ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជឿ​គាត់​អត់? កំពូល​អ្នក​ប្រយុទ្ធ​ក្នុង​ទ្រុង McGregor ប្រកាស​ចូល​និវត្តន៍​

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កីឡាករ​ប្រដាល់​ដាក់​ទ្រុង​ក្បាច់គុន​ចម្រុះ Conor McGregor បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​ទាំង​វ័យក្មេង​ជា​ថ្មី​ម្តងទៀត​កាលពី​ថ្ងៃអាទិត្យ ទី​៧ ខែមិថុនា ឆ្នាំ​២០២០ ត្រឹម​វ័យ​៣១​​ឆ្នាំ​ប៉ុណ្ណោះ…

សហរដ្ឋអាមេរិក ៖ កីឡាករ​ប្រដាល់​ដាក់​ទ្រុង​ក្បាច់គុន​ចម្រុះ Conor McGregor បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​ទាំង​វ័យក្មេង​ជា​ថ្មី​ម្តងទៀត​កាលពី​ថ្ងៃអាទិត្យ ទី​៧ ខែមិថុនា ឆ្នាំ​២០២០ ត្រឹម​វ័យ​៣១​​ឆ្នាំ​ប៉ុណ្ណោះ ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ដោយ BBC នៅ​ថ្ងៃអាទិត្យ​នោះ​។

សារ​យ៉ាង​ខ្លី​របស់ Conor ដែល​សរសេរ​បង្ហោះ​នៅ​លើ Instagram នោះ​គឺ «​សួស្តី​អ្នក​ទាំងអស់​គ្នា ខ្ញុំ​បាន​សម្រេចចិត្ត​ចូល​និវត្តន៍​ហើយ​។ អរគុណ​ខ្លាំង​ណាស់​សម្រាប់​អនុស្សាវរីយ៍​ល្អ​ៗ​នា​ពេល​កន្លង​មក​»​។

យ៉ាងណា​ក៏​ដោយ ជា​លើក​ទី​៣ សម្រាប់​កីឡាករ​អៀរ​ឡង់ ដែល​បាន​ប្រកាស​លាឈប់​ពី​វិស័យ​ឈឺ​សាច់​មួយ​នេះ​ក្នុង​រយ​:​ពេល​៤​ឆ្នាំ​ចុង​ក្រោយ ដោយ​បាន​ចូល​និវត្តន៍​លើក​ទី​១ នៅ​ឆ្នាំ​២០១៦ និង​លើក​ទី​២ នៅ​ឆ្នាំ​២០១៩​។

ឮកីឡាករ​អា​មេ​រិ​ក Donald Cowboy Cerrone ជា​គូប្រកួត​ចុង​ក្រោយ​របស់ Conor McGregor ដែល​គេ (McGregor) ប្រើ​ពេល​តែ​៤០​វិនាទី​ប៉ុណ្ណោះ ដើម្បី​យកឈ្នះ​កាលពី​ខែមករា ឆ្នាំ​២០២០​។

អតីត​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ពិភពលោក UFC ២​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា​រូប​នេះ​ក៏​ធ្លាប់​ឡើង​ប្រកួត​ជា​លក្ខណ​:​ប្រដាល់សកល ដោយ​បាន​ចាញ់​ជើង​ខ្លាំង Floyd Mayweather និង​ធ្លាប់​ចាញ់​កីឡាករ​រុ​ស្ស៊ី Khabib កាល​ឆ្នាំ​២០១៨ មុន​ត្រូវ​បាន​ចាប់ខ្លួន​នៅ​អា​មេ​រិ​ក​នា​ខែមីនា ឆ្នាំ​២០១៩ ដោយសារ​បោក​ទូរស័ព្ទ​អ្នកគាំទ្រ ពេល​កំពុង​ព្យាយាម​តាម​ថតរូប​គេ​៕