ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រាជ​ដ្ឋា​ភិ​បាល ៖ ​វៀត​ណាម​ទទួលស្គាល់​កន្លែង​ដែល​កងទ័ព​បោះ​តង់​ជា​កន្លែង​មិន​ទាន់​ដោះស្រាយ​​រួច​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ភាគី​វៀតណាម​បាន​ប្រ​កាស​ទទួលស្គាល់​កន្លែង​កងទ័ព​វៀតណាម​បោះ​តង់​នៅ​ខេត្តកណ្តាល​ជា​កន្លែង​មិន​ទាន់​ដោះស្រាយ​រួច ហើយ​កំពុង​បង្កើត​គណៈ​កម្មការ​ដោះស្រាយ​ជាមួយ​ភាគី​កម្ពុជា​។ លោក ផៃ​ស៊ី​ផា​ន​ អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​បញ្ជាក់​ក្នុង​ស​ន្និសីទ​សារព័ត៌មាន​នា​ព្រឹក ថ្ងៃ​ទី​៨​ ខែមិថុនា…

​រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ភាគី​វៀតណាម​បាន​ប្រ​កាស​ទទួលស្គាល់​កន្លែង​កងទ័ព​វៀតណាម​បោះ​តង់​នៅ​ខេត្តកណ្តាល​ជា​កន្លែង​មិន​ទាន់​ដោះស្រាយ​រួច ហើយ​កំពុង​បង្កើត​គណៈ​កម្មការ​ដោះស្រាយ​ជាមួយ​ភាគី​កម្ពុជា​។

លោក ផៃ​ស៊ី​ផា​ន​ អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​បញ្ជាក់​ក្នុង​ស​ន្និសីទ​សារព័ត៌មាន​នា​ព្រឹក ថ្ងៃ​ទី​៨​ ខែមិថុនា ឆ្នាំ​២០២០​ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ថា​ ទោះ​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏​ដោយ ស​ម្តេ​ច​តេ​ជោ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ដែល​អគ្គ​ស្ថាបនិក​នៃ​ការ​នាំ​សន្តិភាព​បាន​ប្តេជ្ញា​ជា​ដាច់ខាត​ក្នុង​ការ​រក្សា​ការពារ​នូវ​សន្តិភាព​ដែល​ជា​អាយុជីវិត​របស់​កម្ពុជា ។

អ្នកនាំពាក្យ​បាន​បន្ត​ថា​៖«​ខ្ញុំ​សូម​ជម្រាប​ពី​បញ្ហា​មួយ​អំពី​ការ​បោះ​តង់ នៅ​ក្នុង​ខេត្ត​កណ្តា ល​ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​ខេត្ត​អាងយ៉ាង​របស់​វៀតណាម ខ្ញុំ​ឃើញ​អ្នក​សារព័ត៌មាន​មួយ ចំនួន​បាន​ចុះ​ផ្សាយ​ថា​មានការ​បោះបង់​ពី​ភាគី​វៀតណាម ខ្ញុំ​ជម្រាប​ថា​ក្រសួងការបរទេស​កម្ពុ ជា កំពុង​តតាំង​ផ្នែក​ការទូត ហើយ​ទទួល​បាន​ផល​វិជ្ជមាន ។ ក៏​ប៉ុន្តែ​ក្នុង​ន័យ​កិច្ច​សហ​ប្រ​តិ ប​តិ្ត​ការ គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ដោះស្រាយ​ព្រំដែន​កម្ពុជា​បាន​ធ្វើ​ជា​បន្តបន្ទាប់​ជា​វិជ្ជមាន​ធំ ដោយ ភាគី​វៀតណាម​បាន​ទទួលស្គាល់​កន្លែង​ដែល​បោះ​តង់​នោះ ជា​កន្លែង​ឯកភាព​គ្នា​មិន ទាន់​ដោះ ស្រាយ​បញ្ចប់​នោះ​ទេ​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ដដែល​ក៏​បាន​ស្នើ​សុំ​អ្នក​សារព័ត៌មាន​កុំ​និយាយ​ថា​តំបន់​ដែល​មិន​ទាន់​ដោះស្រាយ​នោះ​ជា​តំបន់​«​ស​»​ ព្រោះថា​ កម្ពុជា​គ្មាន​តំបន់​«​ស​»​អ្វី​នោះ​ទេ​ជាមួយ​ប្រទេស​មាន​ព្រំដែន​ជាប់​គ្នា​ ។ ​យើង​កំពុងធ្វើការ​ស្របច្បាប់​តាម​រយៈ​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​កម្ពុ​ជាមួយ​វៀតណាម​ក្នុង​ការ​រៀបចំ​បោះបង្គោល​ព្រំដែន​សីមា​។

អ្នកនាំពាក្យ​បញ្ជាក់​ថា​៖«​យើង​កំពុងធ្វើការ​យ៉ាង​សស្រាក់សស្រាំ​ង​ក្នុង​ន័យ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​កម្រិត​ខ្ពស់​រវាង​លោក​ឧ​បក​នាយក​រដ្ឋមន្ត្រី​ប្រាក់ សុ​ខុន ជាមួយ​សម​ភាគី​វៀតណាម ។ យើង​កំពុង​ជជែក​គ្នា​ផ្នែក​ការទូត ដូច្នេះ​អ្វី​ៗ​នោះ​យើងខ្ញុំ​សូម​ជម្រាប​ថា​ការ​ដោះស្រាយ​បញ្ហា ព្រំដែន មាន​តែ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា វៀតណាម ដែល​ជា​អ្នក​ទទួល​បាន​ដែន សមត្ថ កិច្ច​ក្នុង​ការ​ទទួលខុសត្រូវ​ចំពោះ​រឿង​ព្រំដែន​»​។

លោក ផៃ ស៊ី​ផា​ន​ក៏​បាន​លើក​ឡើង​ថា​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា វៀតណាម​ភាគី កម្ពុជា​ដឹកនាំ​ដោយ​លោក​ទេស រដ្ឋមន្ត្រី វ៉ា គឹ​ម​ហុង ហើយ​ការ​ដោះស្រាយ​ផ្នែក ការទូត​គឺ​លោក​ឧ​បក​នាយក​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន ជា​អ្នក​ដោះស្រាយ រឿង​បញ្ហា​នេះ​។

បើ​តាម​លោក​ផៃ ស៊ី​ផា​ន ​បាន​អះអាង​ថាបើ​តាម​គោលការណ៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន មិន​យក​ព្រឹត្តិការណ៍​បង្ករ​ឲ្យ​មាន​ជម្លោះ​រវាង​ប្រជាជាតិ និង​ប្រជាជាតិ​នោះ​ទេ ។ គឺ​រក្សា​គោលការណ៍​ដោះស្រាយ​បញ្ហា​ដែល​ទទួលស្គាល់​ដូច​គ្នា ។ ភាគី​វៀតណាម​បាន​ទទួល​តំបន់ ដែ​ល​កងទ័ព​វៀតណាម​បោះបង់​នោះ​គឺជា​តំបន់​មិន​ទាន់​ដោះស្រាយ​គ្នា​រួច​សម្រេច​នោះ​ទេ​។ ហើយ​ភាគី​កម្ពុជា និង​វៀតណាម​កំពុង​បង្កើត​គណៈ​កម្ម ការ​ដោះស្រាយ​បញ្ហា​នេះ​ផង​ដែរ​។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ដែល​បាន​អះអាង​តាម​រយៈ​ដោះស្រាយ​ក្នុង​កិច្ច​សហប្រតិបត្តិការ​វិជ្ជមាន ភាគី​កម្ពុជា និង​វៀតណាម​បាន​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​គ្នា​ទទួល​បាន​កិច្ច​សហ​វិជ្ជមាន​មិន​ដែល​មាន​របស់​កម្ពុជា​កន្លង​មក​ទេ ប៉ុន្តែ​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​កិច្ច​បោះបង្គោល​ព្រំដែន​បាន​ជាង​៨០​ភាគរយ​លើក​ព្រំដែន​គោក រវាង​កម្ពុជា និង​វៀត​ណា​ម​ផង​ដែរ​។

សូម​ជម្រាប​ថា​កាលពី​ពេល​កន្លង​មកនេះ ភាគី​វៀតណាម​បាន​បោះ​តង់​ចំនួន ៣១​កន្លែង នៅ​ជា​ព្រំដែន​ស្រុក​លើក​ដែក និង​ស្រុក​កោះធំ ខេត្តកណ្ដាល ដែល​នេះ​ជា​តំបន់​មិន​ទា​ន់​ឯក​ភាព​គ្នា លើ​ខ្សែបន្ទាត់​ព្រំដែន​នៅ​ឡើយ​ទេ ។ ហើយ​ការ​បោះ​តង់​របស់​ភាគី​វៀតណាម​នេះ គឺ​ធ្វើ​​ឡើង​ក្រោម​ហេតុផល ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ