ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានដឹងទេថា មុននឹងឈ្នះរង្វាន់រថយន្ត Porsche ចុងក្រោយបំផុតនេះពី ស្រាបៀរ កម្ពុជា តើលោក ដែង ម៉េងស្រ៊ាង ធ្លាប់ឈ្នះរង្វាន់អ្វីខ្លះ ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ព័ត៌មានអំពីអ្នកឈ្នះរង្វាន់រថយន្តទំនើប Porsche ចុងក្រោយ គឺលោក ដែង ម៉េងស្រ៊ាង ដែលមានវ័យ ២២ឆ្នាំ…

រាជធានីភ្នំពេញ ៖ ព័ត៌មានអំពីអ្នកឈ្នះរង្វាន់រថយន្តទំនើប Porsche ចុងក្រោយ គឺលោក ដែង ម៉េងស្រ៊ាង ដែលមានវ័យ ២២ឆ្នាំ ស្នាក់នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាល ពីថ្ងៃទី ១៨ ខែឧសភា កន្លងទៅនេះបានធ្វើឱ្យអតិថជនពិសា ស្រាបៀរ កម្ពុជា ទូទាំងប្រទេសមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ហើយប្រាកដណាស់ថាអ្នកខ្លះក៏មានចិត្តច្រណែនផងដែរ ប៉ុន្តែធ្វើម៉េចបើសំណាងមិនទាន់ដល់ ។

អតិថិជនស្រាបៀរ កម្ពុជា នឹងកាន់តែច្រណែនថែមទៀតបើបានដឹងអំពីសំណាងទាំងអស់ផ្សេងទៀតដែលលោក ដែង ម៉េងស្រ៊ាង តែងតែទទួលបានកន្លងមកពី ស្រាបៀរ កម្ពុជា ។

លោក ដែង ម៉េងស្រ៊ាង បានប្រាប់យ៉ាងដូច្នេះថា៖ « ក្រៅពីរង្វាន់រថយន្ត កាលពីមុន ខ្ញុំក៏ធ្លាប់ឈ្នះរង្វាន់ផ្សេងៗទៀតផងដែរពីស្រាបៀរ កម្ពុជា ដូចជាទឹកប្រាក់ ១០ម៉ឺនរៀល ៥ម៉ឺន រៀល ឬមិនអ៊ីចឹងទេ គឺរង្វាន់ ២៤កំប៉ុងជាដើមស្ទើរតែរាល់ពេលនៃការជប់លៀងជុំគ្នាជាមួយមិត្តភកិ្ត ។ ខ្ញុំយល់ថា ខ្ញុំជាមនុស្សម្នាក់ដែលមានសំណាងណាស់មិនថា ទិញផលិតផល យកមកពិសា ឬមកប្រើប្រាស់ទេតែងបានរង្វាន់រហូត»។

បុគ្គលិកក្រុមហ៊ុនអចលនទ្រព្យរូបនេះបានរៀបរាប់អំពីការឈ្នះរថយន្ត Porsche ពីស្រាបៀរ កម្ពុជា យ៉ាងដូច្នេះផងដែរថា «នៅរសៀលថ្ងៃទី ១៨ នោះ ខ្ញុំហូបចុកធម្មតាជា មួយមិត្តភ័ក្តិ ប៉ុន្តែមុននឹងគាស់កំប៉ុងនីមួយៗ ខ្ញុំតែងតែហៅរករង្វាន់ធំ ព្រោះខ្ញុំដឹងថា ស្រាបៀរ កម្ពុជា ដាក់រថយន្ត ។ អ៊ីចឹងខ្ញុំគាស់ឆាច់ហៅលេងលេងរក ឡាន! ឡាន! ឡាន! ស្រាប់តែដល់ កំប៉ុងទី ២ ចេញឡានមកមែន បាននាំគ្នាស្រែកហ៊ោរ មិននឹកស្មានថា ហៅបានអ៊ីចឹងសោះ ។ រង្វាន់ធំនេះ ពិតជាធ្វើឱ្យខ្ញុំនៅមិនស្ងៀម គេងមិនលក់សោះឡើយ ដោយសារចិត្តរំភើបខ្លាំងពេក» ។

លោកបន្តទៀតទៀតថា៖ «ប៉ុណ្ណេះទាំងខ្ញុំ ក្រុមគ្រួសារ និងមិត្តភក្តិជប់លៀងជុំគ្នានោះនឹងបានស្គាល់រសជាតិបើករថយន្តទំនើបដែលមនុស្សជាច្រើនប្រាថ្នា ។ វាពិតជារឿងមួយដ៏រំភើបជាទីបំផុត» ។ ពិសា ស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ ! ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ