ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ឃើញ​គ្រាប់​មីន​ចំនួន​២៣​គ្រាប់ ដែល​សេសសល់​ពី​សម័យ​សង្គ្រាម

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប៉ូលិស​អធិការ​ស្រុក​បន្ទាយ​អ​ម្ពឹ​ល បាន​សការ​ជាមួយ​ក្រុម​ហេ​ឡូ​ត្រាស បន្ទាប់​ពី​ទទួល​ព័ត​មាន​ពី​ប្រជាពលរដ្ឋ​ថា ប្រទះ​ឃើញ​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​ប្រភេទ ៧២A ចំនួន​២៣​គ្រាប់ ដែល​សេសសល់​កាលពី​សង្គ្រាមស៊ីវិល​ដ៏​រាំ​រ៉ៃ​នៅ​កម្ពុជា…

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប៉ូលិស​អធិការ​ស្រុក​បន្ទាយ​អ​ម្ពឹ​ល បាន​សការ​ជាមួយ​ក្រុម​ហេ​ឡូ​ត្រាស បន្ទាប់​ពី​ទទួល​ព័ត​មាន​ពី​ប្រជាពលរដ្ឋ​ថា ប្រទះ​ឃើញ​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​ប្រភេទ ៧២A ចំនួន​២៣​គ្រាប់ ដែល​សេសសល់​កាលពី​សង្គ្រាមស៊ីវិល​ដ៏​រាំ​រ៉ៃ​នៅ​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​៧៩ រហូត​មក​ទល់​ឆ្នាំ​98 ។

បើ​តាម​ពលរដ្ឋ​ដែល​ប្រទះ​ឃើញ​មានឈ្មោះ យិ​ន កន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​យាយ​ទេព ឃុំ​បេង ស្រុក​បន្ទាយ​អ​ម្ពឹ​ល បាន​រៀបរាប់​ថា នៅ​ម៉ោង​៦​ព្រឹក រូប​គាត់​បាន​ទៅ​ភ្ជួរ​ដីស្រែ លុះ​នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ក៏​ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​មីន​ប្រភេទ ៧២A ចំនួន​២៣​គ្រាប់ នៅ​ត្រង់​ចំណុច​គោក​កឋិន​ខាងត្បូង​ភូមិ​ចំងាយ​៣​គីឡូម៉ែត្រ ក្រោយមក​គាត់​ក៏​បាន​រាយការណ៍​ឱ្យ​ប៉ូលិស​ចុះ​ទៅ​ពិនិត្យ​តែ​ម្តង​។

លោក​អនុសេនីយ៍ឯក ឈឿ​ង ឆប នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បេង បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ព័ត​មាន​នេះ លោក​បាន​សហការ​ខាង​ហេ​ឡូ​ត្រាស ដើម្បី​ចុះ​ទៅ​នឹង​កន្លែង​កើតហេតុ​ពិនិត្យ​គ្រាប់​មីន​ប្រភេទ ៧២A ដែល​សេសសល់​ពី​សង្គ្រាម ចំនួន​២៣​គ្រាប់​នេះ គឺ​នៅ​មាន​គុណភាព​នៅ​ឡើយ ក្រោយ​ពី​ពិនិត្យ​រួច​លោក​ក៏​បាន​ប្រគល់​ទៅ​ឱ្យ​ហេ​ឡូ​ត្រាស ដើម្បី​យក​ទៅ​កម្ទេច​ចោល​នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ