ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ ១ថ្ងៃគម្រោងថ្មី អ័រគីដេ ដឹពោធិ៍ចិនតុង បើកលក់ភ្លាមអស់ភ្លាមសម្រាប់ដំណាក់កាលដំបូង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទោះបីកម្ពុជាកំពុងជួបវិបត្តិដោយសារតែជំងឺកូវីដ ១៩ ក្ដី តែការទិញលក់ លំនៅឋានពីក្រុមហ៊ុនផ្គត់ផ្គង់លំនៅឋានក្នុងស្រុកនៅតែមានសក្ដានុពលខ្ពស់ដដែល ជាក់ ស្ដែងគម្រោងលំនៅឋានរបស់ក្រុមហ៊ុន ORKIDE…

រាជធានីភ្នំពេញ ៖ ទោះបីកម្ពុជាកំពុងជួបវិបត្តិដោយសារតែជំងឺកូវីដ ១៩ ក្ដី តែការទិញលក់ លំនៅឋានពីក្រុមហ៊ុនផ្គត់ផ្គង់លំនៅឋានក្នុងស្រុកនៅតែមានសក្ដានុពលខ្ពស់ដដែល ជាក់ ស្ដែងគម្រោងលំនៅឋានរបស់ក្រុមហ៊ុន ORKIDE DEVELOPMENT គឺគម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង គ្រាន់តែប្រកាសលក់ភ្លាមទទួលបានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋកម្ពុជា និងលក់បានរហូតដល់ ១០០ភាគរយ សម្រាប់ដំណាក់កាលទី ១ និងកំពុងបន្តលក់ក្នុងដំ ណាក់កាលទី ២ បន្តទៀត ។

យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន អ័រគីដេ ដឹពោធិ៍ចិនតុង បាន ឱ្យដឹងថា មូលហេតុដែលមានការគាំទ្រច្រើនពីប្រជាពលរដ្ឋទៅលើគម្រោងលំនៅឋាននេះ ដោយសារតែវាស្ថិតនៅទីតាំងដែលមានសក្ដានុពល ពោល គឺក្បែរនឹងអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ជាទីប្រជុំជនមួយប្រកបដោយសក្ដានុពលខ្ពស់ ។

គម្រោងនេះស្ថិតលើផ្ទៃដីជាង ២៣ហិកតា ដែលមានផ្ទះសរុបជិត ១ពាន់ខ្នង និងមានប្រ ភេទជាផ្ទះអាជីវកម្ម វីឡាភ្លោះ និងវីឡាទោល អមដោយសួនច្បារដ៏ស្រស់ត្រកាល ។ គ្រប់ ប្រភេទនៃគេហដ្ឋានទាំងអស់ ត្រូវបានរចនាឡើងតាមបែបសម័យទំនើប ប្លែកពីម៉ូដគម្រោ ងផ្សេងៗពីមុន ដោយសម្រិតសម្រាំងយកមកជូនទីផ្សារកម្ពុជានូវបែបផែនការរស់នៅ ទំនើបថ្មីមួយដែលពុំធ្លាប់មានពីមុនមក ។

តំណាងក្រុមហ៊ុនអភិវឌ្ឍន៍បានឱ្យដឹងថា សម្រាប់អតិថិជនដែលចង់ធ្វើការវិនិយោគ និង ចង់បានគេហដ្ឋានដែលស្រស់ស្អាត ទាន់សម័យកាល នេះគឺជាឱកាសល្អបំផុតដែលទីតាំង នេះមានសក្ដានុពលខ្លាំង និងកំពុងបន្តអភិវឌ្ឍន៍បន្ថែមទៀត ។

សម្រាប់បងប្អូនដែលចង់ដឹងព័ត៌មានបន្ថែម អាចអញ្ជើញមកកាន់ការិយាល័យលក់នៅផ្លូវ 105K (ផ្លូវវត្តតាំងកសាង ) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬទាក់ ទងតាមលេខទូរស័ព្ទ 098 733 333 ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ