ​ទំនាក់​ទំ​ន​ង​សង្គម​មួយ​ចំនួន ពិសេស​អាជីវករ​តាម​ប្រព័ន្ធ​អន​ឡាញ អ្នកនិពន្ធ​បទ​ភ្លេង ទំនុកច្រៀង និង​អ្នក​សម្តែង​​ក្រៅ​ប្រព័ន្ធ​បាន​ផ្សព្វផ្សាយ​រូបភាព សារ​អក្សរ សារ​សំឡេង និង​វី​ដេ​អូ​ដោយ​អ​សី​ញាណ ប្រាស់ចាក​ក្រមសីលធម៌ បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វប្បធម៌ ទ​មនៀប​ទម្លាប់ ប្រពៃណី អត្តសញ្ញាណ និង​កិត្យានុភាព​ជាតិ ជា​រឿង​ៗ​។

លោកស្រី ភឿ​ង ស​កុ​ណា បាន​បញ្ជាក់​ថា ក្រសួង​លោកស្រី នឹង​ហ​ការ​ជាមួយ ក្រសួងមហាផ្ទៃ ក្រសួង​​ព័ត៌មាន ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ស្ថាប័ន​ពាក់ព័ន្ធ មួយ​ចំនួន​ទៀត ក្នុង​ការ​ចា​ត់​​ការ​លើ​ជន​ណា​ដែល​មិន​គោរព​តាម​ការ​ណែនាំ​នេះ​។ ចំណាត់ការ​របស់​ក្រសួង​ចុង​ក្រោយ​ គឺ ប្តឹង ម្ចាស់​គេហទំព័រ និង​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងនោះ តាម​បទ​ព្រហ្មទណ្ឌ​ផ្អែក​លើ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ