ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​សង្សារ​ទៅ​លេង​តាម​ខេត្ត​បែរ​លួច​បង្កាត់ភ្លើង​ស្នេហ៍ ធ្វើ​ឱ្យ​នាង​ទ្រាំ​លែង​បាន

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ជា​ជនជាតិ​ខ្មែរ​មាន​សង្សារ​ជា​ជនជាតិ​បរទេស ដោយ​ខឹង​បុរស​ជា​សង្សារ​បាន​ក្បត់ចិត្ត​លួច​ទៅ​មាន​ស្រី​ថ្មី ក៏​បាន​វាយតប់​បុរស​ជា​សង្សារ រួច​នាំ​យក​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​3​និង​30​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​9 ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ជា​ជនជាតិ​ខ្មែរ​មាន​សង្សារ​ជា​ជនជាតិ​បរទេស ដោយ​ខឹង​បុរស​ជា​សង្សារ​បាន​ក្បត់ចិត្ត​លួច​ទៅ​មាន​ស្រី​ថ្មី ក៏​បាន​វាយតប់​បុរស​ជា​សង្សារ រួច​នាំ​យក​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​3​និង​30​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​9 ខែមិថុនា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​118 នៅ​ចំណុច​អតីត​សាលា​ន័​រ​តុង ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។

បើ​តាម​សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ គេ​បានឃើញ​បុរស​​ម្នាក់​ជា​ជនជាតិ​បរទេស ត្រូវ​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​អះអាង​ថា​ជា​សង្សារ​នឹង​គ្នា មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង ដោយ​ស្ត្រី​រូប​នេះ​ព្យាយាម​ចាប់​ប្រវាយប្រតប់​បុរស​ជា​ជនបរទេស ដោយ​វាយតប់​ផង និង​ទះកំផ្លៀង​ផង តាម​ផ្លូវ​តាំងពី​ចំណុច​ផ្លូវ​19 រហូត​មក​ដល់​ផ្លូវ​118 និង​ស្រែក​ឡូឡា បង្ក​ឱ្យ​ផ្អើល​ទាំង​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ ហើយ​ចុង​ក្រោយ​ក៏​បាន​នាំ​បុរស​ជា​សង្សារ​យក​ទៅ​ដល់​ទីស្នាក់ការ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ចាស់ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ។

តាម​ការ​អះអាង​របស់​ស្ត្រី​ខ្មែរ និយាយ​ថា គាត់​បាន​ស្គាល់​នឹង​ស្រលាញ់​គ្នា​ជាមួយ​បុរស​ជា​ជនជាតិ​បរទេស​រូប​នេះ​រយៈពេល​ជិត​មួយ​ខែ​មក​ហើយ ហើយ​មុន​ថ្ងៃ​កើតហេតុ​2​ថ្ងៃ បុរស​ជនជាតិ​បរទេស​រូប​នេះ គាត់​ទៅ​លេង​ខេត្ត​មណ្ឌល​គី​រី រួច​ក៏​ទៅ​រួមមេត្រី​ជាមួយ​ស្រី​ថ្មី លុះ​ពេល​ត្រឡប់​មក​វិញ​ធ្វើ​ឲ្យ​គាត់​ខឹង និង​មិន​ឱ្យ​លុយ​រូប​គាត់​ទាល់តែ​សោះ ទើប​កើត​ចេញ​ជា​ហិង្សា​បែប​នេះ​តែ​ម្តង ។ ទោះ​បីជា​ជនជាតិ​បរទេស​រូប​នោះ​ខំ​ដើរទៅ​យក​ខោអាវ​ឱ្យ​ហើយ នៅ​តែ​មិន​ព្រមទៅ​ទៀត នឹង​បន្ត​ប្រវាយ​ប្រតប់​គ្នា​ឡើង​ផ្អើល​ពេញ​ផ្លូវ រួច​រក​ចូល​ឡាន និង​ម៉ូតូ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ថែម​ទៀត​ផង។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ សមត្ថកិច្ច​ជួយ​សម្របសម្រួល​ឱ្យ​ភាគី​ទាំង​សងខាង រួច​ក៏​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​បញ្ចប់រឿង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ