ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតរដ្ឋមន្ត្រី​ការ​បរទេសបរិហារ​លោក​ត្រាំ​ថា​ មេ​ភូត

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អតីតរដ្ឋមន្ត្រី​ការ​បរទេស​របស់​លោក​ច​ច ដាប់​ប៊​ល​យូ ប៊ូ​ស លោក​កូ​លី​ន ប៉ូ​វែ​ល ប្រកាស​កាលពី​ថ្ងៃ​ទី​៧ មិថុនា​ថាលោក​នឹង​បោះ​ឆ្នោត​ឲ្យ​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ លោក​ចូ​ប៊ី…

សហរដ្ឋអាមេរិក ៖ អតីតរដ្ឋមន្ត្រី​ការ​បរទេស​របស់​លោក​ច​ច ដាប់​ប៊​ល​យូ ប៊ូ​ស លោក​កូ​លី​ន ប៉ូ​វែ​ល ប្រកាស​កាលពី​ថ្ងៃ​ទី​៧ មិថុនា​ថាលោក​នឹង​បោះ​ឆ្នោត​ឲ្យ​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ លោក​ចូ​ប៊ី ដេ​ន ដោយ​ព្រមាន​ប្រឆាំងគ្រោះថ្នាក់​នៃ​អាណត្តិ​ទី​២​របស់​លោក​ដូ​ណា​ល់​ត្រាំ ដែល​លោក​ថា ជា​ប្រធានាធិបតី​ដែល​ភូតភរ​គ្រប់ពេល ។

ជា​ជន​ស្បែក​ខ្មៅ​ដំបូង​គេ​កាន់​តំណែង​នាយ​អគ្គសេនាធិការ​កងទ័ព​អា​មេ​រិ​ក មុន​ពេល​ក្លាយជា​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក ក្រោម​ប្រធានាធិបតីលោក​ច​ច ដាប់​ប៊​ល​យូ ប៊ូ​ស លោក​កូ​លី​ន ប៉ូ​វែ​ល
អាយុ​៨៣​ឆ្នាំ នៅ​តែ​ជា​អ្នក​ដែល​រិះ​កន់​លោក​ត្រាំខ្លាំង​បំផុត ។ កាលពី​៤​ឆ្នាំ​មុន​លោក​ធ្លាប់​ប្រកាស
ថា​លោក​បោះ​ឆ្នោត​ឲ្យ​លោកស្រី​ហ៊ី​ល ឡា​រី គ្លី​ន​តុ​ន ។

តាម CNN លោក​ប៉ូ​វែ​ល​ថ្លែង​ថា ខ្ញុំ​មិន​អាចបោះ​ឆ្នោត​ឲ្យ​លោក​ត្រាំ​បាន​ទេ (​ឆ្នាំ​២០១៦)​ហើយ​ពិត​ណាស់​ខ្ញុំ​មិន​អាច​គាំទ្រ​លោក​ត្រាំ ក្នុង​ការបោះ​ឆ្នោត​នា​ឆ្នាំ​នេះ​ដែរ ។ ខ្ញុំ​នឹង​បោះ​ឆ្នោត​ឲ្យ​លោកប៊ី​ដេ​ន ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ