មនុស្សជាច្រើនមកកកកុញរស់នៅទីក្រុងភ្នំេពញដើម្បីស្វែងរកឱកាសការងារនិងជំនួញ។ វាជានិន្នការទូទាំងពិភពលោកដែលទីក្រុងធំៗបានក្លាយ កន្លែងប្រមូលផ្តុំមនុស្សមក ពីគ្រប់ទិសទី។
ប៉ុន្តែតើវាពិតជាល្អគ្រប់ករណីទេ?
ការរស់នៅកកកុញដូចបច្ចុប្បន្ននៅក្រុងភ្នំពេញបង្កើនហានិភ័យច្រើនសម្រាប់ការឆ្លងមេរោគកូវីដ១៩និងជំងឺផ្សេងទៀត។ ក្នុងករណីកូវីដ១៩បច្ចុបន្ន វាទាមទារអោយមនុស្សនៅឃ្លាតពីគ្នា។ ប៉ុន្តែវាមិនអញ្ចឹងទេ យើងបានរស់នៅប្រជ្រៀតគ្នាហើយយើងក៏មិន ទាន់អនុវត្តបានត្រឹមត្រូវអំពីគម្លាតសង្គមដូចដែលក្រសួងសុខាភិបាលបានណែនាំដែរ។
យើងគួរតែនាំគ្នាបង្កើនការរក្សាគម្លាតសង្គមនេះអោយបានល្អដើម្បីចៀសវាងការឆ្លងរាលដាលនៃកូវីដ១៩នៅក្នុងប្រទេសកម្ពុជាពិេសសក្នុងក្រុងភ្នំពេញ។
ការកើនឡើងនូវអត្រាប្រជាជនមានន័យថាមនុស្សត្រូវបង្ខំឲ្យរស់នៅក្នុងលក្ខខណ្ឌមិនល្អហើយវាផ្តល់ឱកាសអោយជំងឺធ្វើការរាតត្បាត។
គ្រោះថ្នាក់នៃការរស់នៅទីក្រុងធំៗ ក្នុងការឆ្លងមេរោគនិងការរាតត្បាតមេរោគ្រូវបង្ហាញក្នុងសៀវភៅមួយដែលមានចំណងជើងថា «ការររាតត្បាតជំងឺ»។
សៀវភៅនេះបានលើក ឧទាហរណ៍នៅឆ្នាំ១៨៥០ ទីក្រុងញូវយ៉ក របស់អាមេរិកមានមនុស្សច្រើនរស់នៅ។ លក្ខខណ្ឌបែបនេះហើយដែលនាំទៅកាន់ការផ្ទុះឡើងនៃជំងឺ នៅឆ្នាំ១៨៣២ និងឆ្នាំ១៨៤៩។
នៅឆ្នាំ២០១៤ មានទីក្រុងមួយចំនួននៅអាហ្វ្រិកខាងលិចមានឆ្លងនូវអេបូឡា។ ហើយវាមិនមែនជារឿងចៃដន្យទេដែលការផ្ទុះទាំងនោះប៉ះពាល់ដល់តំបន់ដែលមានមនុស្សច្រើនជាងគេ។
កន្លែងដែលមានមនុស្សច្រើនផ្តល់ប្រយោជន៍បីយ៉ាងដល់មេររោគ។
ទីមួយ មនុស្សកាន់តែច្រើន មេរោគកាន់តែសាយភាយលឿន។
មេរោគជាច្រើនធ្វើដំនើរតាមរយៈទំនាក់ទំនងសង្គមដូចជាការចាប់ដៃ ហើយមនុស្ស កាន់តែច្រើនកាន់តែមានការប្រាស្រ័យទាក់ទងច្រើន។ ដូចនេះ ពេលដែលមេរោគផ្លាស់ ទីពីទីក្រុងដែលមិនសូវមានមនុស្សទៅទីក្រុងដែលមានអត្រាប្រជាជានច្រើនវានឹងបង្កើនកម្រិតឆ្លង។
ទីពីរ មេរោគនឹងរស់នៅបានយូរនៅកន្លែងដែលមានមនុស្សច្រើន។
នៅទីក្រុងដែលមានអត្រាប្រជាជនច្រើន មនុស្សងាយនឹងឆ្លង ដែលមានន័យថា ការចម្លងរាលដាលមានរយៈពេលយូរ។
មុនឆ្នាំ២០១៤ ការផ្ទុះនូវជម្ងឺអេបូឡាកើតមាននៅទីក្រុងតូចៗ ហើយមានត្រឹមតែ២រឺ៣ ខែតែប៉ុណ្ណោះ។ តែនៅឆ្នាំ២០១៤ វាកើតមាននៅទីក្រុងអាព្រិចខាងលិច ដែលកម្រិតនៃ ការឆ្លងបន្តលូតលាស់រយៈពេល១០ខែបន្ទាប់ពីចាប់ផ្តើម។
ទីបី ហ្វូងមនុស្ស មេរោគមានការកាចសាហាវ។
ស្ថិតនៅក្នុងលក្ខខណ្ឌដែលមិនសូវមានមនុស្ស មេរោគមិនអាចកាចសាហាវ និងសំលាប់មនុស្សលឿនទេ។ មិនអញ្ចឹងទេវាមិនអាចចម្លងទៅកាន់អ្នកដទៃទេ។ តែតាំងពីមេរោគអាចចម្លងបានរហ័សនៅក្នុងទីក្រុងដែលមានមនុស្សច្រើនមេរោគក៏អាចកាន់តែសាហាវនិងកាន់តែងាយធ្វើឲ្យមនុស្សឈឺនិងសម្លាប់អ្នកដែលឆ្លង៕
ចែករំលែកព័តមាននេះ