ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្លា.ប់​បុរស​ស្បែក​ខ្មៅ​ពួក​អ្នក​ប្រជា ធិប តេយ្យ​លុតជង្គង់​

3 ឆ្នាំ មុន

​​ការ​ស្លាប់​របស់​លោក​GEORGE FLOYD​បុរស​ស្បែក​ខ្មៅ​អា​មេ​រិ​ក​ដែល​ត្រូវ​ប៉ូលិស​ស្បែក​សម្នាក់​យក​ជ​ង្ក​ង់​សង្កត់ករ​រហូត​ដល់​ស្លាប់ ពេល​ចាប់ខ្លួន​គេ បណ្ដាល​ឲ្យ​មានការ​មើល​មុខ​គ្នា​កាន់តែ​មិន​ចំ រវាង​ពួក​អ្នក​ប្រជាធិបតេយ្យ​និង​ពួក​អ្នក​សាធារណរដ្ឋ​។ ពួក​អ្នក​ប្រជាធិបតេយ្យ​ក្នុង​សភា​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​៨​មិថុនា បាន​នាំ​គ្នា​លុត​ជ​ង្ក​ង់​ស្មឹង​ស្មាធិ​៨​នាទី​និង​៤៦​វិនាទី ដើម្បី​ជា​ការ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​របស់​GEORGE FLOYD​និង​ជន​ស្បែក​ខ្មៅ​ដទៃ​ៗ​ទៀត​ដែល​បាន​បាត់បង់​ជីវិត​ដោយ​អយុត្តិធម៌…

​​ការ​ស្លាប់​របស់​លោក​GEORGE FLOYD​បុរស​ស្បែក​ខ្មៅ​អា​មេ​រិ​ក​ដែល​ត្រូវ​ប៉ូលិស​ស្បែក​សម្នាក់​យក​ជ​ង្ក​ង់​សង្កត់ករ​រហូត​ដល់​ស្លាប់ ពេល​ចាប់ខ្លួន​គេ បណ្ដាល​ឲ្យ​មានការ​មើល​មុខ​គ្នា​កាន់តែ​មិន​ចំ រវាង​ពួក​អ្នក​ប្រជាធិបតេយ្យ​និង​ពួក​អ្នក​សាធារណរដ្ឋ​។

ពួក​អ្នក​ប្រជាធិបតេយ្យ​ក្នុង​សភា​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​៨​មិថុនា បាន​នាំ​គ្នា​លុត​ជ​ង្ក​ង់​ស្មឹង​ស្មាធិ​៨​នាទី​និង​៤៦​វិនាទី ដើម្បី​ជា​ការ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​របស់​GEORGE FLOYD​និង​ជន​ស្បែក​ខ្មៅ​ដទៃ​ៗ​ទៀត​ដែល​បាន​បាត់បង់​ជីវិត​ដោយ​អយុត្តិធម៌ មុន​ពេល​លាតត្រដាង​សំណើ​កែទម្រង់​កងកម្លាំង​ប៉ូលិស​មួយ​។ ប្រធាន​សភា​ជា​អ្នក​ប្រជាធិបតេយ្យ លោកស្រី​ណា​ន​សី​ុ​ពី​ឡូ​សី​ុ​ប្រធាន​ក្រុម​សមាជិក​ព្រឺ​ទ្ធ​សភា​នៃ​គណបក្ស​នោះ​លោក CHUCK SCHUMER ព្រមទាំង​សមាជិក​សភា​២០​រូប​ទៀត ក្នុង​នោះ​មាន​សមាជិក​សភា​ជា​ជន​ស្បែក​ខ្មៅ​ច្រើន​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​លុតជង្គង់​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​។

៨​នាទី​និង​៤៦​វិនាទី​ជា​រយៈពេល​ដែល​ប៉ូលិស​ស្បែក​ស យក​ជង្គង់​សង្កត់ករ​GEORGE FLOYD​ដល់​ស្ទះដង្ហើម​ស្លាប់ កាលពី​ថ្ងៃ​ទី​២៥​ឧសភា​ក្នុង​ពេល​ចាប់ខ្លួន​គេ​។ នោះ​ជា​ទ​ង្វើ​ដែល​បណ្ដាល​ឲ្យ​មាន​រលក​នៃ​បាតុកម្ម​និង​ការ​បះបោរ​ពោរពេញ​ដោយ​កំហឹង នៅ​សហរដ្ឋអាមេរិក​៕

អត្ថបទសរសេរ ដោយ