ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ ៖ ការ​នាំ​ផ្លែស្វាយ​ទៅ​កាន់​ទីផ្សារ​ចិន ជួយ​សេដ្ឋកិច្ច​កម្ពុជា​ល្អប្រសើរ​ ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក Wang wentain បាន​បញ្ជាក់​ថា​ ការ​នាំចេញ​ផ្លែស្វាយ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ចិន​នា​ពេល​នេះ ប្រាកដជា​នឹង​ជួយ​សេដ្ឋកិច្ច​កម្ពុជា ដែល​ទទួល​រង​នូវ​ជំងឺឆ្លង​សកល​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក Wang wentain បាន​បញ្ជាក់​ថា​ ការ​នាំចេញ​ផ្លែស្វាយ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ចិន​នា​ពេល​នេះ ប្រាកដជា​នឹង​ជួយ​សេដ្ឋកិច្ច​កម្ពុជា ដែល​ទទួល​រង​នូវ​ជំងឺឆ្លង​សកល​កូ​វី​ដ​-១៩ ឲ្យ​មាន​កំណើន​ប្រសើរ​ឡើង​វិ​ញ​ក្នុង​ពេល​ឆាប់​ៗ​។

ថ្លែង​ក្នុង​ពិធីសារ ស្តី​ពី «​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ សម្រាប់​ការ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់ ពី​កម្ពុជា ទៅ​កាន់​ប្រទេស​ចិន​» នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០ លោក​បាន​បញ្ជាក់​ថា​៖ «​ពិត​ណាស់ ការ​នាំ​ចេញ​កសិផល​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ចិន​នា​ពេល​នេះ ប្រាកដជា​នឹង​ជួយ​សេដ្ឋកិច្ច​កម្ពុជា​ដែល​ទទួល​រង​នូវ​ជំងឺឆ្លង​សកល​កូ​វី​ដ​-១៩ ឲ្យ​មាន​កំណើន ប្រសើរ​ឡើង​វិ​ញ​ក្នុង​ពេល​ឆាប់​ៗ ខណ​:​ដែល​វិស័យ​កាត់ដេរ​កំពុងមានការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់​»​។

ជាមួយ​គ្នា​នោះ​ លោក​ទូត មាន​ក្តី​សង្ឃឹម និង​ជឿជាក់​ថា តាម​រយ​:​ពិធីសារ​នេះ វិនិយោគិន​ក្នុង និង​ក្រៅប្រទេស ជា​ពិសេស​កសិករ​ដែល​ជា​ម្ចាស់​ចំការ នឹង​ចាប់​យក​កាលានុវត្តភាព ស្រប​តាម​ប្រសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម និង​នាំ​ចេញ​ផ្លែស្វាយ​ស្រស់ ដ៏​មានគុណ​ភាព និង​គុណ​តម្លៃ​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ដ៏​មាន​សក្តានុពល​របស់​ចិន ហើយ​សង្ឃឹមថា​ពិធីសារ​លើ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ផ្សេង​ៗ​ទៀត​នឹង​កើត​មាន​ឡើងជា​បន្តបន្ទាប់​។

ចំណែក​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សង្ឃឹមថា តាម​រយ​:​ការ​ផ្លាស់ ប្តូរ​ពិធីសារ​នេះ ទីផ្សារ​នៃ​ផលិតផល​ស្វាយ​ស្រស់​របស់​កម្ពុជា នឹង​ត្រូវ​បាន​ហូរ​ចេញ​ជា​បណ្តើរ ដោយ​ត្រង់​ទៅ​កាន់​ប្រទេស​ចិន ព្រម​ជាមួយ​អត្ថ​ប្រយោជន៍​ជា​ច្រើន​អនេក​ដែល​កសិករ​ម្ចាស់​ចំការ និង​អាជីវករ​នឹង​ទទួល​បាន​ពី​ពិធីសារ ដ៏​មាន​សារសំខាន់​មួយ​នេះ​។

លោក​បន្ដ​ថា ក្រៅពី​នេះ​វិស័យ​ផលិក​ម្ម​ស្វាយ​ស្រស់​នឹង​ត្រូវ​បាន​លើកកម្ពស់ និង​ឲ្យ​តម្លៃ ផ្នែក​សេដ្ឋកិច្ច និង​ទីផ្សារ​ជា​បណ្តើរ ជា​ពិសេស​នឹង​ស្រូប​យក​ពលកម្ម​ក្នុងស្រុក​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​»​។

បន្ថែម​ពី​នេះ រដ្ឋមន្ដ្រី​កសិកម្ម​បាន​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​ចូលរួម និង​សហការឲ្យ​បាន​ពេញលេញ​គ្រប់​ខ្សែ​​សង្វាក់​ផលិតកម្ម​ទាំងអស់​ ធ្វើ​យ៉ាងណា​ច្បាម​យក​ឱកាស​មាស​ដែល​កំពុង​មាន​ក្នុង​ដៃ​ឲ្យ​បានជា​ប្រយោជន៍​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច បង្កើត​ការងារ កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា ហើយ​សង្ឃឹមថា កម្ពុជា​មានឱកាស​ក្នុង​ការ​ប្រកួត​ប្រជែង​ប្រកប ដោយ​កិត្តិ​យស និង​កិត្តិនាម​របស់​ផលិតផល​ខ្មែរលើ​ឆាក​អន្តរជាតិ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ