ស្មៀនប៉ែន ប៉ាវ ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ អំពាវនាវ​ស្វែង​រកជំនួយ​​​​ជួយ​​​ជីវិត​​


ស្មៀន ប៉ែន ប៉ាវ ដែល​ជា​អ្នកចេះ​សិល្បៈ​ច្រើន​ទម្រង់ មាន​ដូច​ជា​អា​យ៉ៃ , ស្មូត​, ធ្វើ​ត្រាប់​តាម​សត្វ​ជាដើម​នោះ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ និង​កំពុង​ស្វែងរក​ការ​ជួយ​ឧបត្ថម្ភ​ពី​សម្បុរ​សជន​នានា ត្បិត​លោក​កំពុង​ជួប​ការ​ខ្វះខាត និង​ញាំញី​ដោយសារ​ជំងឺ​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​។

លោក​ត្រូវ​បាន​គេ​ដឹង​ថា បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ជំងឺឈាមសស៊ីឈាមក្រហម និង​រលាក​ខួរឆ្អឹងខ្នង និង​បាន​សម្រាក​នៅ​ឯ​ផ្ទះ​នា​ខេត្តព្រៃវែង​នៅ​ក្នុង​ររយៈ​​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​មក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​លោកសង្ឃ​ ។

បើ​យោង​តាម​ការ​ប្រកាស​ពី​ផេ​ក​សំណើច​ចុង​ស​ប្តា​ហ៍​បាន​ឲ្យ​ដឹង​ថា លោក ប៉ែន ប៉ាវ (​ស្មៀន​ប៉ាវ​) គឺជា​
សិ​ល្ប​ករ​មួយ​រូប​ផ្នែក​អា​យ៉ៃ កំប្លែង និង​លេងភ្លេង​បុរាណ​ប្រពៃណី​ខ្មែរ ដែល​មាន​វោហារ​សព្ទ ពូកែ​ធ្វើ​ត្រាប់​សម្លេង​សត្វ ឧបករណ៍​ផ្សេង​ៗ​បាន​យ៉ាង​ល្អ​។ មួយ​រយៈ​កន្លង​ទៅ​នេះ ​ដោយ​ឃើញ​ការ​លំបាក​និង​បាត់បង់​ឱកាស​ជា​ច្រើន​របស់​នាយ​ក្នុង​ការ​សម្តែង លោក​អ៊ូ ប៊ុ​ណ្ណា​រ៉ាត់ (​នាយ​ក្រឹម​) បាន​យក​នា​យមក​បង្ហាញមុខ​ក្នុង​កម្មវិធី​សំណើច​ចុង​ស​ប្តា​ហ៍​របស់​ស្ថានីយទូរទស្សន៍​បាយ័ន​ ដែល​បាន​សម្តែង​រួម​គ្នា​ជាមួយ​ដៃគូរ​ចាស់​ៗ​របស់​គាត់ និង​តារា​ជា​ច្រើន​រូប​ទៀត​។

មក​ដល់​ម៉ោង​នេះ ធនធានមនុស្ស​ម្នាក់​នេះ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ដោយជំងឺ​ប្រចាំ​កាយ​ដែល​មាន​ជាប់​នៅ​នឹង​ខ្លួន​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ​។ ការ​ជួយ​គ្នា​ក្នុង​នាម​ជា​គ្រួសារ​សិ​ល្បះ នាយ​ក្រឹម លោក​បាន​ខ្នះខ្នែង​ទំនាក់​ទំនង​ជាប់​ជាមួយ​គាត់ និង​បាន​សុំ​ប្រឹក្សា​យោបល់​ពី​គ្រូពេទ្យ​ជំនាញ​របស់​សមាគម​គ្រូពេទ្យ​ស្ម​គ្រ​ចិត្ត​សម្តេច​តេ​ជោ​(TYDA) ពិសេស​បានការ​ជ្រោមជ្រែង​យ៉ាង​យកចិត្ត​ទុក្ខ​ដាក់​ពី​សំណាក់​លោក​វេជ្ជបណ្ឌិត ចាន់
សុ​ភ័​ស្ត រួម​នឹង​គ្រូ​ពេ​ទ្រ​ជំនាញ​ជា​ច្រើន​រូប​ទៀត គឺ​ត្រូវ​បាន​បញ្ជូន​គាត់​មក​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ព្រះ​កុសុមៈ​(​ពេទ្យ​លោកសង្ឃ​)​នៅ​ព្រឹក​ថ្ងៃ​ទី​ចន្ទ​ទី០៨ ខែមិថុនា ឆ្នាំ​២០២០ ។

ក្នុង​នាម អ្នកដឹកនាំ​សម្តែង និង​ក្រុមការងារ​សំណើច​ចុង​ស​ប្តា​ហ៍ សូម​ជូនពរ​ដល់ (​ស្មៀន ប៉ាវ​) ឆាប់​ជា​សះស្បើយ​ពី​ជម្ងឺ​ប្រចាំ​កាយ​មួយ​នេះ និង​សូម​ផ្តល់​ជា​ព័ត៌មាន​ដល់​គ្រួសារ​សិ​ល្បះ ក៏​ដូច​ជា​សាច់ញាត្តិ​បងប្អូន​ដែល​ធ្លាប់​ស្គាល់​គាត់ អាច​ទាក់ទង​លេខ​ទូរ​សព្ទ​ដើម្បី​សួរសុខទុក្ខ និង​ផ្តល់​កម្លាំងចិត្ត​ដល់​គាត់​តាម​រយៈ​​លេខ​ទូរ​សព្ទ​012452507 ។

ទោះជា​យ៉ាងណា នៅ​ពេល​ដែល​មានការ​ផ្សព្វផ្សាយ​ថា ស្មៀន​ប៉ាវបាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​នា​ពេល​នេះ មាន
​ប្រិ​យ​មិត្ត​គាំទ្រ​ការ​សម្តែង​របស់​ជា​ច្រើន ​បាន​នាំ​គ្នា​ជូនពរ​ឲ្យ​លោក​ឆាប់​បានជា​សះស្បើយ ដ្បិត​លោក​គឺជា​តារា​កំប្លែង​ស្ងួត​មួយ​រូប និង​មាន​ជំនាញ​សិល្បៈ​មួយ​ដ៏​កម្រ​ផង​ដែរ​៕ ​

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ