ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ម័គ្រស្មោះ​! ឆ្កែ​១​ក្បាល​រង់ចាំ​ម្ចាស់​ ​​លើ​ស្ពាន​ទីកន្លែង​ដែល​ម្ចាស់​វា​លោត​​ចូល​​ទន្លេ

3 ឆ្នាំ មុន

បរទេស​៖ សុនខ ជា​ប្រភេទ​សត្វ​ចិញ្ចឹម​ដែល​មាន​រហ័ស​នាម​ថា «​ស្មោះ​» ចំពោះ​ម្ចាស់​វា​ខ្លាំង​ណាស់ ហើយ​ជា​ប្រភេទ​សត្វ​ចិញ្ចឹម​ដែល​តែងតែ​ជួយ​ដល់​ម្ចាស់​របស់​ខ្លួន​រាល់ពេល​មាន​ឧបសគ្គ​កើតឡើង​នោះ ។ ជាក់ស្តែង​ដូច​ជា​សុនខ មួយ​ក្បាល​នេះ ​បាន​អង្គុយ​ចាំ​នៅ​លើ​ស្ពាន​ដោយ​ទឹកមុខ​ស្រងូតស្រងាត់រយៈពេល​បួន​ថ្ងៃ​ជាប់​ៗ​គ្នា​នៅ​ទីកន្លែង​ដែល​វា​បានឃើញ​ម្ចាស់​របស់​វា​លោត​ចុះ​ទៅ​ក្នុង​ទន្លេ…

បរទេស​៖ សុនខ ជា​ប្រភេទ​សត្វ​ចិញ្ចឹម​ដែល​មាន​រហ័ស​នាម​ថា «​ស្មោះ​» ចំពោះ​ម្ចាស់​វា​ខ្លាំង​ណាស់ ហើយ​ជា​ប្រភេទ​សត្វ​ចិញ្ចឹម​ដែល​តែងតែ​ជួយ​ដល់​ម្ចាស់​របស់​ខ្លួន​រាល់ពេល​មាន​ឧបសគ្គ​កើតឡើង​នោះ ។

ជាក់ស្តែង​ដូច​ជា​សុនខ មួយ​ក្បាល​នេះ ​បាន​អង្គុយ​ចាំ​នៅ​លើ​ស្ពាន​ដោយ​ទឹកមុខ​ស្រងូតស្រងាត់
រយៈពេល​បួន​ថ្ងៃ​ជាប់​ៗ​គ្នា​នៅ​ទីកន្លែង​ដែល​វា​បានឃើញ​ម្ចាស់​របស់​វា​លោត​ចុះ​ទៅ​ក្នុង​ទន្លេ ។ ទោះបីជា​យ៉ាងណា ឆ្កែ​ដ៏​ស្មោះត្រង់​មួយ​ក្បាល​នៅ​ក្នុង​ប្រទេស​ចិន​ បាន​រង់ចាំ​ម្ចាស់​នៅ​លើ​ស្ពាន​អស់​រយៈពេល ៤ ថ្ងៃ​ដោយ​មិន​ដើរ​ចេញ​ទៅ​ណា​ឡើយ គឺ​វា​នៅ​អង្គុយ​ចាំ​លើ​ស្ពាន Yangtze ក្នុង​ទីក្រុង Wuhan ប្រហែលជា​រំពឹង​ថា ​ម្ចាស់​របស់​ខ្លួន​នឹង​ងើបឡើង​ពី​ទឹកទន្លេ​មក​រក​ខ្លួន​អ​ញ្ចឹ​ង ។

ការ​លះបង់​របស់​វា​បាន​ធ្វើ​ឱ្យ​បេះដូង​មនុស្ស​រាប់​ពាន់​នាក់​មាន អារម្មណ៍​ក្តុកក្តួល​ជា​ខ្លាំង បន្ទាប់​ពី​រូប​ភាព​របស់​សត្វ​ឆ្កែ​មួយ​ក្បាល​នេះ​ត្រូវ​បាន​គេ​បង្ហោះ​នៅ ក្នុង​បណ្តាញ​សង្គម​។ នេះ​បើ​យោង​តាម​សារ​ព័ត៌មាន Chutian Metropolis Newspaper​។

លោក​ឌូ​ហ្វា​ន ​ប្រធាន​សមាគម​ការពារ​សត្វព្រៃ​វូ​ហាន​បាន ចាប់ផ្តើម​ស្វែងរក​សត្វ​នេះ​ជាមួយ​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុងស្រុក តែ​វា​ពិតជា​គួរ​ឱ្យ​សោកស្តាយ​ណាស់​ដែល​ឆ្កែ​ស្មោះត្រង់​បែប​នេះ​វង្វេងផ្លូវ​មិន​ដឹង​ទៅ​ដល់​ទីណា​។

លោក Du បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ឆ្កែ​បាន​ដើរ​តាម​ម្ចាស់​របស់​វា​ទៅ​កាន់​ស្ពាន Yangtze នៅ​ល្ងាច​ថ្ងៃ​ទី ៣០ ខែឧសភា​។ ​យើង​បាន​ស្នើ​ឱ្យ​មន្ត្រី​ស្ពាន​ពិនិត្យ​មើល​អ្វី​ដែល​បាន​កើតឡើង​។ លោក​​ឌូ​បាន​និយាយ​ថា ​អ្នក​ស្ម័គ្រចិត្ត​របស់​គាត់​ឥឡូវនេះ​ កំពុង​ព្យាយាម​តាមដាន​កន្លែង​លាក់ខ្លួន​របស់​វា ។ ភក្តីភាព​របស់​សត្វ​ឆ្កែ​មួ​ក្បាល​នេះ បាន​ធ្វើ​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​ស្រក់​ទឹកភ្នែក លើ​បណ្តាញ​សង្គម​ចិន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ dailymail (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ