ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩​ធ្វើ​ឱ្យ​ប្រេ​ស៊ី​ល​ដក​បេក្ខភាព​ប្រជែង​ម្ចាស់ផ្ទះ Women’s World Cup 2023

3 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ ប្រទេស​ប្រេ​ស៊ី​ល បាន​សម្រេច​ដក​បេក្ខភាព​របស់​ខ្លួន ក្នុង​ការ​ប្រជែង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​នារី​ពិភពលោក​ឆ្នាំ ២០២៣ (FIFA Women’s World Cup…

ប្រទេស​ប្រេ​ស៊ី​ល ៖ ប្រទេស​ប្រេ​ស៊ី​ល បាន​សម្រេច​ដក​បេក្ខភាព​របស់​ខ្លួន ក្នុង​ការ​ប្រជែង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​នារី​ពិភពលោក​ឆ្នាំ ២០២៣ (FIFA Women’s World Cup 2023) ដោយ​សហព័ន្ធ​បាល់ទាត់​ប្រទេស​នេះ (CBF) បាន​ប្រកាស​ថា រដ្ឋាភិបាល​មិន​មាន​លទ្ធភាព ដើម្បី​ផ្តល់​ការ​ធានា​ផ្នែក​ហិរញ្ញវត្ថុ ខណៈ​ប្រទេស​នេះ​កំពុង​ជួប​វិបត្តិ​បណ្តាល​មក​ពី​កូ​វី​ដ​-១៩ ដែល​គ្របដណ្តប់​លើ​វិស័យ​សុខាភិបាល​។

CBF បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា « វិបត្តិ​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​វីរុស​កូ​វី​ដ​-១៩ បណ្តាល​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ចជាតិ រដ្ឋាភិបាល​គិត​ថា​នឹង​មិន​មាន​លទ្ធភាព ដើម្បី​ឈាន​ដល់​ការ​ចុះហត្ថលេខា លើ​ការ​ធានា ដែល​បាន​ស្នើ​សុំ​ដោយ​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA នោះ​ទេ​»​។

សូម​ជម្រាប​ជូន​ថា ប្រទេស​ប្រេ​ស៊ី​ល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​ការ​ប្រកួត​កីឡា​អន្តរជាតិ​ជា​ច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ រួម​ទាំង​ការ​ប្រកួត World Cup 2014, Olympic Games 2016 និង Copa America 2019 ដែល​បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​រួច​មក​ហើយ មុន​ពេល​ផ្ទុះ​ឡើង​នៃ​វីរុស​ជាស​កល (​កូ​វី​ដ​-១៩) ។

ការ​ដកខ្លួន​របស់​ប្រេ​ស៊ី​ល មាន​ន័យ​ថា ប្រទេស​កូ​ឡុំ​ប៊ី ជប៉ុន និង​ការ​ដេញថ្លៃ​រួម​គ្នា​ពី​អូស្ត្រាលី​និង​នូ​វែ​ល​សេ​ឡង់ គឺជា​គូប្រជែង​ដែល​នៅ​សល់ ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ FIFA Women’s World Cup 2023 ៕ (ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ