កំពុងជប់លៀង​បាន​​570​​ថ្មីចែស នាងៗ​មក​​​​កាច់​កញ្ចក់ឡាន​គេ?​


រាជធានី​ភ្នំពេញ ៖ សន្តិសុខ​និង​ប្រជាពលរដ្ឋបាន​ចាប់​ឃាត់ខ្លួន​ស្ត្រី​២​នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់​ពី​ពួក​គេ​បាន​លួច​គាស់​កញ្ចក់​រថយន្ត​ឡិច​សុ​ី​ស​៥៧០​មួយ​គ្រឿង​ដែល​ម្ចាស់ទើបនឹង​ទិញ ។ ករណី​នេះ​កើតឡើង​កាលពី​វេលាម៉ោង​ប្រមាណ​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២០ នៅ​មុខ​ហាង​ម៉ា​ស្ទ័​រ​ស៊ុ​គី​ស៊ុប
ចំណុច​កែង​រវាង​មហាវិថី​ម៉ៅ​សេ​ទុង​និង​ផ្លូវ​លេខ​៩៥ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង ។ស្ត្រី​ទាំង​២​នាក់​នេះ ភ្លាម​ៗ​នោះ​មិន​ត្រូវ​បានប្រាប់​ឈ្មោះ​ឲ្យ​ដឹង​ទេ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាកហុងដា​ស្គូ​ពី ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ស ពាក់ផ្លា​ក​លេខ ភ្នំពេញ ១GZ-១៥៦៩ ។

ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​យាម​នៅ​ហាង​ខាងលើ​ដឹង​ថា រថយន្ត​ឡិច​សុ​ី​ស​៥៧០​នេះ ពណ៌​ស នៅ​ថ្មី​សន្លាង​អត់​ទាន់​មាន​ផ្លា​ក​លេខ​ទេ ដែល​ម្ចាស់​ទើបនឹង​ទិញ​ហើយ​ជិះ​មក​ចូល​ហូប​អាហារ​ពេល​ល្ងាច​នៅ​ក្នុង​ហាង​ជា​លក្ខណៈ​គ្រួសារ ដោយ​ចត​រថយន្ត​នៅ​ខាង​មុខ​ហាង ។នៅ​យប់​នោះ ខណៈ​រូប​គាត់​កំពុង​រវល់​រៀប​ឲ្យ​រថយន្ត​ភ្ញៀវ​ចូល​ចត ស្រាប់តែ​ស្ត្រី​ទាំង​២​នាក់ខាងលើ​ជិះ​ម៉ូតូ​មក​ឈប់​អែប​កៀន​ចិញ្ចើម​ផ្លូវ នៅ​ពីក្រោយ​រថយន្ត​ឡិច​សុ​ី​ស​៥៧០​នោះ ។ បន្ទាប់មក ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​ចុះ​ទៅ​ឆ្កឹះ​យក​កញ្ចក់​ឆ្លុះ​មើល​ក្រោយ​ខាងឆ្វេង ដោយ​ប្រើ​ដែក​ចុង​ស្រួច​ឆ្កឹះ​បាន​សម្រេច និង​បម្រុង​ឡើង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ។ ប៉ុន្តែ ភ្លាម​ៗ​ក៏​ត្រូវ​គាត់​ក្រឡេក​ឃើញ​ទាន់ និង​ស្រែក​ឆោឡោ​ឡើង​ផ្អើល​ដ​លើ​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ចោរ​ស្រី​ទាំង​២​នាក់​ភ័យ​ស្លន់ស្លោ​ក៏​ទម្លាក់​កញ្ចក់​រថយន្ត​ចោល​បណ្តាល​អោយ​បែក តែ​ក៏​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ប្រគល់​ឲ្យ​សមត្ថកិច្ច ។

ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​ម្ចាស់​រថយន្ដ​ឲ្យ​ដឹង​ថា រថយន្ដ​ឡិច​សុ​ី​ស​៥៧០​នេះ​គឺ​ទើបនឹង​ទិញ ហើយ​គោល​បំណង​មក​ហាង​ខាងលើ​ដើម្បី​ហូប​អាហារ​ជុំ​គ្រួសារ និង​ជា​ការ​ជប់លៀង​បន្ទាប់​ពី​ទិញ​រថយន្ត​ថ្មី​ផង បែរជា​ត្រូវ​ចោរ​សម្ពោធ​អស់​កញ្ចក់​មើល​ក្រោយ​មួយ​ចំហៀង​ទៅ​វិញ ។ ទោះជា​យ៉ាងណា ម្ចាស់​រថយន្ត​មិន​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ទេ ដោយ​ប្រគល់​ស្ត្រី​ទាំង​២​នាក់​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ចាត់ការ​តាម​ច្បាប់ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ