ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភស្តុតាងជាច្រើនបង្ហាញពីការរំលោ.ភបំពានលើកុមារ និងការឆបោកប្រាក់ជាច្រើនលានដុល្លារពីអតីតអ្នកដឹកនាំ និងបុគ្គលិករបស់ខ្លួនបន្ទាប់ពីត្រូវបានបណ្តេញចេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

កាលពីខែតុលា ឆ្នាំ ២០១៩ សុវណ្ណកុមារ Sovann Komar, LLC ជាអង្គការក្រៅរដ្ឋាភិបាលអន្តរ ជាតិបានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌជុំវិញការរំលោភបំពានលើកុមារធ្ងន់ធ្ងរដោយលោក សុធា…

កាលពីខែតុលា ឆ្នាំ ២០១៩ សុវណ្ណកុមារ Sovann Komar, LLC ជាអង្គការក្រៅរដ្ឋាភិបាលអន្តរ ជាតិបានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌជុំវិញការរំលោភបំពានលើកុមារធ្ងន់ធ្ងរដោយលោក សុធា អរុណ និងអតីតបុគ្គលិកនៅភូមិសុវណ្ណកុមារ ក្នុងរាជធានីភ្នំពេញ ។ ពាក្យបណ្តឹងនេះ រៀបរាប់លម្អិតអំពីការរំលោភបំពានធ្ងន់ធ្ងររួមមាន ការវាយដំលើរាងកាយ ការយាយីផ្លូវភេទ និងការធ្វើទារុណកម្ម ។

ក្នុងរយៈពេល ៨ខែចុងក្រោយនេះលោក សុធា អរុណ អតីតនាយកប្រតិបត្តិនៃអង្គការក្រៅរដ្ឋា ភិបាលអន្តរជាតិមួយនេះបានប៉ុនប៉ងបង្វែរភាពយុត្តិធម៌តាមរយៈយុទ្ធសាស្រ្តជាច្រើនរួមមាន ៖ ការបញ្ចុះបញ្ចូលមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលឱ្យជ្រៀតជ្រែកក្នុងដំណើរការតុលាការលើបណ្តឹងប្រឆាំងនឹងខ្លួន ការដាក់ពាក្យបណ្តឹងមិនពិតអំពីការប្លន់ប្រដាប់អាវុធប្រឆាំងនឹងមេធាវី របស់អង្គការសុវណ្ណកុមារ និងប្រើឧបាយកលគ្រប់គ្រង អនីតិជននៅភូមិសុវណ្ណកុមារជាដើម ។ ទោះជាយ៉ាងនេះក្តី បណ្តឹងព្រហ្មទណ្ឌពីរ (២) ត្រូវបានបញ្ជូនទៅតុលាការដើម្បីប្តឹងប្រឆាំង នឹងលោក សុធា និងបក្ខពួករបស់ខ្លួន បណ្តឹងមួយពាក់ព័ន្ធនឹងករណីឆបោកប្រាក់រាប់លានដុល្លារ និងបណ្តឹងមួយករណីទៀតទាក់ទងនឹងការរំលោភបំពានលើកុមារ ។

កាលពីខែសីហា ឆ្នាំ ២០១៩ លោក សុធា អរុណ និងសមាជិកមួយចំនួននៃថ្នាក់គ្រប់គ្រងរបស់ អង្គការសុវណ្ណកុមារ ត្រូវបានបញ្ឈប់ពីការងារបន្ទាប់បានប្រព្រឹត្តនូវកំហុសដ៏ធ្ងន់ធ្ងរ រួមមានការ រំលោភបំពានលើកុមារ ការធ្វើទារុណកម្ម និងការបង្អត់ចំណីអាហារដល់អនីតិជន ។ ឪពុក ម្តាយចិញ្ចឹមមួយចំនួនក៏ត្រូវបានបញ្ឈប់ពីបទសមគំនិតជាមួយលោក សុធា អរុណ ។

ក្នុងខែមករា ឆ្នាំនេះ អនីតិជនម្នាក់នៃសុវណ្ណកុមា បានទទួលសារគំរាមពីគណនីហ្វេសប៊ុកក្លែង ក្លាយជាច្រើនដែលត្រូវបានសង្ស័យថា មានជាប់ទាក់ទងជាមួយលោក សុធា អរុណ ។ សារ ទាំងនោះរួមមានការគំរាមកំហែងនៃការយាយីផ្លូវភេទ និងប៉ុនប៉នសម្លាប់ ក្នុងគោលបំណង ទាមទារឱ្យអនីតិជននោះគាំទ្រលោក សុធា អរុណ ប្រឆាំងនឹងនីតិវិធីរបស់តុលាការដែលគាត់ កំពុងប្រឈមមុខនាពេលបច្ចុប្បន្ន ។ ក្រុមហ៊ុនហ្វេសប៊ុកបានរកឃើញគណនីហ្វេសប៊ុក មួយចំនួនដែលមានប្រភពចេញពីម្ចាស់តែមួយ និងបានបិទគណនីទាំងនោះចោល ។ ថ្នាក់ គ្រប់គ្រងថ្មីរបស់សុវណ្ណកុមារ បានសម្រេចចិត្តផ្លាស់ប្តូរទីលំនៅរបស់អនីតិជននោះដើម្បីរក្សា សុវត្ថិភាពរបស់គាត់ ។

អនីតិជនដែលបានទទួលសារគំរាម គឺជាសាក្សីសំខាន់ក្នុងបណ្តឹងព្រហ្មទណ្ឌដែលកំពុងប្រ ឆាំងនឹងលោក សុធា អរុណ និងឪពុកម្តាយចិញ្ចឹមដទៃទៀត ។ សារគំរាមកំហែងដែលអនីតិ ជនបានទទួលបានជំរុញឱ្យមានការស្រាវជ្រាវទូរស័ព្ទដៃរបស់កុមារនៅក្នុងអង្គការសុវណ្ណកុមារ ។ លទ្ធផលបានបង្ហាញពីសាររំខានដែលមានជាប់ទាក់ទងនឹង លោក សុធា អរុណ និងបក្ខពួក ។ វាបានបង្ហាញឱ្យឃើញថា លោក សុធា អរុណ បានប្រាប់កុមារមួយចំនួនរួមទាំងកូនចិញ្ចឹម របស់គាត់ដែលស្ថិតនៅក្រោមគម្រោងរបស់អង្គការសុវណ្ណកុមារ ដើម្បីប្រមូលឧករណ៍ថតសំ ឡេង និងសម្ភារៈខុសច្បាប់មួយចំនួន រួមមានការប៉ុនប៉ងធ្វើអត្តឃាតក្លែងក្លាយដោយអនីតិជន ក្នុងគោលបំណងដើម្បីបញ្ឈប់នីតិវិធីប្រឆាំងនឹងគាត់ ។ កូនស្រីចិញ្ចឹមរបស់លោក សុធា អរុណ ថែមទាំងបានផ្តល់លេខទូរស័ព្ទរបស់មន្រ្តីរាជរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បី ឱ្យកុមារដទៃទៀតតវ៉ា ដោយមានការព្រមានមិនឱ្យប្រាប់នរណាម្នាក់ថាលេខទូរស័ព្ទនោះ គឺបានមកពីឪពុកចិញ្ចឹមរបស់ខ្លួន ។ លើសពីនេះទៀត នៅក្នុងទូរស័ព្ទទាំងនោះ គេបានរក ឃើញនូវវីដេអូមួយដែលគេរៀបចំដើម្បីអោយកុមារប្រាំបួន (៩) នាក់ផ្តល់សក្ខីកម្មសរសើរ ដល់លោក សុធា អរុណ ។ លោក សុធា អរុណ បានបង្ហាញអាកប្បកិរិយាធ្វេសប្រហែស ចំពោះសុវត្ថិភាពរបស់កុមារដែលស្ថិតក្រោមការមើលថែរបស់គាត់ពីមុន ។

អំពើរដ៏ឃោរឃៅមួយដែលត្រូវបានបញ្ជាក់ដោយសាក្សី បានបង្ហាញថាមានកុមារាពីរ (២) រូប ត្រូវបានឃុំឃាំង ធ្វើទារុណកម្ម និងបង្អាត់អាហារប្រមាណជាបីសប្តាហ៍នៅក្នុងអង្គការសុវណ្ណ កុមារ ហើយកុមារទាំងពីររស់នៅដោយការទទួលទានផ្លែស្វាយដែលនៅក្បែរនោះ និងទទួល បានអាហារខ្លះពីឪពុកម្តាយចិញ្ចឹមផ្សេងទៀតដែលលួចយកអោយ ។ នេះគឺជាការដាក់ទណ្ឌ កម្មរបស់លោក សុធា អរុណ ទៅលើកុមារម្នាក់ក្នុងចំណោមកុមារដទៃដែលប្រឆាំងចំពោះ លោកពាក់ព័ន្ធនិងការប្រើប្រាស់មូលនិធិមិនត្រឹមត្រូវ និងភាពមិនសមរម្យក្នុងការមានទំនាក់ទំ នងផ្លូវភេទជាមួយនឹងសមាជិកដទៃទៀតក្នុងភូមិ និងប្រតិកម្មរបស់កុមាររូបនោះចំពោះការ វាយធ្វើបាបយ៉ាងព្រៃផ្សៃ លើកុមារពីររូបផ្សេងទៀតពីសំណាក់ម្តាយចិញ្ចឹម (ដែលមានទំនាក់ ទំនងជិតស្និទ្ធជាមួយលោក សុធា អរុណ) និងស្វាមីរបស់គាត់ ។

ភាពបង្អត់អាហារបស់កុមារទាំងពីរបានបញ្ចប់នៅពេលឪពុកម្តាយចិញ្ចឹមជាច្រើននាក់នៅក្នុងភូមិបានអំពាវនាវឲ្យលោក សុធា អរុណ អនុញ្ញាតឱ្យពួកគេផ្តល់អាហារដល់កុមារទាំងនោះ ដែលលោកបានផ្តល់លក្ខខណ្ឌតម្រូវឲ្យឪពុកម្តាយចិញ្ចឹមចុះហត្ថលេខាលើលិខិតអនុញ្ញាតិជាផ្លូវការដែលផ្តល់ដោយ លោក សុធា ។ ឯកសារនេះដែលមានភ្ជាប់ជាមួយនឹងហត្ថលេខារបស់ លោក សុធា ត្រូវបានរកឃើញឡើងវិញ រួមជាមួយនឹងសៀវភៅបញ្ជីដែលត្រូវបានរក្សាទុក ដោយចុងចោទម្នាក់ គឺអ្នកស្រី ជាតិ ចាន់ មរកត អតីតគណនេយ្យករដែលបានចងក្រងឯក សារស្តីពីថ្ងៃដែលកុមារមិនទទួលបានអាហារ ។

កុមារដទៃទៀតដែលប្រឆាំងនឹងសកម្មភាពរបស់លោក សុធា អរុណ ក៏ត្រូវបានដាក់ទណ្ឌកម្មដែរ ។ យោងតាមគោលការណ៍សមាហរណកម្មរវាងលោក សុធា អរុណ និងគ្រួសារបង្កើត បានបង្ហាញឱ្យឃើញថា កុមារមួយចំនួនត្រូវបានគេបណ្តេញចេញពីភូមិដោយបង្ខំ ។

កុមារីម្នាក់ដែលត្រូវបានបណ្តេញចេញត្រូវបានគេរកឃើញនៅក្នុងស្ថានភាពគួរឱ្យសង្វែកនៅក្នុងតំបន់អនាធិបតេយ្យនៃរាជធានីភ្នំពេញ។ នាងត្រូវបានលោក សុធា អរុណ កំណត់ជាគោល ដៅដាក់ទណ្ឌកម្មបន្ទាប់ពីនាងត្រូវបានចោទប្រកាន់ថា បានលួចលុយពីបុគ្គលិកស្រីម្នាក់ដែល ជិតស្និទ្ធជាមួយលោក សុធា អរុណ ។ កុមារម្នាក់ទៀតដែលត្រូវបានសមាហរណកម្មដោយ លោក សុធា អរុណ គឺកុមារាអាយុ ១៥ ឆ្នាំម្នាក់ ដែលត្រូវបានគេរកឃើញនៅក្នុងពន្ធនាគារប្រើ សម្រាប់ឃុំមនុស្សពេញវ័យមួយនៅក្នុងរាជធានី ភ្នំពេញ ។ លោក សុធា អរុណ បានលាក់បាំង កន្លែងស្នាក់នៅរបស់ខ្លួនពីក្រុមស៊ើបអង្កេតនៅឆ្នាំ ២០១៩ ។ ដោយមានការយល់ព្រមពីក្រុម ស៊ើបអង្គេត អនីតិជនទាំងនោះត្រូវបានវិលត្រឡប់ទៅក្នុងភូមិវិញ ។ ចំពោះកុមារពីរនាក់ក្នុងចំ ណោមកុមារបីនាក់ ដែលបានសមាហ័រណកម្មលោក សុធា អរុណ បានអះអាងថា «ឪពុកម្តា យ» មិនមែនជាឪពុកម្តាយបង្កើតទេ ។

ក្រុមការងារផ្នែកច្បាប់ដែលទទួលបានសិទ្ធិស្របច្បាប់ពីអង្គការសុវណ្ណកុមារ អិលអិលស៊ី កំពុងប្រមូល ភស្តុតាង និងពិនិត្យឯកសារនានាដែលបញ្ជាក់អំពីព័ត៌មានប្រមូលបានពីបាយ ការណ៍មុនធ្វើឡើងដោយស្ថាប័នឯករាជ្យ ដែលត្រូវបានលាក់បាំងដោយលោក សុធា និង បក្ខពួក ។

បន្ថែមលើសក្ខីកម្ម ភ័ស្តុតាងថ្មីបានបង្ហាញឱ្យឃើញថា ឯកសារដែលបង្ហាញពីវាយដំធ្វើបាប កុមារគ្រោះនៅក្នុងភូមិ ។ ភ័ស្តុតាងបង្ហាញថា លោក សុធា អរុណ មានការជួយជ្រោមជ្រែងពី អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ និងទីប្រឹក្សាជាច្រើនរូបដែលធ្លាប់បានគ្រប់គ្រងភូមិ ដូចរបបសក្ដិភូមិ ការបង្កើតអោយមានបរិយាកាសវាយដំធ្វើបាប ដែលកុមារជាជនរងគ្រោះទទួលរងនូវការវាយ ដំធ្វើបាប និង ការធ្វេសប្រហែសលើការយកចិត្តទុកដាក់ពីគ្រួសារចិញ្ចឹម ខណៈដែលកុមារ ដទៃទៀតត្រូវបានគេថែរក្សាយ៉ាងល្អទៅតាមទំនាក់ទំនងដែលពួកគេមានជាមួយលោក សុធា អរុណ ។ ឪពុកម្តាយចិញ្ចឹមខ្មែរមួយចំនួនធំនៅក្នុងគម្រោងអង្គការនេះបានចេញមុខមកផ្តល់ សក្ខីកម្មប្រឆាំងនឹងលោក សុធា អរុណ និងបក្ខពួករបស់គាត់ ។

បន្ទាប់ពីបញ្ឈប់បុគ្គលិកចាស់ៗ ក្រុមគ្រប់គ្រងថ្មីត្រូវបានបង្កើតឡើងនៅឯអង្គការសុវណ្ណកុមារ ដើម្បីការពារកុមារ ។ នៅខែសីហា ឆ្នាំ ២០១៩ ក្រុមសន្តិសុខដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់លោក សុធា អរុណ នៅក្នុងភូមិត្រូវបានបញ្ឈប់នៅចំពោះមុខមេធាវីខ្មែរ ហើយក្រុមសន្តិ សុខថ្មីមួយត្រូវបានបង្កើតឡើង ។ អតីតក្រុមសន្តិសុខទាំងអស់ទទួលបានសំណងបញ្ចប់កិច្ច សន្យាសមស្របទៅតាមច្បាប់កម្ពុជា។ លោក សុធា អរុណ និងបក្ខពួកបានព្យាយាមបង្ខូច ឈ្មោះបុគ្គលិកថ្មីជាលេសដើម្បីឱ្យអតីតបុគ្គលិក និងឪពុកម្តាយចិញ្ចឹមដែលបង្កហឹង្សាចំពោះ កុមារត្រឡប់ទៅភូមិវិញ ប៉ុន្តែមិនត្រូវបានទទួលការអនុញ្ញាតឡើយ ។

បណ្តឹងរដ្ឋប្បវេណី និងព្រហ្មទណ្ឌបន្ថែមទៀតត្រូវបានដាក់នៅថ្ងៃទី ៨ ខែវិច្ឆិកា ទាក់ទងនឹង ការឆរបោក ហិរញ្ញវត្ថុធ្ងន់ធ្ងរដែលបានកើតឡើងនៅក្នុងភូមិ ដែលក្នុងនោះលោក សុធា អរុណ និងបុគ្គលដទៃទៀតត្រូវបានជាប់ពាក់ព័ន្ធ ។

សុវណ្ណកុមារ អិលអិលស៊ី Sovann Komar, LLC និងក្រុមប្រឹក្សារបស់ Golden Children Inc កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញសុខភាពផ្លូវចិត្ត និងបានដាក់ចេញនូវគោល ការណ៍ការពារកុមារឱ្យបានពេញលេញ ។

លោកស្រី Kara Heide ជាអ្នកគ្រប់គ្រងអង្គការសុវណ្ណកុមារ និងជាសមាជិកក្រុមប្រឹក្សា Golden Children បានថ្លែងថា «ពួកយើងមានមោទនភាពចំពោះភាពអត់ធ្មត់របស់កូនៗយើង ក៏ដូចជាសុចរិតភាព និងការលះបង់របស់ក្រុមអ្នកគ្រប់គ្រងថ្មីរបស់ពួកយើង» ។ ម្ចាស់ជំនួយ ចម្បងនៅពីក្រោយសុវណ្ណកុមារនៅតែប្តេជ្ញាចិត្តឈរលើចក្ខុវិស័យរបស់អង្គការសុវណ្ណកុមារដដែលគឺ ៖ ដើម្បីបង្កើតគេហដ្ឋានប្រកបដោយសុវត្ថិភាព និងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា និងកុមារដែលត្រូវគេបោះបង់ចោលនៅកម្ពុជាដើម្បីឱ្យកុមារមានការអភិវឌ្ឍទៅរកសក្តានុពលពេញលេញរបស់ខ្លួន ។

អាជ្ញាធរ និងម្ចាស់ជំនួយចម្បងនៅតែចាប់អារម្មណ៍លើព័ត៌មានបន្ថែមស្តីពីការប្រព្រឹត្តកំហុស រាប់បញ្ចូលទាំងការប្រើអំពើហឹង្សាលើកុមារ ការឆបោក និងអំពើពុករលួយ ដូច្នេះរាល់ភាគី ដែលប្រព្រឹត្តកំហុសនឹងត្រូវបានផ្តន្ទាទោស។ យើងលើកទឹកចិត្តដល់បុគ្គលណាមួយដែលបាន ដឹងព័ត៌មានបន្ថែមពាក់ព័ន្ធនឹងករណីខាងលើ សូមធ្វើការទាក់ទង មកអាសយដ្ឋានដូចខាងក្រោម៖
អ៊ីមែល: Sovannkomarmedia@gmail.com
ទូរស័ព្ទ: ០៨១៧៤១៧២៣ (ខ្មែរ & អង់គ្លេស) ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ