ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ភូមិ​១០៥​ថ្នល់កែង​» ប្រជាពលរដ្ឋ​រស់​លាយឡំ​គ្នា​រហូត​ដល់​១០​ជនជាតិ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​មួយ ដែល​លាយឡំ​ទៅ​ដោយ​រហូត​ដល់​១០​ជនជាតិ​ឯណោះ ដែល​គេ​តែងតែ​ហៅ​ថា «​ភូមិ​១០៥​ថ្នល់កែង​» ស្ថិត​ក្នុង​ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។…

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​មួយ ដែល​លាយឡំ​ទៅ​ដោយ​រហូត​ដល់​១០​ជនជាតិ​ឯណោះ ដែល​គេ​តែងតែ​ហៅ​ថា «​ភូមិ​១០៥​ថ្នល់កែង​» ស្ថិត​ក្នុង​ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

សេចក្តីរាយការណ៍​បន្ត​ថា «​ភូមិ​១០៥​ថ្នល់កែង​» នេះ​គឺជា​ភូមិ​មួយ​ដែល​បាន​បង្កើត​ឡើង​ដោយ​តា​ម៉ុ​ក​កាលពី​អំឡុង​ឆ្នាំ​១៩៩១ តាម​ជនបទ​ដាច់​ស្រយាល​ពី​ទីប្រជំជន​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់​វែង ។ ហើយ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​ជា​កសិករ​។

បើ​តាម​លោកស្រី ប៊ួ ចាន់​ណ មេ​ភូមិ​១០៥​ថ្នល់កែង បាន​ឲ្យ​ដឹង​ថា ភូមិ​នេះ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩១ មាន​ប្រជាពលរដ្ឋ​រស់នៅ​២១២​គ្រួសារ ហើយ​ការ​រស់នៅ​របស់​ប្រជាជន​គឺ​មានការ​លាយ​ឡំ​គ្នា​ទៅ​ដោយ​ជនជាតិ រហូត​ទៅ​ដល់​១០​ជនជាតិ ។ ខណៈនោះ​មាន​ជនជាតិ​លាវ​ភាគច្រើន ជនជាតិ​ចា​រាយ ជនជាតិ​ទំពួន ជនជាតិ​ភ្ន​ង ជនជាតិ​ស្ទៀង ជនជាតិ​កា​វ៉ែត ជនជាតិ​ក្រុង ជនជាតិ​រដែ ជនជាតិ​កួយ និង​ជនជាតិ​ក្រោល​ជាដើម​។

លោកស្រី​បាន​បន្ត​ថា ភូមិ​១០៥​ថ្នល់កែង នេះ កាលពី​ធ្វើ​សមា​រណកម្ម​ក្នុង​ឆ្នាំ​១៩៩៨ មក ភូមិ​នេះ​ជួប​ការ​លំបាក​ខ្វះខាត​ផ្នែក​ជីវភាព និង​ផ្លូវថ្នល់​ក្នុង​ការ​ធ្វើ​ដំណើរ ដោយ​កង់ ឬ​ម៉ូតូ​ទៅ​កាន់​ទី​ប្រជុំ​ជន​ស្រុង​ម្តង​ៗ ជា​ពិសេស​បញ្ជូន​អ្នកជំងឺ​ដោយ​ប្រើប្រាស់​អង្រឹង​សែង រួច​ដើរ​ដោយ​ថ្មើ​ជើង​។

លោកស្រី​បាន​បញ្ជាក់​ថា មក​ដល់​ក្នុង​អំឡុង​ឆ្នាំ​២០១៧ និង​២០១៨​នេះ ទីប្រជុំជន​ស្រុក​អន្លង់​វែង និង​ទីប្រជុំជន​ស្រុក​ត្រពាំង​ប្រាសាទ ហាក់បីដូចជា​នៅ​ជិត​គ្នា​បំផុត ខណៈ​មានការ​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ ចូល​មក​ដល់ ភូមិ​១០៥ និង​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ជា​ច្រើន​ខ្សែ​យ៉ាង​ខ្វិត​ខ្វែង ស្ថិត​នៅ​ក្នុងភូមិ​ផង​ដែរ ទើប​ធ្វើ​ឱ្យ​ផ្នែក​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ ក៏​មាន​ភាព​ធូរធា​ល្អ​ប្រសើរ​ជាង​មុន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ