ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លាត់ស្នៀត​! បុរស​ម្នាក់​ស្ទុះ​ទៅ​ចាប់​ពស់ បែរជា​ត្រូវ​ពស់​បក​មក​ចឹក​វិញ

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​ពស់វែក​ទ្រង់​រនាម​ប្រវែង​ជាង​៣​ម៉ែត្រ ចឹក បណ្តាល​ឱ្យ​បាត់បង់​ជីវិត ខណៈ​ពេល​ជន​រង​គ្រោះ​កំពុង​ដើរ​ព្រៃ​តែ​ម្នាក់ឯង​ឃើញ​​ពស់​ក៏ស្ទុះទៅចាប់ បែរជាត្រូវ​ពស់​នោះ​បក​មកចឹក​វិញ ហេតុការណនេះ​កើតហេតុ​កាលពី​រសៀល​ម៉ោង​៥ នៅ​ថ្ងៃ​ទី​០៨…

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​ពស់វែក​ទ្រង់​រនាម​ប្រវែង​ជាង​៣​ម៉ែត្រ ចឹក បណ្តាល​ឱ្យ​បាត់បង់​ជីវិត ខណៈ​ពេល​ជន​រង​គ្រោះ​កំពុង​ដើរ​ព្រៃ​តែ​ម្នាក់ឯង​ឃើញ​​ពស់​ក៏ស្ទុះទៅចាប់ បែរជាត្រូវ​ពស់​នោះ​បក​មកចឹក​វិញ ហេតុការណនេះ​កើតហេតុ​កាលពី​រសៀល​ម៉ោង​៥ នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២០​នេះ ស្ថិត​ក្នុងភូមិ​សំឡាញ ឃុំ​ត្បែង​មួយ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ។

នេះ​បើ​តាម​ការ​លើក​ឡើង​ពី​លោក​វរសេនីយ៍ទោ ជួន មឿ​ន អធិការដ្ឋាន​នគរបាល​ស្រុក​សង្គម​ថ្មី បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ យាម តាក់ អាយុ​៣៧​ឆ្នាំ មុខរបរ​ជា​កសិករ រស់នៅ​ភូមិ​សំឡាញ ឃុំ​ត្បែង​មួយ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​។

លោក​អធិការដ្ឋាន​បន្ត​ថា ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​បុរស​រង​គ្រោះ​ខាងលើ​ត្រូវ​បាត់បង់​ជីវិត​នោះ គឺ​ដោយសារ​តែ​បុរស​រូប​នេះ​បាន​ប្រទះ​ឃើញ​ពស់​វែង​ទ្រង់​រនាម​១​ក្បាល ប្រវែង​ជាង​៣​ម៉ែត្រ ហើយ​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​តែ​ដើរ​ក្នុង​ព្រៃ​តែ​ម្នាក់​ផង​នោះ ក៏​ស្ទុះ​ទៅ​ចាប់​ពស់ ប៉ុន្តែ​ជា​អកុសល​ក៏​ត្រូវ​ពស់​នោះ​បក​មក​ចឹក​វិញ ។

លោក​អធិការ​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​បុរស​រង​គ្រោះ​ខាងលើ មិន​ទាន់​​បាត់បង់​ជីវិត​ភ្លាម​នោះ​ទេ គឺ​ក្រោយ​ពេល​ពស់​នោះ​ចឹ​ង​ហើយ បុរស​រង​គ្រោះ​ខាងលើ​ក៏​បាន​វាយ​ពស់​នោះ​ងាប់ ហើយ​ក៏​យក​ពស់​​ចេញពី​ព្រៃ រួច​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​ឱ្យ​គេ​ជួយ​សង្គ្រោះ តែ​ដោយសារ​តែ​ពិស​ជ្រៀប​ពេញ​ខ្លួន​​ទៅ​ហើយ ក៏​បាន​ធ្វើ​ឱ្យ​បុរស​រង​គ្រោះ​​រូប​នោះ​​​ដាច់ខ្យល់​នៅ​ពាក់​កណ្តាលផ្លូវ​តែ​ម្តង បន្សល់​ទុក​ពស់​ដែល​ងាប់​​​​កាន់​ជាប់​​ក្នុង​​ដៃ​ជនរងគ្រោះ ។

ក្រោយ​ពេល​កើតហេតុ មក​ដល់​ពេល​នេះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​យក​សាកសព​បុរស​រង​គ្រោះ​ខាងលើ មក​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ