ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នូ​វែ​ល​ហ្សេ​ឡង់​ដក​ការ​រឹត​បន្តឹង ក្រោយ​ពី​កម្ចាត់​កូ​វី​ដ​១៩​ចេញពី​ប្រទេស

3 ឆ្នាំ មុន

នូ​វែ​ល​ហ្សេ​ឡង់ ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​នឹង​ដក​ចេញ​នូវ​តម្រូវការ​នៃ​ការ​រក្សា​គម្លាត​សង្គម បន្ទាប់​ពី​គ្មាន​ករណី​កូ​វី​ដ​១៩​ទាល់តែ​សោះ ដែល​បាន​បង្ហាញ​ថា ខ្លួន​បាន​សម្រេច​គោលបំណង​លុប​បំបាត់​ជំងឺ​នេះ​ចោល​ពី​ប្រទេស​។…

នូ​វែ​ល​ហ្សេ​ឡង់ ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​នឹង​ដក​ចេញ​នូវ​តម្រូវការ​នៃ​ការ​រក្សា​គម្លាត​សង្គម បន្ទាប់​ពី​គ្មាន​ករណី​កូ​វី​ដ​១៩​ទាល់តែ​សោះ ដែល​បាន​បង្ហាញ​ថា ខ្លួន​បាន​សម្រេច​គោលបំណង​លុប​បំបាត់​ជំងឺ​នេះ​ចោល​ពី​ប្រទេស​។

លោកស្រី​នាយក​រដ្ឋមន្ត្រី Jacinda Ardern បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា រាល់​ការ​រឹត​បន្តឹង​ដែល​នៅ​សេសសល់​លើ​ប្រជាជន និង​អាជីវកម្ម​ក្រៅពី​ការ​គ្រប់គ្រង​ព្រំដែន​យ៉ាង​តឹង​រឹង ដើម្បី​ទប់ស្កាត់​វីរុស​នេះ នឹង​ត្រូវ​ដក​ចេញ​នៅ​ពាក់កណ្តាល​អធ្រាត្រ​យប់​នេះ ដែល​បើកផ្លូវ​សម្រាប់​ការ​រស់នៅ​ធម្មតា​វិញ​។ ប្រទេស​នៅ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ខាងត្បូង​មុន​នេះ បាន​រាយការណ៍​ថា អ្នក​ជំ​អឺ​ឆ្លង​កូ​វី​ដ​១៩ ចុង​ក្រោយ​របស់​ខ្លួន​បានជា​សះស្បើយ​ឡើង​វិញ ដែល​ធ្វើ​ឱ្យ​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក ដែល​បាន​លុប​បំបាត់​ភ្នាក់ងារ​បង្ក​ជំងឺ​នេះ​ដោយ​ជោគជ័យ​។

លោកស្រី Ardern បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង Wellington ថា​៖ «​យើង​បាន​រួបរួម​គ្នា​តាម​របៀប​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដើម្បី​កម្ទេច​វីរុស​នេះ​។ គោលបំណង​របស់​យើង គឺ​ត្រូវ​ឆ្លង​ផុត​ពី​ការ​រាលដាល​នៃ​ជំងឺ​នេះ ហើយ​ឱ្យ​មាន​សុវត្ថិភាព​ជាទី​បំផុត​»​។

ការ​ចាក់សោរ​ប្រទេស​រយៈពេល ៧​ស​ប្តា​ហ៍ បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ហើយ​គណៈ​រដ្ឋ​មន្ត្រី​នៅ​ថ្ងៃនេះ បាន​សម្រេច​ថា វា​មាន​សុវត្ថិភាព​ក្នុង​ការ​បន្ថយ​កំរិត​ប្រកាស​អាសន្ន​របស់​ប្រទេស​ទៅ​ត្រឹម​កម្រិត​ទី​១ ដែល​អនុញ្ញាត​ឱ្យ​លុប​ចោលការ​រឹត​បន្តឹង ដែល​នៅ​សល់​ចុង​ក្រោយ​។ មនុស្ស​នឹង​ត្រូវ​បាន​ស្នើ​សុំ​ឱ្យ​តាមដាន​សុខភាព​ខ្លួនឯង និង​ប្រុង​ប្រយ័ត្ន​ពេល​ជួបនឹង​មនុស្ស​ដទៃ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​នូ​វែ​ល​សេ​ឡង់ បាន​កត់ត្រា​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​សរុប​ទូ​ទាំង​ប្រទេស ១៥០៤​ករណី និង​មាន​ករណី​បាត់បង់​ជីវិត ២២​ករណី​។ គេ​មិនឃើញ​មានការ​ឆ្លង​ថ្មី​រយៈពេល​១៧​ថ្ងៃ​ហើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ