ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ឈឺពោះ​ពេក រត់​ទៅ​ពេទ្យ លុះ​​ថតកាំរស្មីអុិច​ក៏​​ឃើញ​ត្រី​តែ​ម្តង​(​វី​ដេ​អូ​)

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា កាលពី​ពេល​ថ្មី​ៗ​នេះ បុរស​ម្នាក់​បាន​មក​ដល់​មន្ទីរពេទ្យ​ក្នុង​ខេត្ត​ក្វា​ង​ទុង ដោយ​ត្អូញត្អែរ​ពី​ការ​ឈឺពោះ​ធ្ងន់ធ្ងរ​ជា​ច្រើន​ដង​។ ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ប្រជាជន​ចូ​វ​ឈី​ង បាន​ធ្វើការ​ថតកាំរស្មីអ៊ិច​លើ​អ្នកជំងឺ​អាយុ​៣០​ឆ្នាំ…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា កាលពី​ពេល​ថ្មី​ៗ​នេះ បុរស​ម្នាក់​បាន​មក​ដល់​មន្ទីរពេទ្យ​ក្នុង​ខេត្ត​ក្វា​ង​ទុង ដោយ​ត្អូញត្អែរ​ពី​ការ​ឈឺពោះ​ធ្ងន់ធ្ងរ​ជា​ច្រើន​ដង​។ ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ប្រជាជន​ចូ​វ​ឈី​ង បាន​ធ្វើការ​ថតកាំរស្មីអ៊ិច​លើ​អ្នកជំងឺ​អាយុ​៣០​ឆ្នាំ ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​មូលហេតុ​នៃ​បញ្ហា​នេះ​។ វា​គឺជា​ត្រី​មួយ​ក្បាល​ជាប់​នៅ​ក្នុង​រន្ធ​លាមក​របស់​គាត់​។

នៅ​ពេល​ត្រូវ​បាន​គេ​សួរ​អំពី​របៀប​ដែល​ត្រី​នេះ មក​នៅ​ក្នុង​ផ្លូវ​លាមក​របស់​គាត់ បុរស​ម្នាក់​នោះ​បាន​អះអាង​ថា វា​បាន​ចូល​ក្នុង​គូថ​គាត់​នៅ​ពេល​ដែល​គាត់​អង្គុយ​ពីលើ​វា​ដោយ​ចៃដន្យ​។

ដោយ​មិន​គិត​ពី​ការ​បកស្រាយ​ដ៏​ចម្លែក​នេះ គ្រូពេទ្យ​វះកាត់​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​របស់​ពួក​គេ ទៅ​លើ​ការ​ដក​យក​ត្រី​នោះ​ចេញពី​ពោះវៀន តាម​រយៈ​ការ​ធ្វើ​អង់​ដូ​ស្កុប​។

https://www.youtube.com/watch?v=ReDhm2E-zDg

ត្រី​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្រភេទ​ត្រី ទី​ឡាប​យ៉ា ដែល​ជា​ប្រភេទ​ត្រី​ធ្វើ​ជា​ម្ហូប​របស់​យើង​ទាំងអស់​គ្នា​។ វា​អាច​ធំធាត់​បាន​ដល់​ប្រវែង ៣៩​សង់ទីម៉ែត្រ​។ វា​មាន​ព្រុយ​វែង រួម​ទាំង​ទ្រនុង​ឆ្អឹងខ្នង​មុត​ស្រួច ដែល​ធ្វើ​ឱ្យ​មាន​របួស​ដល់​ពោះវៀន​របស់​បុរស​ខាងលើ​។

វា​មិន​ច្បាស់​ទេ​ថា តើ​សត្វ​នេះ​មានជីវិត​ឬ​ងាប់​នៅ​ពេល​វា ត្រូវ​បាន​បុរស​នោះ​អង្គុយ​ពីលើ​។ នេះ​ក៏​ដោយសារ​តែ ត្រី​នោះ​បាន​ស្អុយរលួយ​បាត់​ទៅ​ហើយ ពេល​ដែល​គេ​យក​វា​ចេញ​មក​។ នេះ​បង្ហាញ​​ថា ហេតុផល​របស់​បុរស​ខាងលើ គឺ​ហាក់បីដូចជា​មិនសូវ​សម​ហេតុផល​៕ ដកស្រង់​ចេញ​ពី​វេ​ប​សាយ ៖ shanghaiist (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ