ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ទី​ម័​រ​ខាងកើតសន្យា​រួម​គ្នា​អភិវឌ្ឍន៍​វិស័យ​ការងារ​រឹតតែ​ប្រសើរ ក្រោយ​ចប់​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ រដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា និង ឯកអគ្គរដ្ឋទូត​សា​ធា​រណ​រដ្ឋ ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត បាន​សន្យា​អភិវឌ្ឍន៍​វិស័យ ការងារ​រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​ប្រសើរ​បន្ត​ទៀត ក្រោយ​ចប់​ជំងឺ​កូ​វី​ដ​-១៩​។…

រាជធានី​ភ្នំពេញ ​៖ រដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា និង ឯកអគ្គរដ្ឋទូត​សា​ធា​រណ​រដ្ឋ ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត បាន​សន្យា​អភិវឌ្ឍន៍​វិស័យ ការងារ​រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​ប្រសើរ​បន្ត​ទៀត ក្រោយ​ចប់​ជំងឺ​កូ​វី​ដ​-១៩​។

ការ​បញ្ជាក់​ជំហរ​យ៉ាង​ដូច្នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងា​រ​រវាង​លោក​​បណ្ឌិត អុិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាមួយ​ឯកអគ្គរដ្ឋទូត​នៃ​សា​ធារ​ណ​រដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត​ប្រចាំ​កម្ពុជា ដែល​ទើប​តែងតាំង​ថ្មី ​លោក​ Ermenegildo “Kupa” Lopes(​អើ​ម៉ី​នី​ហ្គី​ដូ គូ​ប៉ា ឡូ​ប៉េ​ស​) នៅ​ទីស្ដីការក្រសួង​ការងារ នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​។

ជំនួប​ពិភាក្សា​នេះ​ផ្តោត​សំខាន់​លើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ ដែល​ព្រះរាជាណាចក្រ​កម្ពុជា និង​សា​ធារ​ដ្ឋ​ប្រជាធិបតេយ្យ ទី​ម័​រ​ឡេ​ស្តេ បាន​សហការ​ជា​មួ​យ​គ្នា​យ៉ាង​ល្អ​កន្លង​មក ហើយ​បាន​និង​កំ ពុង​បន្ត​ពង្រឹងពង្រីក​បន្ថែម​ទៀត លោក អុិ​​ត សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ បាន​បញ្ជាក់​ពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​យើង​ទាំង​ពីរ​។ មិនតែប៉ុណ្ណោះ ​លោក​​បណ្ឌិត​រដ្ឋមន្ត្រី ក៏​លើក​ឡើង​ពី​វឌ្ឍនភាព​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជម្រាប​ជូន​ឯកឧត្តម​ឯក​អ គ្គ​រាជទូត​ផង​ដែរ​។

លោក​បន្ត​ថា​បញ្ជាក់​ថា​ «​ខ្ញុំ​សង្ឃឹមថា​លោក​ទូត​មក​បំពេញការងារ​នៅ​កម្ពុជា​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ថែម​ទៀត​។ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​លើ​សកលលោក ក៏​ដូច​ជាទី​ម័​រ និង​កម្ពុជា​បាន​ជួប​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​ដូច​គ្នា​។ ហើយ​ខ្ញុំ​សង្ឃឹមថា​នៅ ពេល​ចប់​ជំងឺ​កូ​វី​ដ​១៩​ប្រទេស​យើង​ទាំង​ពីរ​នឹង​រួម​សហការ​គ្នា​អភិវឌ្ឍន៍​វិស័យ​ការងារ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​»។

ក្នុង​ជំនួប​នោះ​ដែរ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា​កម្ពុជា និង​ទី​ម័​រ​មិន​ត្រឹម​ជា​មិត្ត​ប៉ុណ្ណោះ​នោះ​ទេ តែ​បងប្អូន​គ្នា​ល្អ​។​លោក​រដ្ឋមន្ត្រី​ក៏​បាន​អគុណ​ទី​ម័​រ​ខាងកើត​ដែល​ទទួលយក​ពលករ​កម្ពុជា​ទៅ​ធ្វើ​ការណ៍​តាម​គោលការណ៍​ដែល​ភាគី​ទាំង​ពី​បាន​ចុះ​MOU​គ្នា​កន្លង​មក​។

​លោក​​បាន​បញ្ជាក់​ថា​៖ ​យើង​នឹង​ពិនិត្យ​មើល​ចំពោះ​MOU​ដែល​ថា​មាន​ចំណុច​ណា​ហួស​ខែ ឆ្នាំ បើ​ខ្វះ​យើង​នឹង​ពិនិត្យ​បន្ថែម​ទៀត ដើម្បី​បន្ត​ថែម​ទៀត​។

ក្នុង​ជំនួប​នោះ​លោក​ឯកអគ្គរាជទូត បាន​វាយតម្លៃ​ខ្ពស់​ចំ ពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការ​ស្តារ និង​អភិវឌ្ឍ​ប្រទេស​មានការ​រីក ចម្រើន​លើ​គ្រប់​វិស័យ ជា​ពិសេស​វិ​ស័ យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ជា​វិស័យ​មួយ​ដ៏​សំ​ខា ន់​សម្រាប់​រុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​និង​ធ្វើ ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ធូរធា​រ​ជា​លំដាប់​។

លោក ទូត​ក៏​បាន​ថ្លែងអំណរគុណ​ដល់ រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​គាំ​ទ្រ​ដល់​បេក្ខភាព​របស់​ប្រទេស​ទី​ម័​រ​ខាងកើត នៅ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន និង​អន្តរ​សភា​អាស៊ាន​។ លោក​បាន​សន្យា​ថា​នឹង​ខិតខំ​បំពេញបេសកកម្ម​ការទូត​ឲ្យ​ទទួល​បាន​ជោគជ័យ នៅ​ក្នុ​ង​ការ​ពង្រឹងពង្រីក​ទំនាក់ទំនង​ប្រទេស​ទាំ ង​ពីរ​ឲ្យ​កាន់តែ​រឹង​មាំ​ឡើង​។

លោក​បាន​ចាត់​ទុក​កម្ពុជា​ជា​គេហដ្ឋាន​ទី​២​របស់​ខ្លួន មិន​មាន​ភាព​កក់ក្តៅ​យ៉ាង​ខ្លាំង ទោះបី​ពេល​នេះ ពិភពលោក​មាន បញ្ហា​កូ​វី​ដ​១៩ តែ​កម្ពុជា​បាន​គ្រប់គ្រង​ស្ថានការណ៍​ជំងឺ​នេះ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

សូម​ជម្រាប​ថា​ចំពោះ​កិច្ច​សហប្រតិបត្តិការ​នា​ពេល​កន្លង​មក​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា ស្តី​ពី​ «កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ​» កាលពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៦ រួម​មាន​៖ ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​កម្មវិធី​ការ​សិក្សា ជំនាញ​ឯកទេស ការ​ស្រាវជ្រាវ ការ​សិក្សា​និង​ព័ត៌មាន​ពាក់ព័ន្ធ​វិស័យ​នានា រួម​ទាំង​ការ​សិក្សា​ប្រៀបធៀប​លើ​វិស័យ​ការងារ​មុខរបរ ។

ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​រដ្ឋបាល​ការងារ ដូច​ជា​៖ ការ​ចរចារ​ជា​សមូហភាព ការ​ដាក់​ឱ្យ​អនុវត្ត និង​ការ​អនុវត្ត​ច្បាប់ ការ​ដោះស្រាយ​វិវាទ​ការងារ សន្តិសុខ​សង្គម ការ​គាំពារ​ពលកម្ម សេរីភាព​ខាង​សមាគម សុវត្ថិភាព និង​សុខភាព​ការងារ​ការ​គ្រប់គ្រង​ហ​ត្ថ​ពលកម្ម​បរទេស និង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ទៅ​លើ​ការ​ពង្រឹង​ផលិតភាព​ការងារ​។ ការ​លើក​ទឹកចិត្ត​ការ​ផ្លាស់​ប្តូរ​ទស្សនៈកិច្ច​រវាង​មន្ត្រី​ទទួល​បន្ទុក និង​មន្ត្រី​ជំនាញ ការ​គ្រប់គ្រង​ទេ សន្តរ​ប្រវេសន៍​ការ​ងារ​រវាង​ប្រទេស​ទាំង​ពីរ ការ​ផ្លាស់​ប្តូរ​ព័ត៌មាន ដើម្បី​ទប់ស្កាត់​ការ ជ្រើសរើស និង​ប្រើប្រាស់​ពលករ​ខុសច្បាប់ ក៏​ដូច​ជា​ការ​បង្ការ និង​ប្រយុទ្ធ​ប្រឆាំង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពល​កម្ម និង​ការ​ជួញដូរ​មនុស្ស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ