ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​មាន​ភ្លៀង​ ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​ចាប់ពី​ថ្ងៃ​ទី​១០​ ដល់​១៦​មិថុនា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ​តំបន់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មាន​ធ្លាក់​ពី​តិច​ទៅ​ច្រើន​ ហើយ​មាន​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ចាប់ពី​ថ្ងៃ​ទី​១០​ដល់​១៦​មិថុនា​ ឆ្នាំ​២០២០​ខាង​មុខ​នេះ​។ យោង​តាម​ការ​ចេញ​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​នៅ​ថ្ងៃ​ទី​៩​ មិថុនា​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​…

រាជធានី​ភ្នំពេញ ​៖ ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ​តំបន់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មាន​ធ្លាក់​ពី​តិច​ទៅ​ច្រើន​ ហើយ​មាន​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ចាប់ពី​ថ្ងៃ​ទី​១០​ដល់​១៦​មិថុនា​ ឆ្នាំ​២០២០​ខាង​មុខ​នេះ​។

យោង​តាម​ការ​ចេញ​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​នៅ​ថ្ងៃ​ទី​៩​ មិថុនា​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​ តាម​រយៈ​នៃ​ការ​ប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព​អាកាសធាតុ​សង្កេត​ឃើញ​ថា​កម្ពុជា​កំពុង​ទទួល​រង​ខ្យល់មូសុង​និរតី​កម្រិត​បង្គួរ ។ តែ​ដល់​ថ្ងៃ​ទី​១២-១៦​ ខែមិថុនា​ នឹង​មាន​ប្រព័ន្ធ​សម្ពាធ​ទាប​អូស​បន្លាយ​កាត់​ពី​ភាគ​ខាងត្បូង​ប្រទេស​ឡាវ​។

ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​បាយ​ពី​តិច​ទៅ​បង្គួរ នឹង​ចាប់ពី​ថ្ងៃ​ទី​១២-១៦​ខែមិថុនា ភ្លៀង​អាច​នឹង​បន្ត​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើ​ម​។ ចំ​ណែកប​ណ្តា​ខេត្ត​នៅ​ជួរ​ភ្នំ​ដងរែក ​និ​ង​​ខ្ពង់រាប​ឦសាន​្ត​នឹង​អាច​មាន​ភ្លៀង​ពី​ខ្សោយ​ទី​បង្គួរ​។

ដោយឡែក​បណ្តា​ខេត្ត​នៅ​មាត់សមុទ្រ​ក៏​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ក្នុង​នោះ​មាន​ផ្នែក​ខ្លះ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​។

ជាមួយ​គ្នា​នោះ​ដែរ ​ក្រសួង​ធនធានទឹក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បា​តុ​ភូ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ