កីឡាករអង់គ្លេសម្នាក់ថាជំងឺរាតត្បាតបច្ចុប្បន្នគឺការរើសអើងជាតិសាសន៍ដែលត្រូវប្រយុទ្ធប្រឆាំង
ប្រទេសអង់គ្លេស ៖ ខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling របស់ក្រុម Manchester City បានគាំទ្រការតវ៉ា ដែលកើតឡើងនៅពាសពេញចក្រភពអង់គ្លេស…
ប្រទេសអង់គ្លេស ៖ ខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling របស់ក្រុម Manchester City បានគាំទ្រការតវ៉ា ដែលកើតឡើងនៅពាសពេញចក្រភពអង់គ្លេស…
ប្រទេសអង់គ្លេស ៖ ខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling របស់ក្រុម Manchester City បានគាំទ្រការតវ៉ា ដែលកើតឡើងនៅពាសពេញចក្រភពអង់គ្លេស ដោយបាននិយាយថា «ការរើសអើងជាតិសាសន៍គឺជា ជំងឺរាតត្បាតនាពេលបច្ចុប្បន្ន ដែលយើងកំពុងប្រយុទ្ធប្រឆាំង»។
ជម្រាបជូនថា មនុស្សរាប់ពាន់នាក់បានចូលរួមក្នុងការដើរក្បួនតវ៉ា ដែលគេឱ្យឈ្មោះថា Black Lives Matter នៅចក្រភពអង់គ្លេស ទោះបីជាមានការព្រមានពីរដ្ឋាភិបាល ដើម្បីចៀសវាងការប្រមូលផ្តុំគ្នាច្រើន អំឡុងពេលមានវីរុសកូវីដ-១៩ យ៉ាងណាក៏ដោយ។
ការតវ៉ាទ្រង់ទ្រាយធំត្រូវបានធ្វើឡើងនៅទីក្រុង London, Bristol, Manchester, Wolverhampton, Nottingham, Glasgow និង Edinburgh បន្ទាប់ពីមរណភាពរបស់បុរសស្បែកខ្មៅ George Floyd ។
រំលឹកថា លោក George Floyd អាយុ ៤៦ឆ្នាំបានបាត់បង់ជីវិត អំឡុងពេលត្រូវបានចាប់ខ្លួននៅថ្ងៃទី២៥ ខែឧសភា នៅទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក បន្ទាប់ពីប៉ូលិសម្នាក់បានសង្កត់ក រហូតដល់ដាច់ខ្យល់ស្លាប់។ ចាប់តាំងពីពេលនោះមកបាតុកម្ម និងកុបកម្មបានផ្ទុះឡើងខ្លាំងនៅសហរដ្ឋអាមេរិក និងបានរាលដាលដល់ប្រទេសមួយចំនួនផ្សេងៗទៀត ក្នុងនោះរួមទាំងចក្រភពអង់គ្លេសផងដែរ។
Raheem Sterling បានថ្លែងប្រាប់ BBC ថា «នេះគឺជារឿងដ៏សំខាន់បំផុតនៅពេលនេះ ព្រោះវាជាអ្វីដែលកំពុងកើតឡើងរាប់ឆ្នាំ និងច្រើនឆ្នាំទៅមុខទៀត ។ វាប្រៀបដូចគ្នានឹងជំងឺរាតត្បាតដែរ (COVID-19) ដែលយើងត្រូវតែរកដំណោះស្រាយ ដើម្បីបញ្ឈប់វា»។
ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំដដែលបានបន្តទៀតថា «អ្វីដែលក្រុមអ្នកតវ៉ាទាំងអស់កំពុងធ្វើគឺ ព្យាយាមរកដំណោះស្រាយ និងវិធីដើម្បីបញ្ឈប់ភាពអយុត្តិធម៌ដែលពួកគេបានឃើញ ហើយពួកគេកំពុងតស៊ូដើម្បីបុព្វហេតុរបស់ពួកគេ»។
សូមបញ្ជាក់ថា កីឡាករ Raheem Sterling ក៏ស្ថិតក្នុងចំណោមកីឡាករស្បែកខ្មៅដទៃទៀតដែរ ដែលតែងតែទទួលបាន ការរើសអើងជាតិសាសន៍ពីអ្នកគាំទ្រក្រុមម្ខាងទៀត អំឡុងពេលមានការប្រកួត៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ