ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគ្រិន​វ័យក្មេង​កំពុង​បង្កើត​វិស័យ​ថ្មី​ៗ​តម្លៃ​រាប់​ប៊ី​លាន​ដុល្លារ

3 ឆ្នាំ មុន

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ បាន​បង្ក​ឲ្យ​ស្ទើរ​គ្រប់​ផ្នែក​នៃ​ពិភពលោក​បិទ​ដំណើរការ​សាលារៀន​ជា​បណ្តោះ​អាសន្ន និង​ជំរុញ​ឲ្យ​មានការ​រៀន​អន​ឡាញ​វិញ ។ នៅ​ពាក់កណ្តាល​ខែមេសា កូ​វី​ដ​១៩ បាន​បង្ខំ​ឲ្យ ១៩០​ប្រទេស​បិទ​ដំណើរការ​សាលារៀន ដែល​ប៉ះពាល់​ដល់​សិស្ស និង​និស្សិត​ចំនួន…

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ បាន​បង្ក​ឲ្យ​ស្ទើរ​គ្រប់​ផ្នែក​នៃ​ពិភពលោក​បិទ​ដំណើរការ​សាលារៀន​ជា​បណ្តោះ​អាសន្ន និង​ជំរុញ​ឲ្យ​មានការ​រៀន​អន​ឡាញ​វិញ ។ នៅ​ពាក់កណ្តាល​ខែមេសា កូ​វី​ដ​១៩ បាន​បង្ខំ​ឲ្យ ១៩០​ប្រទេស​បិទ​ដំណើរការ​សាលារៀន ដែល​ប៉ះពាល់​ដល់​សិស្ស និង​និស្សិត​ចំនួន ៩០% ដែល​ស្មើនឹង​ជិត ១.៦​ប៊ី​លាន​នាក់​ជុំវិញ​ពិភពលោក ។

ការ​ផ្លាស់​ប្តូរ​នេះ បាន​បង្កើត​នូវ​ឱកាស​សម្រាប់​វិស័យ​ថ្មី​មួយ គឺ​បច្ចេកវិទ្យា​សម្រាប់​ការ​អប់រំ ឬ EdTech ។ វិស័យ​នេះ ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​មាន​តម្លៃ​ដល់​ទៅ ៣៥០​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៥ ខណៈ​ដែល​មនុស្ស​កាន់តែ​ច្រើន​រៀនសូត្រ​អន​ឡាញ​វិញ ព្រោះ​មួយ​ផ្នែក​មក​ពី​កំណើន​ប្រជាជន​ក្នុង​ទ្វីបអាស៊ី ។

អ្នកស្រី ប៊ី​ជូ រ៉ា​វី​ន​ដ្រា​ន (Byju Raveendran) ស្ថិត​ក្នុង​ចំណោម​សហគ្រិន​ដែល​ប្រឡូក​ចូល​ក្នុង​វិស័យ​នេះ​មុនគេ ។ អ្នកស្រី​បាន​បង្កើត​កម្មវិធី​អប់រំ Byju កាលពី​ឆ្នាំ ២០១៥ ដែល​មាន​វី​ដេ​អូ​អប់រំ​ខ្លី​ៗ​សម្រាប់​សិស្ស​កម្រិត​បឋម​សិក្សា និង​អនុ​វិទ្យាល័យ ។ ជាក់ស្តែង ចំនួន​អ្នក​ប្រើប្រាស់​កម្មវិធី​នេះ បាន​កើនឡើង​ច្រើន​ជាង ២៥% ទៅ​ទៀត​មក​ស្មើ ៥០​លាន​នាក់​បន្ទាប់​ពី​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩។

លោក ធី​ម៉ូ​ធី យូ (Timothy Yu) ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​កម្មវិធី​បង្រៀន​អន​ឡាញ​Snapask ដែល​បច្ចុប្បន្ន​មាន​តម្លៃ​ប្រមាណ ២០០​លាន​ដុល្លារ​ក៏​កំពុង​មើលឃើញ​កំណើន​នៃ​ចំនួន​អ្នក​ប្រើប្រាស់​នៅ​អាស៊ី​ដែរ ។

ក្រៅពី​គ្រាន់តែ​មាន​វី​ដេ​អូ​មេរៀន​ហើយ កម្មវិធី​នេះ​អនុញ្ញាត​ឲ្យ​សិស្ស និង​និស្សិត​សួរ​សំណួរ និង​ឆ្លើយ​តប​នឹង​សំណួរ​របស់​គ្រូបង្រៀន​ដែរ ។ កម្មវិធី​នេះ ថែម​ទាំង​ជួយ​កាត់​បន្ថយ​សម្ពាធ​លើ​គ្រូបង្រៀន​ដោយ​ផ្តល់​ការងារ​នៅផ្ទះ​ដល់​គ្រូ​ប្រមាណ ៣០០,០០០​នាក់ ។

ជាក់ស្តែង ការ​អប់រំ​មិន​ត្រឹមតែ​កើត​មាន​ឡើង​ក្នុង​សាលារៀន ឬ​សាកលវិទ្យាល័យ​ទេ ។ ក្នុង​សម័យ​ថ្មី​នេះ មនុស្ស​ត្រូវ​បន្ត​រៀនសូត្រ​ដើម្បី​ការពារ​ការងារ​នៅ​ថ្ងៃ​អនាគត ។ World Economic Forum បាន​ព្យាករណ៍​ថា នៅ​ឆ្នាំ ២០២២ ប្រមាណ​ពាក់កណ្តាល​នៃ​បុគ្គលិក​ទាំងអស់​នឹង​ត្រូវ​រៀន​ជំនាញ​ថ្មី ឬ​ពង្រឹង​ជំនាញ​ខ្លួន​ឡើង​វិញ ដើម្បី​អាច​បំពេញការងារ​ខ្លួន​បាន ។

ដោយហេតុ​ដូចនេះ​ទើប​លោក ដេ​វី​ដ ប្រេ​ក (David Blake) កំពុង​តែ​ប្រើ Learn In ដើម្បី​ផ្តល់​សេវា​ពង្រឹង​ជំនាញ​ដល់​បុគ្គលិក​ជុំវិញ​ពិភពលោក ។ Learn In សហការ​ជាមួយនឹង​ក្រុមហ៊ុន ឬ​ស្ថាប័ន​ការងារ​ក្នុង​ការ​សិក្សា​ពី​ជំនាញ​ដែល​ត្រូវការ​ចាំបាច់​សម្រាប់​ដំណើរការ និង​ការ​វិនិយោគ​ដែល​ពួក​គេ​ត្រូវ​ចូលរួម ។ បន្ទាប់​មក​បុគ្គលិក​ត្រូវ​ចូលរួម​ការ​ហ្វឹកហាត់​វគ្គ​ខ្លី​ដោយ​ទទួល​បានការ​ធានា​ថា​អាច​រក្សា​ការងារ បន្ទាប់​ពី​បញ្ចប់​ការ​ហ្វឹកហាត់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnbc

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ