​ទៅកម​្សាន្តម្តុំវត្ត​ភ្នំស៊យជាន់ស៊យ ខណៈ​ជួប​ស្ត្រីរកស៊ីផ្លូវភេទ​


រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​មក​ពី​កោះ​ពេជ្រ​ជិះ​ម៉ូតូ​ទៅ​លេង​វត្ត​ភ្នំបាន​ចោទប្រកាន់​ស្ត្រីរកស៊ី​ផ្លូវភេទ​ថា​បន្លំ​លួច​កាបូប​លុយ​និង​ទូរស័ព្ទ​យក​ទៅ​បាត់ ហើយ​ក៏​មាន​ជន​មួយ​ក្រុម​ទៀត យក​ច្រវាក់​មក​វាយ​បែក​ក្បាល​ហូរ​ឈាម​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​កែង​រវាងផ្លូវ​លេខ​៩៤​និង​ផ្លូវ​លេខ​១៣ ស្ថិត​ក្នុងភូមិ​១១ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ។

បុរស​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ ឆុ​ន ឆើតអាយុ​២៥​ឆ្នាំ ជា​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ស្រុក​ត្បូង​ឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​ម្នាក់​ទៀត​ដែលបែកក្បាល​ឈ្មោះ ហោ វិសាល អាយុ​២៩​ឆ្នាំស្រុក​កំណើត​នៅ​ឃុំ​ខ្ពប​តា​ងួ​ន ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។ ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខ្លួន​និង​មិត្តភក្តិ​ខណៈ​ចេញពី​ធ្វើការ​សំណង់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ធំ ១H-៧៤៥៨ ឌុ​ប​គ្នា​ពី​មជ្ឈមណ្ឌល​កោះ​ពេជ្រ​មក​វត្ត​ភ្នំ ។

នៅ​ពេល​ជិះ​ដើរ​លេង​បាន​មួយសន្ទុះ ក៏​មាន​មនុស្ស​ស្រី​៣​នាក់​មក​កាក់​ម៉ូតូ​ពីមុខ រួច​ហើយ​ម្នាក់​ឡើង​ជិះ​ពីក្រោយ និង​ម្នាក់​ទៀត​កាក់​ពី​ចំហៀង​ហើយ​និយាយ​ថា ចង់​បបួល​ពួក​គេ​ទាំង​២​នាក់​ទៅ​ដេក​ជាមួយ ក៏​ប៉ុន្តែ​ពួក​គេ​អត់​លុយ​ក៏​ប្រាប់​ថា​អត់​ទៅ​ទេ ។

ពេល​នោះ​ដោយ​ភ្លេចខ្លួន ស្រាប់តែ​បាត់​កាបូបដែល​នៅ​ក្នុង​នោះ​មាន​លុយ​៤០​ដុល្លារ និង​៤​ម៉ឺន​រៀល​អត្ត​សញ្ញាណប័ណ្ណ​មួយ​សន្លឹក និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ហើយ​ក្រុម​ស្ត្រី​បាន​នាំ​គ្នា​រត់គេច​បាត់​អស់ ។ លុះ​មួយ​សន្ទុះ​ក្រោយមក ក៏​មាន​បុរស​ម្នាក់​ឈ្មោះ ហេង អុ​ិ​ន អាយុ​៤១​ឆ្នាំ មុខរបរ​រត់​ម៉ូតូ ឌុ​ប ស្នាក់​នៅ​ម្តុំ​អូ​ដឹ​ម សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេ​៊​រីឆ្នាំ​២០១៤ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ១CO-១៨៤០ មក​ដល់ ហើយ​យក​ច្រវាក់​មក​វាយ​ក្បាល​ខ្លួន ហោ វិសាល បណ្តាល​ឲ្យ​បែក​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ។

ពេល​នោះ ពួក​គេ​ក៏​ស្រែ​កថា​ចោរ​ៗប្លន់​យក​ទូរស័ព្ទ​ដៃ និង​កាបូប​លុយ ឯ​ជន​ឈ្មោះ ហេង អុ​ិ​ន ក៏​ជិះ​ម៉ូតូ​រត់គេច​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ស្រះ​ចក​ដើម្បី​សាកសួរ ។ ក្រោយ​ពេល​កើត​ហេតុ ជន​រង​គ្រោះ​បាន​ទៅដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ស្រះ​ចក ហើយសមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រក​បក្ខពួក​ជនសង្ស័យ​ជា​បន្ត​ទៀត ។ រឿងរ៉ាវ​ខាងលើ​នេះ បើសិនជា​ការ​ដើរ​លេង​របស់​ពួក​គេ​ទាំង​២​នាក់ កុំមក​ចំណុច​សម្បូរ​ស្ត្រី​រកស៊ី​ផ្លូវភេទ និង​សម្បូរ​ពួក​កាង​នេះ ប្រហែលជា​មិន​អី​ទេ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ