ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​សិល្បៈស្ងាត់​ព្រោះ​កូ​វី​ដ​១៩ បែរជា​ឌី សូ​នី​តា កំពុង​សប្បាយចិត្ត​ទៅ​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​សម្បុរ​ស្រអែម​ដែល​មួយ​រយៈពេល​ចុង​ក្រោយ​និយម​ច្រៀង COVER បទ​ជំនាន់​ដើម​និង​តែងតែ​ធ្វើ​អោយ​អ្នកគាំទ្រ​ស្រលាញ់​ផ្ទុះសំណើច​ដោយសារ​ពូកែ​វោហារ​ស័ព្ទ កញ្ញា ឌី សូ​នី​តា ហាក់ដូចជា​កំពុង​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​ជា​ខ្លាំង​ខណៈ​កូ​វី​ដ​១៩​បាន​ធ្វើ​ឲ្យ​រោងកុន​មួយ​ចំនូ​ន​ផ្អាក​ការ​ចាក់​បញ្ចាំង​រឿង ហើយ​អ្នកសិល្បៈ​ខ្លះ​ងាក​មក​លក់ដូរ​តាម​អន​ឡាញ ។…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​សម្បុរ​ស្រអែម​ដែល​មួយ​រយៈពេល​ចុង​ក្រោយ​និយម​ច្រៀង COVER បទ​ជំនាន់​ដើម​និង​តែងតែ​ធ្វើ​អោយ​អ្នកគាំទ្រ​ស្រលាញ់​ផ្ទុះសំណើច​ដោយសារ​ពូកែ​វោហារ​ស័ព្ទ កញ្ញា ឌី សូ​នី​តា ហាក់ដូចជា​កំពុង​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​ជា​ខ្លាំង​ខណៈ​កូ​វី​ដ​១៩​បាន​ធ្វើ​ឲ្យ​រោងកុន​មួយ​ចំនូ​ន​ផ្អាក​ការ​ចាក់​បញ្ចាំង​រឿង ហើយ​អ្នកសិល្បៈ​ខ្លះ​ងាក​មក​លក់ដូរ​តាម​អន​ឡាញ ។ ខណៈ​អ្នកសិល្បៈ​ខ្លះ​ត្អូញត្អែរ​រឿង​បាត់​ចំណូល​ពី​សិល្បៈ​ដោយសារ​តែ​កូ​វី​ដ​១៩ តែ​ឌី សូ​នី​តា បែរ​សប្បាយ​ចិត្តនឹង​រឿង​ផ្សេង​ទៅ​វិញ ។

ប្រាកដ​ណាស់​ជំងឺ​កូ​វី​ដ​១៩ កំពុង​តែ​ធ្វើ​អោយ​អ្នកសិល្បៈ​មានការ​ខកខាន​ការ​ថត​ភាពយន្ត និង​ការ​សម្តែង​ផ្សេង​ៗ ហើយ​ទីផ្សារ​ផ្សាយពាណិជ្ជកម្ម​ក៏​ដាំ​ក្បាល​ចុះ​នោះ ឌី សូ​នី​តា ហាក់ដូចជា​មិនសូវ​ព្រួយបារម្ភ​នោះ​ទេ ដោយសារ​តែ​ពេល​នេះ​អាជីវកម្ម​រកស៊ី​ថ្មី​កំពុង​តែ​មានការ​រវល់​ខ្លាំង ទោះ​មិន​ទាន់​បើក​ជា​ផ្លូវការ​ក៏​ដោយ​។

អាជីវកម្ម​ថ្មី ដែល​ជា​ក្តី​ស្រលាញ់​របស់​តារា​សម្បុរ​ស្រអែម​រាង​ច្រឡឹង​រូប​នេះ ជា​ប្រភេទ​សំអាង​ដ៏​ធំ​មួយ ដែល​កំពុង​តែ​ត្រៀម​បើក​ជា​ផ្លូវការ​នា​ពេល​ឆាប់​ៗ​ខាង​មុន បន្ទាប់​ពី​ជំងឺ​កូ​វី​ដ​បាន​ធូរស្បើយ​។ ដោយ​សង្កេត​ឃើញ​ថា ឌី សូ​នី​តា ហាក់ដូចជា​សប្ប​យ​ចិត្ត​នូវ​ការ​រកស៊ី​មួយ​នេះ​ជា​ខ្លាំង ដោយ​នាង​មិនសូវ​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ការងារ​សិល្បៈ​នោះ​ឡើយ​។

យ៉ាងណាមិញ ការងារ​សិល្បៈ​របស់ ឌី សូ​នី​តា​មិនសូវ​មាន​ទីផ្សារ​ខ្លាំង ក៏​នាង​នៅ​តែ​រក្សា​បាន​ចំណាប់អារម្មណ៍ និង​ប្រជាប្រិយ​ពី​មហាជន​ដ៏​ដែរ​នៅ​ពេល​នេះ ដោយសារ​តែ​ការ​ផលិត​ជា​វិ​ដេ​អូរ​ជាមួយ​លោក ច​ន អេ​ឡិច ហ្សូ​រ៉ា បែប​សំណើច​បែប​ស្នេហា ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​តាម​រយៈ​បណ្តាញ​សង្គមFacebook​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ឌី សូ​នី​តា ជា​តារា​សម្តែង និង​ជា​តារាចម្រៀង​មួយ​រូប ដែល​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​តាម​រយៈ​ការ​ថត​ខ្សែ​ភាគ​យន្ត​រឿង​ភាគ​ខ្នាត​តូច និង​ធំ ដែល​ទទួល​បានការ​កោតសរសើរ​មហាជន​ពី​សមត្ថភាព​របស់​នាង ជា​ពិសេស​ទៅ​លើ​ការ​ច្រៀង cover បទ​ពី​ដើម​ដោយ​បាន​បង្ហោះ​ទៅ​លើ Channel ផ្ទាល់ខ្លួន​៕

កែសម្រួលដោយ