ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកា​រៈទាំង​៥​ជា​ហេតុ​នាំ​ឱ្យ​ចិត្ត​ឆួល​ឆេះ

3 ឆ្នាំ មុន

តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​បង្ហាញ​អំពី​ហេតុ​ដែល​នាំ​ឱ្យ​ចិត្ត​ក្តៅ​ផ្សា​យ៉ាងនេះ​ថា អាកា​រៈ​របស់​ចិត្ត​ដែល​ក្តៅ​ឆួល​ឆេះ ក្រវល់ក្រវាយ ពុះកញ្ជ្រោល​ធ្វើ​ឱ្យ​ចិត្ត​លោត​ហក់​ទៅ​តាម​អារម្មណ៍​លែង​គិត​ពី​អ្វី​ដែល​ត្រូវ អ្វី​ដែល​ខុស​អស់នោះ មក​ពី​ហេតុ​៥​យ៉ាងនេះ​គឺៈ ១-​ព្យាបាទៈ ការ​ចងគំនុំ​សងសឹក​នឹង​អ្វីមួយ ២-​ទោសៈ ការ​គិត​ប្រទូស្ត​រ៉ា​យ​នឹង​អ្នក​ណា​ម្នាក់…

តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​បង្ហាញ​អំពី​ហេតុ​ដែល​នាំ​ឱ្យ​ចិត្ត​ក្តៅ​ផ្សា​យ៉ាងនេះ​ថា អាកា​រៈ​របស់​ចិត្ត​ដែល​ក្តៅ​ឆួល​ឆេះ ក្រវល់ក្រវាយ ពុះកញ្ជ្រោល​ធ្វើ​ឱ្យ​ចិត្ត​លោត​ហក់​ទៅ​តាម​អារម្មណ៍​លែង​គិត​ពី​អ្វី​ដែល​ត្រូវ អ្វី​ដែល​ខុស​អស់នោះ មក​ពី​ហេតុ​៥​យ៉ាងនេះ​គឺៈ

១-​ព្យាបាទៈ ការ​ចងគំនុំ​សងសឹក​នឹង​អ្វីមួយ

២-​ទោសៈ ការ​គិត​ប្រទូស្ត​រ៉ា​យ​នឹង​អ្នក​ណា​ម្នាក់

៣-​កោ​ធៈ ការ​ក្តៅ​ពុះកញ្ជ្រោល ជាប់​ក្នុង​ចិត្ត

៤-​បដិឃៈ ការ​ទាស់​ចិត្តនឹង​ទ​ង្វើ​អ្នក​ណា​ម្នាក់

៥-​អ​រតិ ការ​មិន​ពេញចិត្ត​នឹង​ឥរិយាបថ​អ្នក​ណាមួយ ។

ការ​ឆួល​ឆេះឆាប់​ខឹង​ក្រោធ​នេះ ប្រសិនបើ​កើតឡើង​ចំពោះ​មនុស្ស​ធម្មតា មិនសូវ​ជា​បង្ករឿង​ប៉ុន្មាន​ទេ តែបើ​កើតឡើង​ចំពោះ​អ្នកដឹកនាំ​វិញ ប្រាកដជា​មាន​គ្រោះ​អន្តា​រាយ​ខ្លាំង​ណាស់​។ ហេតុនេះ​ការ​រំលត់​សេចក្តី​ក្រោធ​ចាប់តាំងពី​ព្យាបាទៈ គឺ​ការ​ចងគំនុំ​សងសឹក​ទៅ ទើប​ជា​ការ​សំខាន់​សម្រាប់​អ្នកដឹកនាំ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ